Connect with us

ជីវិតកម្សាន្ដ

ហ៊ិន ច័ន្ទនីរ័ត្ន ៖ កូនមានសំណាងខ្លាំងណាស់ទទួលបានការអាណិតស្រលាញ់ពី សម្ដេចពុក សម្ដេចម៉ែ

បានផុស

នៅ

តារា​សម្តែង និង​ជា​ពិធី​ការិនី​រូប​ស្រស់​សម្បូរ​វោហារ​ស័ព្ទ​មិន​ចេះ​រីងស្ងួត​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​បាយ័ន កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បាន​បង្ហាញ​អារម្មណ៍​រំភើប​ខ្លាំង និង​សម្តែង​ក្តី​គោរព​អរគុណ​ជូន​ចំពោះ​សម្តេច​ទាំង​ទ្វេ ដែល​សម្រេច​រៀបចំ​ឲ្យ​រូប​នាង និង​លោក ឌី ពេជ្រ ចូល​រោងការ​តាម​ប្រពៃណី​ក្នុង​ពេល​ឆាប់ៗ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ការិនី​ល្បីឈ្មោះ និង​មាន​ប្រជាប្រិយភាព ហ៊ិន ច័ន្ទនីរ័ត្ន លើក​ឡើង​ថា នាង​ពិតជា​មាន​សំណាង​ខ្លាំង​ដែល​ទទួល​បាន​ការ​អាណិត​ស្រលាញ់​ពី សម្តេច​តេជោ ហ៊ុន សែន ដើម្បី​ចូលរួម​ឲ្យ​មាន​ការ​ចូល​ស្ដីដណ្ដឹង និង​រៀបការ​តាម​ប្រពៃណី​ជាមួយ​លោក ឌី ពេជ្រ។

កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បាន​បញ្ជាក់​ថា «កូន​គោរព​អរគុណ សម្តេច​ពុក ដ៏​ខ្ពង់ខ្ពស់​បំផុត កូន​មាន​សំណាង​ខ្លាំង​ណាស់​ដែល​ទទួល​បាន​ការ​អាណិត​ស្រលាញ់​ពី សម្តេច​ពុក សម្តេចម៉ែ»។ តាមរយៈ​ដំណឹង​នេះ​ដែរ ក៏​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​ធំ បាន​ចូលរួម​អបអរ និង​ជូនពរ​ដល់​គូស្នេហ៍​ពិធី​ការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង​លោក ឌី ពេជ្រ ផង​ដែរ។

សូម​ជម្រាប​ថា ព្រឹកមិញ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា «ដើម្បី​ជៀសវាង​មាត់​ចាប​មាត់​ព្រាប​ដូច​ពាក្យ​ចាស់​លោក​ពោល​ថា មាត់​វែង​ជាង​ផ្លូវ ជុំវិញ​កូនប្រុស ឌី ពេជ្រ និង​កូនស្រី ហ៊ិន ច័ន្ទនី​រ័ត្ន។ ក្នុង​ឋានៈ​ជា​ឪពុកធំ កូន​ពេជ្រ ខ្ញុំ​ត្រូវតែ​ចូលរួម​រៀបចំ​ឲ្យ​កូន​ទាំងពីរ​បាន​ចូល​រោងការ​តាម​ប្រពៃណី»។

ជាមួយ​នេះ សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា «ថ្ងៃស្អែក ២៧ តុលា ២០២៣ ឪពុកម្តាយ​ខាង​ប្រុស​ចូល​ស្តី​ដណ្តឹង​កូន​ស្រី។ ថ្ងៃ ២២ ខែ​ធ្នូ ២០២៣ កំណត់​ជា​ថ្ងៃ​រៀបការ​ដែល​គ្រួសារ​ទាំងសងខាង និង​សាមីខ្លួន បាន​យល់ស្រប​តាម​ខ្ញុំ​ដែល​ជា​អាចារ្យ​ធំ​រៀបចំ​ពេលវេលា​បែបនេះ»។

សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​បន្ថែម​ថា «ឈាម​ច្បាស់​ជា​ខាប់​ជាង​ទឹក និង​សង្ឃឹម​ថា ពុំ​មាន​អ្នក​ធ្វើ​អត្ថាធិប្បាយ​ណា​យក​ទៅ​បកស្រាយ​ផ្សេង​ពី​នេះ​ទៀត​ឡើយ»៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ធនធានទឹក ចុះ​ពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ១២ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

Sokha Hotels

ព័ត៌មានពេញនិយម