Connect with us

ជីវិតកម្សាន្ដ

ភឹម ស្រីនោ ចាត់ទុកខ្លួនមានសំណាងបានតំណាងកម្ពុជាលើឆាកអន្តរជាតិ

បានផុស

នៅ

ជា​ការ​ពិត​ណាស់​មហាជន និង​អ្នក​គាំទ្រ​បាន បង្ហាញ​ការ​​ចូលរួម​សោក​ស្តាយ​គ្រប់គ្នា​ ខណៈ​ដែល​បររកញ្ញា​កម្ពុជា​កញ្ញា ភឹម ស្រីនោ ពុំ​អាច​ទទួល​បាន​ជ័យ​ លាភី​ណា​មួយ​​នៃ​ការ​ប្រកួត​លើ​ឆាក អន្តជាតិ  Miss Grand International 2023 នៅ​ប្រទេស​វៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ពិត​​មែន​​សម្រាប់​កញ្ញា ភឹម ស្រីនោ នៅ​តែ​រក្សា​បាន​ការ​គាំទ្រ និង​លើក​ទឹកចិត្ត​ខ្លាំង​ពី សំណាក់​ប្រជាជន​កម្ពុជា​ដែល​នាង​បាន​នាំ​យក​​ឈុត​តំណាង​ជាតិ​ទៅ​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ​ដើម្បី​ឲ្យ​ពិភព​​លោក​បាន​ស្គាល់​កាន់​តែ​ច្បាស់​នូវ​អរិយធម៌ វប្បធម៌​របស់​ប្រទេស​កម្ពុជា។

ដោយ​ឡែក​ងាក​មក​សាមី​ខ្លួន​​កញ្ញា ភឹម ស្រីនោ បាន​បង្ហាញ​អារម្មណ៍​របស់​ខ្លួន​ថា នាង​ពិត​ជា​មាន​សំណាង​ដែល​បាន​តំណាង​ប្រទេស​កម្ពុជា​​នៅ​លើ​ឆាក​អន្តរជាតិ និង​អគុណ​ចំពោះ​ការ​គាំទ្រ​របស់​ប្រជាជន​កម្ពុជា​កន្លងមក។ ស្រី​នោ បាន​និយាយ​ថា​​ជា «ដំបូង​នាង​​ខ្ញុំ​សូម​​អរគុណ Mommy Sokunthea Im ,បងស្រី Sara Pich និង​ក្រុម​ការងារ​ដែល​បាន​ជឿជាក់ និង​ផ្ដល់​ឱកាស​ឲ្យ​រូប​នាង​ខ្ញុំ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​នៅ​លើ​ឆាកអន្តរជាតិ​មួយ​នេះ។

កញ្ញា ភឹម ស្រីនោ បាន​បន្ត​ថា​អរគុណ​ចំពោះ​ការ​មើល ថែ​ការ​ខិតខំ​ប្រឹងប្រែង យក​ចិត្ត​ទុក​ដាក់​ព្រួយបារម្ភ និង​ការ​លះបង់​ជា​ច្រើន​ដើម្បី​ពាក្យ​ថា​កម្ពុជា នាង​ខ្ញុំ​សូម​ផ្ញើ ការ​ស្រលាញ់ និង​ការ​គោរព​ជូន​ចំពោះ​អ្នក​ទាំង​អស់ គ្នា​ហើយ​នាង​ខ្ញុំ​សូម​ជូនពរ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ជួប​តែ​ភាព រីក​ចម្រើន និង​សេចក្ដី​សុខ​។ នាង​ខ្ញុំ​ក៏​សូម​ធ្វើ​ការ​អរគុណ​ទៅ​ដល់​បណ្ដា​អ្នក​គាំទ្រ​បវរកញ្ញា (Fan page) ដែល​តែងតែ​បង្ហាញ និង​ផ្សព្វផ្សាយ​អំពី​រូប​នាង​ខ្ញុំ​ក៏​ដូច​ជា​បវរកញ្ញា​ដែល​តំណាង​ឲ្យ​ប្រទេស​កម្ពុជា»។

បវរកញ្ញា ភឹម ស្រីនោ បញ្ជាក់​ទៀត​ថា​ ទោះ​បី​ជា​លទ្ធផល​យ៉ាង​ណា​ក៏​នាង​ខ្ញុំ​ដឹង​ថា នាង​​ខ្ញុំ​តែងតែ​មាន​ពុក​ម៉ែ​បង​ប្អូន​ ប្រជាជន​កម្ពុជា និង បណ្ដា​អ្នក​គាំទ្រ​ទាំងអស់​នៅ​ពី​ក្រោយ​ខ្នង​របស់​រូប​នាង​ខ្ញុំ អរគុណ​ចំពោះ​ការ​រួម​ដំណើរ​មួយ​នេះ​តាំង​ពី​ដើម​រហូត​ដល់​ចប់ នាង​ខ្ញុំ​ពិត ជា​មាន​សំណាង​ណាស់​ដែល​បាន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ប្រទេស​ជាតិ​ដ៏​ផូរផង់​មួយ​​នេះ​មក​កាន់​ឆាក​អន្តរជាតិ Miss Grand International 2023 នាង​ខ្ញុំ​ស្រលាញ់​អ្នក​ទាំង​អស់​គ្នា»​៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ១១ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា១២ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម