ជីវិតកម្សាន្ដ
ឈានដល់វ័យ៤៣ឆ្នាំ តារាសម្ដែង Cha Chung hwa ចូលរោងការថ្ងៃនេះ
តារាសម្ដែងស្រីកូរ៉េខាងត្បូង Cha Chung-hwa នឹងរៀបការជាមួយអ្នកជំនួញវ័យក្មេង នៅទីក្រុងសេអ៊ូល នាថ្ងៃទី ២៧ ខណៈដែលពិធីមង្គលការជាពិធីឯកជន មានតែក្រុមគ្រួសារ និងអ្នកជិតស្និទ្ធប៉ុណ្ណោះដែលបានអញ្ជើញ។

ដំណឹងរៀបការរបស់ Cha Cheong-hwa ត្រូវបានប្រកាសកាលពីថ្ងៃទី ១១ អ្នកទាំងពីរបានស្គាល់គ្នាជាយូរមកហើយ ហើយបានបង្កើតក្ដីស្រលាញ់ចំពោះគ្នាទៅវិញទៅមក នាំឲ្យទំនាក់ទំនងរបស់ពួកគេក្លាយជាគូស្នេហ៍ និងឈានដល់ថ្ងៃអាពាហ៍ពិពាហ៍តែម្ដង។
ទន្ទឹមនោះដែរ ក្រុមហ៊ុន IOK ដែលជាទីភ្នាក់ងាររបស់តារាសម្ដែងរូបនេះបាននិយាយលើអ់ីនធើណេតថា “សូមផ្តល់ពរជ័យជាច្រើនដល់ Cha Chung-hwa សម្រាប់ការចាប់ផ្តើមជីវិតថ្មី។ ក្នុងនោះនាងបាននិយាយតបទៅវិញថា “ក្នុងនាមជាតារាសម្តែង ខ្ញុំមានគម្រោងតបស្នងអ្នកជាមួយនឹងការសម្តែងដ៏ល្អនាពេលអនាគត ដោយចេញរូបភាពអាពាហ៍ពិពាហ៍សម្រាប់អ្នករាល់គ្នា”។
នៅក្នុងរូបភាពនោះ Cha Chung-hwa បង្ហាញរូបឆើតឆាយរបស់នាងក្នុងឈុតអាពាហ៍ពិពាហ៍ពណ៌សសុទ្ធ ខណៈដែលរូបថតរបស់នាងញញឹមយ៉ាងអៀនខ្មាស់នៅចំពោះមុខគូអនាគតរបស់នាង ធ្វើឲ្យអ្នកទស្សនាអបងអរសាទរនិងញញឹមចំពោះជីវិតថ្មីរបស់នាង។
សូមបញ្ជាក់ដែរថា Cha Chung-hwa បានបង្ហាញខ្លួនជាលើកដំបូងក្នុងរឿង ‘Back Alley Story’ ក្នុងឆ្នាំ ២០០៥ ចាប់តាំងពីពេលនោះមកបានបង្ហាញខ្លួនជាបន្តបន្ទាប់នៅក្នុងរឿង ‘Harmony’, ‘Train to Busan’, ‘Hotel Del Luna’, ‘Crash Landing on You’, និងរឿង ‘Queen of Iron Man៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជិត ២ ឆ្នាំ ទើប Sririta ទទួលបានយុត្តិធម៌រឿងក្ដីក្ដាំអ្នកកាត់តវីដេអូអាសអាភាស

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?