ជីវិតកម្សាន្ដ
អង្គរក្សតាមការពារលោក Pita នៅអាមេរិក តាមពិតគឺជាតារាសម្ដែងមួយរូប
មហាជនជាច្រើនបានដឹងរួចមកហើយថា លោក Pita Limjaroenrat មេដឹកនាំគណបក្សឆ្ពោះទៅមុខ បានធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីចូលរួមពិធីអាហារពេលល្ងាច 2023 TIME 100 Next ក្នុងឱកាសដែលត្រូវបានជ្រើសរើសជាអ្នកដឹកនាំម្នាក់ក្នុងចំណោម ១០០ នាក់ដែល ង្កើតការផ្លាស់ប្តូរ, អ្នកមានឥទ្ធិពលនៃអនាគត។

ក្នុងព្រិត្តិការណ៍នេះ ក៏មានបុរសវ័យក្មេងមានរូបរាងសង្ហា បានបានដើរតួជាអង្គរក្សការពារលោក Pita ធ្វើឲ្យអ្នកទស្សនាពោលសរសើរពីរូបរាងដ៏សង្ហាថាតើលោកជានរណា?
តាមពិតទៅបុរសវ័យក្មេងរូបនេះមានឈ្មោះ Tul Pakorn Thanasrivanitchai ជាតារាសម្ដែងប្រុសមួយរូបក្នុងប្រទេសថៃ។ ហើយកាលដែលរូបលោកធ្វើជាអង្គរក្សឲ្យមេដឹកនាំចលនាឆ្ពោះទៅមុខ គឺដោយសារតែលោកយល់ព្រមស័គ្រ្មចិត្ត និងពេញចិត្តស្រលាញ់ទឹកចិត្តលោក Pita។
ទន្ទឹមនោះទៀតដែរ លើគណនីផ្ទាល់ខ្លួនរបស់លោកបានសរសេរសារយ៉ាងវែងអន្លាយថា “ម្សិលមិញ ខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការអង្គុយជាមួយលោក Pita ដែលមានឥទ្ធិពលក្នុងការស្តារឡើងវិញនូវជំនឿ និងក្តីសង្ឃឹមនៃជំនាន់ថ្មីរបស់ខ្ញុំ និងប្រទេសថៃ។ អរគុណសម្រាប់ការអនុញ្ញាតឲ្យខ្ញុំតំណាងឲ្យនិស្សិតថៃមកពីសាកលវិទ្យាល័យ Columbia ហើយបានជជែកខ្លីជាមួយអ្នក។ ពេលវេលាដែលយើងមានគឺខ្លីដោយសារកាលវិភាគដ៏ច្រើន។ អ្នកពិតជាធ្វើឲ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងទស្សនវិស័យ ប្រាជ្ញា និងភាពសាមញ្ញរបស់អ្នក។ ខ្ញុំសង្ឃឹមថា យើងនឹងមានឱកាសម្តងទៀតនៅពេលក្រោយ”។
យ៉ាងណាមិញ Tul Phaakorn ត្រូវគេដឹងថាលោកកើតនៅថ្ងៃទី ០៨ខែតុលា ឆ្នាំ ១៩៩២ គឺជាកូនប្រុសរបស់លោក Somkiat Thanasriwanitchai ដែលជាអ្នកស្នងមរតកពីក្រុមក្រុមហ៊ុន វិស្វកម្មថៃវ៉ាត់ អ្នកផ្តល់សេវាវិស្វកម្មសំណង់ស៊ីវិលដ៏ធំមួយ និងសាស្រ្តាចារ្យ Jenjira Thirawat ដែលជាអ្នកស្នងមរតកជំនាន់ទីពីរនៃទីលានវាយកូនហ្គោលដ៏ល្បីល្បាញនៅក្នុងប្រទេស។

រូបលោកផ្ទាល់ មានការសម្តែងជាច្រើននៅក្នុងឧស្សាហកម្មកម្សាន្ត រួមទាំងរឿងភាគ ភាពយន្ត តន្ត្រី និងធ្វើជាពិធីករក្នុងកម្មវិធីផ្សេងៗ។ ទើបតែបានបញ្ចប់ថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យ Columbia ដែលជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យ Ivy League (Master of Science in Real Estate Development, Graduate School of Architecture, Planning and Preservation) និងបរិញ្ញាបត្រ, មហាវិទ្យាល័យស្ថាបត្យកម្ម សាកលវិទ្យាល័យ Chulalongkorn (បរិញ្ញាបត្រស្ថាបត្យកម្ម កិត្តិយសថ្នាក់ទី ២)៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ សម្ដែងម្ដង៣តួក្នុងរឿង “បុព្វេសន្និវាស” តារាស្រី Bella បានតម្លៃខ្លួនប៉ុន្មាន?

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?