Connect with us

ជីវិតកម្សាន្ដ

ផលិតករភាពយន្ត ៖ «ចង់បានរឿងក្នុងស្រុកមានគុណភាពល្អ ទាល់តែអ្នកក្នុងស្រុកគាំទ្រច្រើន»

បានផុស

នៅ

កន្លងទៅ​គេ​ចាំ​បាន​ថា លោក លៀក លីដា ដែល​ជា​ផលិតករ​ភាពយន្ត និង​ម្ចាស់​ផលិតកម្ម LD ធ្លាប់​លើកឡើង​អំពី​ក្តី​ព្រួយបារម្ភ​លើ​វិស័យ​ភាពយន្ត​ជាតិ អាច​នឹង​ដួល​សាជាថ្មី ខណៈ​មើល​ឃើញ​ថា ចំនួន នៃ​ភាពយន្ត​បរទេស​បាន​សម្រុក​ហូរ​ចូល​ច្រើន។ ក្នុង​នោះ លោក​ក៏បាន​ស្នើ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ គួរ​ចេញ​វិធានការ​ទប់ស្កាត់ ឬ​កាត់បន្ថយ​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណា ថ្មីៗនេះ លោក លៀក លីដា ដែល​ជា​ផលិតករ​ភាពយន្ត​ល្បីឈ្មោះ​ក៏បាន​ចេញ​មក​បញ្ជាក់​ទៀត​ថា បើ​ចង់​បាន​រឿង​ក្នុង​ស្រុក​មាន​គុណភាព​ល្អ ទាល់​តែ​អ្នក​ក្នុងស្រុក​គាំទ្រ​ច្រើន។ជាមួយ​នោះ លោក លៀក លីដា បាន​ទទូច​ឲ្យ​មាន​ការ​ចូលរួម​គាំទ្រ និង​លើកកម្ពស់​វិស័យ​ភាពយន្ត​ជាតិ​កាន់តែ​ផុស​ផុល។

លោក លៀក លីដា បាន​លើក​ឡើង​ថា «ព្រោះ​តែ​ស្រលាញ់​វិស័យ​នេះ ព្រោះតែ​ចង់​រត់​ឲ្យ​ទាន់​ប្រទេស​ជិតខាង ព្រោះតែ​ចង់​ឲ្យ​បងប្អូន​បាន​សប្បាយ ខ្ញុំ​ដាក់​ទុន​ច្រើន​ណាស់ រឿង​នឹង​ជួយ​គាំទ្រ​ផង»។ លោក​បន្ត​ថា «បង​ប្អូន​ជួយៗ ទៅ ដើម្បី​ឲ្យ​បាន​ដើម​មក​វិញ​ខ្លះ (​ចង់​បាន​រឿង​ក្នុង​ស្រុក​មាន​គុណភាព​ល្អ ទាល់តែ​អ្នក​ក្នុង​ស្រុក​គាំទ្រ​ច្រើន​)»។

ប្រាកដ​ណាស់ បច្ចុប្បន្ន​គេ​សង្កេតឃើញ​មាន​ផលិតករ​ភាពយន្ត​មួយ​ចំនួន​បាន​ប្រកាស​ពី​ការ​ក្ស័យធន​រហូត​បិទទ្វារ​ផលិតកម្ម និង​ខ្លះ​បាន​ដកឃ្លា​ពី​ការ​ផលិត​រឿង​ដោយ​យក​ពេល​ទៅ​រក​ជំនួញ​ផ្សេងៗ គ្នា ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ។ ហើយ​ចំពោះ​ការ​ប្រកាស​ក្ស័យធន ឬ​ឈាន​ដល់​ការ​បិទទ្វារ​ផលិតកម្ម​នេះ មាន​ការ​លើក​ឡើង​ថា ដោយសារ​កត្តា​ខ្វះ​ការ​គាំទ្រ​ពី​សំណាក់​មជ្ឈដ្ឋាន​ពលរដ្ឋ​ខ្មែរ ខណៈ​ភាពយន្ត​ខ្លះ​ត្រូវ​ចំណាយ​ទុន​រហូត​ខ្ទង់​រាប់​សែន​ដុល្លារ​ក្នុង​ការ​ផលិត ប៉ុន្តែ​នៅ​ពេល​ចាក់​បញ្ចាំង​តាម​រោងកុន​គឺ​ទទួល​បាន​ផល​មិន​ស្មើ​ដើម​វិញ​ទេ​។ នេះ​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ផលិតករ​ខ្លះ​ប្រកាស​បិទទ្វារ​តែម្ដង៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម