Connect with us

ជីវិតកម្សាន្ដ

ដួង សុខគា ឆ្លៀតបង្ហោះអប់រំដាស់តឿនរំឭកសីលធម៌ វប្បធម៌ អក្សរជាតិ ទោះជាដឹងពុំសូវមានអ្នកខ្វល់

បានផុស

នៅ

មហាជន​អ្នកគាំទ្រ​សង្កេត​ឃើញ​ថា តារា​ប្រុស​ពហុ​ជំនាញ​លោក ដួង សុខគា តែង​ចេញ​សារ​មាន​ចេតនា​ដាស់តឿន​អារម្មណ៍​កូន​ខ្មែរ ក៏ដូចជា​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ទាំងអស់ ត្រូវ​ចូលរួម​ថែរក្សា​វប្បធម៌ សីលធម៌ ភាសាជាតិ អក្សរ​ជាតិ ដោយ​គោរព និង​ឲ្យ​បាន​គង់វង្ស​ក្នុង​តម្លៃ​ខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការ​ពិត ពុំ​មែន​ទើប​លើក​ទី ១ ទេ ដែល​តារា​ប្រុស​លោក ដួង សុខគា តែងតែ​ចេញ​មុខ​បំផុស​ស្មារតី​ដល់​យុវជន​ជា​កូន​ខ្មែរ​គ្រប់រូប ត្រូវ​នាំគ្នា​ចូលរួម​ថែរក្សា​តម្លៃ​វប្បធម៌ អរិយធម៌ ភាសាជាតិ អក្សរ​ជាតិ ជា​កេរដំណែល​មរតក​ដូនតា​ខ្មែរ កន្លងមក​លោក​ក៏​បាន​បញ្ចេញ​សារ​ជា​បន្តបន្ទាប់ ស្នើ​មហាជន​គ្រប់រូប​ចូលរួម​យុទ្ធនាការ​ប្រើ​ភាសា​ជាតិ​ដោយ​ការ​ស្រលាញ់ និង​ទទួល​ខុសត្រូវ។

រឿង​ដែល​ចាប់​អារម្មណ៍​ថែមទៀត លោក ដួង សុខគា បាន​បញ្ជាក់​ថា «សព្វថ្ងៃ ខ្ញុំ​ឆ្លៀត​បង្ហោះ អប់រំ ដាស់​តឿ ន រំឭក​សីលធម៌​ខ្លះ វប្បធម៌​ខ្លះ អក្សរ​ជាតិ​ខ្លះ ទោះជា​ដឹង​ថា​គេ​មិន​សូវ​ខ្វល់​រវល់ ថែមទាំង​មាន​អ្នកខ្លះ​ចេញ​មក​មាន​ចរិត​កាច់​បំបាក់ ក៏​ខ្ញុំ​នៅតែ​ស៊ូទ្រាំ»។

តារា​ពហុ​ជំនាញ​លោក ដួង សុខ​គា បន្ថែម​ថា «ហ៊ឺ​…!​គិត​សព្វៗ ទៅ ខ្ញុំ​ដូចជា​អត់​បាន​អ្វី​មកវិញ​ផង អ្នក​ទាញ​ឡើង​តិច អ្នក​រុញ​ចុះ​ច្រើន អ្នក​ស្ងៀម​ឈឹង ៥០ ភាគរយ តាម​ហ្នឹង​ទៅ មើល​រឿង​វិញ ផេក​តួឯក​កំពុង​ល្បី»។

យ៉ាងណា​គេ​ក៏​ឃើញ​មាន​ការ​បញ្ចេញមតិ​គាំទ្រ​លើកទឹកចិត្ត​ដល់​លោក ដួង សុខគា ដែល​តែង​លេច​មុខ​ពាក់ព័ន្ធ​ការ​បំផុត​ចូលរួម​ថែរក្សា​វប្បធម៌ សីលធម៌ និង​ភាសាជាតិ​អក្សរ​ជាតិ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម