Connect with us

ជីវិតកម្សាន្ដ

តារា K-POP ទាំង ១០រូប នៅតែជាជើងខ្លាំងមានទ្រព្យធនច្រើនជាងគេដដែល

បានផុស

នៅ

ថ្មីៗនេះ គេហទំព័រ spacebar បានចេញផ្សាយចំណាត់ថ្នាក់នៃសិល្បករ K-POP ដែលមានបំផុតទាំង ១០ ក្នុងឆ្នាំ ២០២៣ ដោយផ្អែកលើការងារកន្លងមករបស់ពួកគេ ក្នុងនាមជាអ្នកធ្វើបទបង្ហាញ និងទូតសុឆន្ទៈឲ្យម៉ាកផ្សេងៗ រួម​ទាំង​ភាព​ល្បី​ល្បាញ​យ៉ាង​ខ្លាំង​លើ​អ៊ីនធឺណិត។

ចំណាត់ថ្នាក់លេខ១០ បានទៅ Jisoo សមាជិកក្រុម BLACKPINK នាងមានទ្រព្យសម្បត្តិសុទ្ធ ១៥ លានដុល្លារគិតត្រឹមឆ្នាំ ២០២៣។

ចំណាត់​ថ្នាក់​លេខ៩ Sehun សមាជិកក្រុម EXO​ គាត់គឺជាបុរសទីមួយដែលត្រូវបានតែងតាំងជា Global Brand Ambassador សម្រាប់ Dior និងមានទ្រព្យសម្បត្តិសុទ្ធពី ១៥ ទៅ ២០ លានដុល្លារក្នុងឆ្នាំ ២០២១។

Sehun សមាជិកក្រុម EXO​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណាត់​ថ្នាក់​លេខ៨ Lee Hyori មានទ្រព្យសម្បត្តិសុទ្ធចំនួន ២០ លានដុល្លារ។

ចំណាត់​ថ្នាក់​លេខ៧ RM សមាជិកក្រុម BTS ទ្រព្យសម្បត្តិសុទ្ធមានចាប់ពី ២០ ទៅ ២៣ លានដុល្លារនិង​ជា​ម្ចាស់​ផ្ទះ​ប្រណីត​តម្លៃ ៥.៧ លាន​ដុល្លារថែមទៀតផង។

ចំណាត់ថ្នាក់លេខ៦ Lisa សមាជិកក្រុម BLACKPINK មានទ្រព្យសម្បត្តិសុទ្ធពី ២០ ទៅ ២៥ លានដុល្លារ។

ចំណាត់ថ្នាក់លេខ៥ J-Hope សមាជិកក្រុម BTS មានទ្រព្យសម្បត្តិសុទ្ធពី ២៥ ទៅ ៣០ លានដុល្លារ និង​ជា​ម្ចាស់​ផ្ទះ​ប្រណីត​តម្លៃ ២.២ លាន​ដុល្លារ។

ចំណាត់​ថ្នាក់​លេខ៤ SUGA សមាជិកក្រុម BTS មានទ្រព្យសម្បត្តិសរុប ៣០ លានដុល្លារ និងជាម្ចាស់​ផ្ទះ​តម្លៃ ៣ លាន​ដុល្លារ។

ចំណាត់ថ្នាក់លេខ៣ Jungkook សមាជិកក្រុម BTS ទ្រព្យសម្បត្តិរបស់គាត់គឺ ៣០ លានដុល្លារ។

ចំណាត់​ថ្នាក់​លេខ​២ V សមាជិកក្រុម BTS មានទ្រព្យសម្បត្តិសរុប ៣៥ លានដុល្លារ។

ចំណាត់ថ្នាក់លេខ១ តារាចម្រៀងនិងសម្ដែង IU មានទ្រព្យសម្បត្តិ ៤០ លានដុល្លារឯណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ឈានដល់វ័យ៤៣ឆ្នាំ តារា​សម្ដែង Cha Chung hwa ចូលរោងការ

ចុចអាន៖អង្គរក្សតាមការពារលោក Pita នៅអាមេរិក តាមពិតគឺជាតារាសម្ដែងមួយរូប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បទល្មើសចោរកម្ម
សន្តិសុខសង្គម២៣ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ២២ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម