ជីវិតកម្សាន្ដ
តារាហ្វេសប៊ុកល្បីឈ្មោះ Alex Rayuth ផ្ទុះប្រតិកម្មក្រោយនាយ ក្រឹម និយាយប៉ះពាល់ភេទទី៣
លោក Alex Rayuth ដែលជាតារាហ្វេសប៊ុកល្បីឈ្មោះ និងជាអ្នកលក់onlineនៅប្រទេសថៃ បានផ្ទុះប្រតិកម្មភ្លាមៗបន្ទាប់ពីតារាកំប្លែងជើងចាស់ល្បីឈ្មោះ គឺនាយ ក្រឹម បាននិយាយប៉ះពាល់ដល់ភេទទី៣(ខ្ទើយ)។ ក្នុងនោះដែរគេក៏ឃើញមានមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានសម្តែងការហួសចិត្ត និងរិះគន់ចំពោះការលើកឡើងរបស់នាយ ក្រឹម ផងដែរ។

ក្នុងនាមខ្លួនជាភេទទី៣ផងនោះ លោក Alex Rayuth បានលើកឡើងដោយការមិនពេញចិត្តថា“ខ្ញុំមិនចង់និយាយអី្វទេ ខ្ញុំជាអ្នកដែលពូកំពុងនិយាយ ពូជា idol ខ្ញុំពិតមែន ដោយសារកំប្លែកមកដល់ពេលនេះនៅតែគាំទ្រលោកពូ តែពូសូមមេត្តាប្រើសភាសារអោយតម្លៃ Gay ladyboy ស្រីស្រលាញ់ស្រី“។

Alex Rayu th បាននិយាយបន្តថា រឿងក្នុងសង្គមរាល់ថ្ងៃមិនមែនកើតឡើងពីពួកខ្ញុំទេ…ហើយក៏មិនបានបាត់បង់ធនធានមនុស្សដោយសារពួកខ្ញុំដែរ ដូចឃើញអ៊ីចឹង ផឹកសុីអូនបង វៃគ្នាដណ្ដើមគ្នាកាប់ចាក់បែកស្លុយ ប្ដីក្បត់ប្រពន្ធប្រពន្ធក្បត់ប្ដី ឈ្លោះគ្នាឆក់ប្លន់បាញ់គ្នា គ្រោះថ្នាក់បើកបរស្រវឹង លេងថ្នាំញៀញលក់គ្រឿងញៀនភាគច្រើនកើតទៅ ស្រីប្រុស កើតឡើងដោយសង្គមស្រីប្រុសច្រើនជាងភេទទី៣ ហេតុអ្វីមើលងាយ និងរើសអើងពួកខ្ញុំម្លេះ។

លោក Alex Rayuth បានលើកឡើងទៀតថា ន័យខ្ញុំនិយាយនេះ ចង់ថាអោយតែបងៗមួយចំនួនតូចដែលបានរើសអាងមិនចូលចិត្តស្អប់ប្រភេទមនុស្សដូចពួកខ្ញុំGay ladyboy ស្រីស្រលាញ់ស្រីតែសង្គមខ្ទើយមិនសូវមានរឿងអាស្រូវរឿងអាក្រក់នាំមរឿងដល់សង្គមទេបើមានក៏តិចបំផុតជាងស្រីប្រុស “។
Alex Rayuthបន្ថែមថា បងៗដែលមានកូនខ្ទើយគាត់យល់ច្បាស់ណាស់ខ្ទើយភាគច្រើនគាត់សុភាពប្រឹង ខំធ្វើការកលុយ ប្រឹងជំនះពាក្យមើលងាយថាជាខ្ទើយធ្វើអី្វមិនកើតខំរកលុយជួយគ្រួសារជួយបងប្អូន ខ្ទើយវាមានដូចគ្នានឹងស្រីប្រុសតែមួយៗចូលចិត្តជាន់ខ្ទើយម្ល៉េះចូលចិត្តវាតំម្លៃខ្ទើយថាសង្គមមិនទទួលស្គាល់ប ងៗចាំណាពួកខ្ញុំមានបេះដូងដូងបងដែលណា។

ជាមួយគ្នានេះគេក៏ឃើញបវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០១៨ កញ្ញា រឿន ណាត និងតារាភេទី៣ ប៉ីប៉ី ឌី ក៏ប្រតិកម្មចំពោះការលើកឡើងពីសំណាក់នាយ ក្រឹម ហាក់មានការរើសអើងភេទទី៣ផងដែរ។ កញ្ញា រឿន ណាត បានលើកឡើងថាសុទ្ធតែអ្នកស្រឡាញ់ភេទដូចគ្នាមិនអាចបង្កើតកូនបាន តែបើបង្កើតគេហើយគ្មានទំនួលខុសត្រូវលើគេដូចពូកុំបង្កើតគេមកល្អជាង គ្រួសារពូខ្ញុំស្គាល់ច្បាស់ណាស់ តែដឹងត្រឹមថា ខ្ញុំមិនចង់ឱ្យសង្គមមួយនេះ មានធនធានមនុស្សប្រុសសុទ្ធដូចជាពូច្រើនទេ ព្រោះពូមិនមែនជាបុរសល្អ មិនមែនជាប្ដីល្អ មិនមែនជាឪពុកល្អ។

ចំណែក ប៉ីប៉ី ឌី បាននិយាយដែរថា..Respect បងឃីម…..ហើយសូមលោកពូក្រឡេកមើលភេទទី៣ មួយចំនួនធំគេមានbusinessមានការងារល្អមានចំណូលបង់ពន្ធជូនរដ្ឋដូចគ្នា តើធនធានមនុស្សសំដៅតែចំពោះភេទប្រុស និងភេទស្រីឬយ៉ាងម៉េច ? ក្រែងលោកពូធ្លាប់សម្តែងធ្វើជាភេទទី៣ដែរតើមិនអ៊ីចឹង? ភេទទី៣មួយចំនួននិយាយស្តីបានឆ្លងកាត់ខួរនិងមានសុជីវធម៌ជាងមនុស្សប្រុសមួយចំនួនផង វាមិនអាស្រ័យលើភេទទេពូ វាអាស្រ័យលើខួរ និងទង្វើររបស់មនុស្សពូខ្លាចបាត់បង់ធនធានមនុស្សដោយសារមានភេទទី៣ច្រើន? តែខ្ញុំខ្លាចមនុស្សនិយាយច្រើនបាត់ខួរ៕
អត្ថបទ៖ ចាន់រ៉ា




-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?