ជីវិតកម្សាន្ដ
ភឹម ស្រីនោ ស្នើឲ្យបញ្ឈប់ការរើសអើងភេទទី ៣
ម្ចាស់មកុដ Miss Grand Cambodia ២០២៣ កញ្ញា ភឹម ស្រីនោ បានចេញមុខស្នើសុំដោយទទូចឲ្យបញ្ឈប់ការរើសអើង និងមាក់ងាយដល់ភេទ ទី ៣ (ខ្ទើយ) ព្រោះថាពួកគាត់សុទ្ធតែមានតម្លៃ មានសិទ្ធិគ្រប់គ្រាន់ ក្នុងការរស់នៅក្នុងសង្គមដូចគ្នា។

ការចេញមុខអំពាវនាវរបស់បវរកញ្ញា ភឹម ស្រីនោ នេះ ធ្វើឡើងស្របពេលមានការជជែកវែកញែកពាក់ព័ន្ធការលើកឡើងពីសំណាក់តារាកំប្លែងជើងចាស់ល្បីឈ្មោះរបស់ខ្មែរមួយរូបដែលនិយាយប៉ះពាល់ក្នុងន័យរើសអើងដល់ភេទទី ៣។ កញ្ញា ភឹម ស្រីនោ បានលើកឡើងថា «ពួកយើងរស់នៅក្នុងសង្គមតែមួយ ប្រទេសតែមួយ ពិភពលោកតែមួយ ពួកយើងគួរគប្បីបើកចិត្តឲ្យទូលាយ ផ្តល់ការស្រលាញ់ ផ្តល់ការគាំទ្រដល់មនុស្សនៅជុំវិញខ្លួន»។

កញ្ញា ភឹម ស្រីនោ បញ្ជាក់ថា «ពួកគាត់សុទ្ធតែមានតម្លៃ ពួកគាត់មានសិទ្ធិគ្រប់គ្រាន់ក្នុងការរស់នៅ ការបញ្ចេញមតិយោបល់ ពួកគាត់ពុំបានប្រព្រឹត្តអំពើទុច្ចរិតឯណា ហេតុអ្វីបានជាត្រូវរើសអើងគាត់? សូមបញ្ឈប់ការរើសអើងក្នុងពេលនេះ ហើយចាប់ផ្ដើមបើកចិត្តឲ្យទូលាយក្នុងការទទួលយក ពីព្រោះគ្មាននរណាម្នាក់ចង់កើតមកបែបនេះនោះទេ»។

ម្ចាស់មកុដ Miss Grand Cambodia ២០២៣ និយាយបន្ថែមថា «ខ្ញុំ នឹងឈរនៅទីនេះជាមួយអ្នក មិន ថាក្នុងកាលៈទេសៈណាទេ ខ្ញុំនៅតែគាំទ្រអ្នក LGBTQ + »។ តាមរយៈការលើកឡើងរបស់បវរកញ្ញា ភឹម ស្រីនោ ខាងលើនេះ ឃើញមានការបញ្ចេញមតិគាំទ្រជាច្រើនពីសំណាក់មហាជន៕
អត្ថបទ ៖ ចាន់រ៉ា




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ