Connect with us

ជីវិតកម្សាន្ដ

ណុប បាយ៉ារិទ្ធ ៖ កុំខ្លាចធ្វើល្អខុសមនុស្ស គួរតែខ្លាចធ្វើអាក្រក់ប៉ះចំមនុស្សល្អ

បានផុស

នៅ

តារា​ចម្រៀង លោក ណុប បាយ៉ារិទ្ធ លើក​ជា​ទស្សនៈ​ផ្ទាល់ខ្លួន​ថា ជីវិត​រាល់ថ្ងៃ​បង្រៀន​លោក «​កុំ​ខ្លាច​ធ្វើ​ល្អ​ខុស​មនុស្ស​» គួរ​តែ​ខ្លាច «​ធ្វើ​អាក្រក់​ប៉ះ​ចំ​មនុស្ស​ល្អ​» ច្រើនជាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ចម្រៀង​លោក ណុប បាយ៉ារិទ្ធ បាន​លើក​ឡើង​ថា «បើ​អ្នក​ស្មោះត្រង់​នឹង​ខ្លួនឯង និង​អ្នក​ដទៃ ទាំង​ចំពោះ​មុខ និង​ក្រោយខ្នង តម្លៃ​ដែល​អ្នក​ទទួល​បាន​គឺ​គុណធម៌ និង​ផល​បុណ្យ​ដែល​កើត​ពី​សន្តាន​ចិត្ត​បរិសុទ្ធ តែ​បើ​អ្នក​ធ្វើ​អាក្រក់​នៅ​ពី​ខាងក្រោយ​ខ្នង​នរណា​ម្នាក់​ដែល​គេ​មិន​បាន​ធ្វើ​អាក្រក់​ចំពោះ​អ្នក​សោះ តែ​អ្នក​បែរជា​បង្កើត​រឿង​មួលបង្កាច់​ប្រឌិត​រឿង​ទៅ​ប្រាប់​ទៅ អ្នកនេះ ប្រាប់​ទៅ​អ្នក​នោះ ដោយ​ទម្លាក់​កំហុស​ឲ្យ​គេ ឲ្យ​អ្នកនោះ​ជឿ​អ្នក ឲ្យ​អ្នកនោះ​គិត​ខុស ហើយ​ស្អប់​គេ នៅ​ម៉ោង​នោះ​អ្នក​នឹង​ញញឹម សប្បាយ​រីករាយ​ជាមួយ​ជោគជ័យ​ដែល​កើត​ពី​ចេតនា​អាក្រក់ និង​កលល្បិច​របស់​អ្នក តែ​កម្មពៀរ​ដែល​អ្នកធ្វើ​នោះ នឹង​វិល​មក​បំផ្លាញ​អ្នក​វិញ​មិន​ឲ្យ​អ្នក​រួចខ្លួន​ឡើយ»។

លោក ណុប បាយ៉ារិទ្ធ បន្ត​ថា «ហើយ​រឿង​នេះ​វា​នឹង​សង​អ្នក​វិញ ដោយ​តម្រូវ​ឲ្យ​មនុស្ស​ជា ទី​ស្រលាញ់​របស់​អ្នក​បំផុត ធ្វើ​ដាក់​អ្នក​វិញ មិនមែន​ម្នាក់ មិនមែន​ពីរ​នាក់ ប្រៀប​បាន​នឹង​អ្នក​យកដៃ​ឆ្វេង និង​ដៃស្តាំ រួមគ្នា​កាន់​កាំបិត​រួច​ចាក់​ចំ​បេះដូង​ខ្លួនឯង​ដូចគ្នា។ ពេលខ្លះ​អ្នក​អាច​នឹង​ឈរ​យំ​កណ្តាល​ចំណោម​មនុស្ស ដោយ​ភ្លេច​ការ​អៀនខ្មាស​ទៀត​ផង»។

តារា​ចម្រៀង រូប​នេះ បាន​លើក​ជា​សំនួរ​ថា «តើ​វា​មិនមែន​ជា​កម្មពៀរ​ទេ​ឬ​..? តែ​អ្នក​ចាំ​ថា​ពេល​ដែល​អ្នក​ប្រឹង​រក​វិធី​លួច​ធ្វើ​អាក្រក់​ដាក់​គេ​ពី​ក្រោយខ្នង​ហើយ​គេ​ដឹង​គេ​អត់​ខ្វល់​ទេ គេ​អត់​ឈឺ​ទេ គឺ​គេ​អត់​យំ​ទេ គេ​នៅតែ​ញញឹម ញញឹម​ចាំ​មើល​ថ្ងៃ​ដែល​អ្នក​ទទួល​កម្មពៀរ​របស់​អ្នក​វិញ តើ​អ្នក​នៅ​មាន​ទឹកភ្នែក​យំ​បាន​ប៉ុន្មាន​ដង នេះ​ហើយ​បទពិសោធន៍​ជីវិត «​កុំ​ធ្វើ​អាក្រក់​ខុស​ប៉ះចំ​មនុស្ស​ល្អ​» កុំ​ប្រាថ្នា​បង្កើត​កម្មពៀរ ព្រោះ​បើ​បង្កើត​កម្មពៀរ គឺ​អ្នក នឹង​ក្លាយ​ជា​ម្ចាស់ នៃ​កម្មពៀរ»។

តារា​ចម្រៀង​លោក ណុប បាយ៉ារិទ្ធ បាន​បន្ថែម​ទៀត​ថា បើ​រស់​បាន​សុខ​ហើយ បាន​ល្អ​ហើយ «​ធ្វើ​ល្អ » ព្រោះ​ធ្វើ​ល្អ​មិន​បាន​លុយ​មែន តែ​គេ​សម្គាល់​ទុក​ថា​យើង​ជា​មនុស្ស​ល្អ ទើប​មិន​ខ្វះ​មិត្ត មិន​ខ្វះ​អ្នក​ស្រលាញ់។

កត់សម្គាល់​ជារឿយៗ លោក ណុប បាយ៉ារិទ្ធ តែងតែ​ចែករំលែក​បទពិសោធន៍​ល្អៗ ដើម្បី​ជា​គំនិត​ដល់​អ្នកគាំទ្រ ទាំង​ភាព​ជោគជ័យ និង​ការ​ប្រព្រឹត្ត​ទង្វើ​ល្អៗ សម្រាប់​មនុស្ស​នៅ​ជុំវិញ​ខ្លួន៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

ចិន និងយូនីសេហ្វ ដាក់ឱ្យ​ដំណើការគម្រោង​សេវាទឹកស្អាត និងអនាម័យដែលធន់នឹងអាកាសធាតុនៅកម្ពុជា

ក្រុងបាត់ដំបង
សន្តិសុខសង្គម២៨ នាទីutes មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

ត្រាំ គំរាមថា អ៊ីរ៉ង់នឹងជួបទុក្ខធំ បើក្រុមហ៊ូធី មិនឈប់វាយប្រហារ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ ថា ត្រាំ ក្លាហានចេញដឹកនាំពិភពលោក ប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តើមពីស្ថាប័នដែលអាមេរិកផ្ដល់ថវិកាជាមុន

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តភក្ដិ ជាការចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា

ធនាគារឯកជន
សន្តិសុខសង្គម១៨ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Sokha Hotels

ព័ត៌មានពេញនិយម