ជីវិតកម្សាន្ដ
ម៉ា ដូណា បដិសេធសុំមិនឆ្លើយរឿង នាយ ក្រឹម និយាយចំឈ្មោះពាក់ព័ន្ធភេទទី ៣
មហាជនបានដឹងហើយថាថ្មីៗនេះតារាកំប្លែងជើងចាស់ល្បីឈ្មោះ នាយ ក្រឹម បាននិយាយនៅក្នុងកម្មវិធីមួយដោយលោកធ្វើជាគណៈកម្មការ ប៉ុន្តែរឿងដ៏ហួសចិត្តនោះ គឺតារាកំប្លែងរូបនេះ បានរិះគន់ប៉ះពាល់ដល់ភេទទី៣ (ខ្ទើយ) រហូតផ្ទុះប្រតិកម្មយ៉ាងច្រើននៅលើបណ្ដាញសង្គម។
ប្រាកដណាស់ដោយក្នុងនោះដែរ គេសង្កេតឃើញមានមហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានសម្ដែងការហួសចិត្ត និងរិះគន់ចំពោះការលើកឡើងរបស់ នាយ ក្រឹម ដែលធ្វើឲ្យប៉ះពាល់អារម្មណ៍ភេទទី៣ ដែលពួកគាត់ក៏ជាមនុស្សមានតម្លៃរស់នៅក្នុងសង្គមដូចគ្នា។
ដោយឡែក ងាកមកចាប់អារម្មណ៍តារាកំប្លែង និងសម្ដែងភេទទី៣ លោក ម៉ា ដូណា ដែលត្រូវបាន នាយ ក្រឹម លើកឈ្មោះទៅនិយាយចំៗនៅក្នុងកម្មវិធីទូរទស្សន៍ គឺតារាភេទទី៣ រូបនេះហាក់មិនមានប្រតិកម្មឆ្លើយតប ឬសកម្មភាពអ្វីឡើយដោយលោកនិយាយខ្លីថា“ខ្ញុំសុំមិនឆ្លើយ ជារឿងបុគ្គលរៀងៗខ្លួន“។
យ៉ាងណាមិញ រហូតមកដល់ពេលនេះ សម្លេងនៃការរិះគុណដោយការហួសចិត្តពីសំណាក់មហាជន និងក្រុមភេទទី៣ ទៅលើតារាកម្លែងនាយ ក្រឹម នៅមិនទាន់ស្ងប់រលត់នៅឡើយទេ បន្ទាប់ពីនាយ ក្រឹម និយាយប៉ះពាល់ហាក់មិនឲ្យតម្លៃដល់មនុស្សភេទទី៣ ឬខ្ទើយ។
ចំណែក ប៉ីប៉ី ឌី ប្រតិកម្មចំពោះរឿងនេះថា «សូមលោក ពូក្រឡេក មើលភេទទី៣ មួយចំនួនធំគេមានbusinessមានការងារល្អ មានចំណូលចង់ពន្ធជូនរដ្ឋដូចគ្នាតើ ធនធានមនុស្សសំដៅតែចំពោះភេទប្រុស និងភេទស្រី ឬយ៉ាងម៉េច? ក្រែងលោកពូធ្លាប់សម្តែងធ្វើជាភេទទី៣ ដែរតើមិនអ៊ីចឹង? ភេទទី៣ មួយចំនួននិយាយស្តីបានឆ្លងកាត់ខួរ និងមានសុជីវធម៌ជាងមនុស្សប្រុសមួយចំនួនផង វាមិនអាស្រ័យលើភេទទេពូ វាអាស្រ័យលើខួរ និងទង្វើរបស់មនុស្ស ពូខ្លាចបាត់បង់ធនធានមនុស្សដោយសារមានភេទទី៣ ច្រើន? តែខ្ញុំខ្លាចមនុស្សនិយាយច្រើនបាត់ខួរ»៕
អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច