ជីវិតកម្សាន្ដ
លោក កែវ រ៉េមី បង្កើតក្រុមការងារពិនិត្យករណី នាយ ក្រឹម រើសអើងភេទទី៣
ឆ្លើយតបនិងការស្នើសុំរបស់សហគមន៍ឥន្ទធនូ កម្ពុជា (រ៉ក់) លើករណីតារាកំប្លែងល្បីឈ្មោះ នាយ ក្រឹម បាននិយាយលក្ខណៈរើសអើងប៉ះពាល់ដល់ភេទទី៣ នោះ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និង ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថា លោក បានបង្កើតក្រុមការងារហើយដែលនឹងចាប់ផ្ដើមធ្វើកិច្ចការនេះនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នេះ។

លោក កែវ រ៉េមី បានឆ្លើយតបទៅនឹងការស្នើសុំដូច្នេះថា លោកបានទទួលលិខិតរបស់បងប្អូន កូនក្មួយសហគមន៍ Rock រួចហើយ។ តាមការពិតលោកបានបង្កើតក្រុមការងារតាំងតែពីព្រឹកថ្ងៃអាទិត្យ ពោល គឺតាំងតែពីម៉ោង ៧និង ១៧នាទី មកម្ល៉េះហើយក្រុមការងារនឹងធ្វើកិច្ចការនេះ។
សហគមន៍ឥន្ទធនូ កម្ពុជា (រ៉ក់) បានសរសេរលិខិតថា នេះគឺជាលិខិតរបស់សហគមន៍ ឥន្ទធនូ កម្ពុជា (រ៉ក់) ដែលគោរពជូនឯកឧត្ដម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និង ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលស្នើឲ្យមានកិច្ចអន្តរាគមន៍ដើម្បីជួបពិភាក្សា និងបំភ្លឺជាមួយលោក អ៊ូ បុណ្ណារ៉ាត់ ឬ លោក ពូ ក្រឹម ដែលជាគណៈ កម្មការ (judge) មួយរូបជុំវិញមតិយោបល់មានលក្ខណៈរើសអើងលើបេក្ខជនមួយរូបក៏ដូចជាបុគ្គល និងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាដទៃទៀត។

ប្រភពបានបញ្ជាក់ថា លោក ក្រឹម បានធ្វើឡើងនៅក្នុងកម្មវិធីបង្ហាញទេពកោសល្យសមត្ថភាពលំដាប់ពិភពលោក Cambodia’s Got Talent រដូវកាលទី៣ នៅរាត្រីថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ ។
សូមជម្រាបថា ដូចមហាជនបានដឹងហើយថ្មីៗនេះ តារាកំប្លែងជើងចាស់ល្បីឈ្មោះប្រចាំប្រទេសគឺ នាយ ក្រឹម បាននិយាយនៅក្នុងកម្មវិធីមួយដោយលោកធ្វើជាគណៈកម្មការ ប៉ុន្តែរឿងដ៏ហួសចិត្តនោះតារាកំប្លែងរូប នេះ បានរិះគន់ប៉ះពាល់ដល់ភេទទី៣ (ខ្ទើយ) រហូតផ្ទុះប្រតិកម្មយ៉ាងច្រើននៅលើបណ្តាញសង្គម។


ប្រាកដណាស់ដោយ ក្នុងនោះដែរគេក៏សង្កេតឃើញមានមហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានសម្ដែងការហួសចិត្ត និងរិះគន់ចំពោះការលើកឡើងរបស់នាយ ក្រឹម ដែលធ្វើឲ្យប៉ះពាល់អារម្មណ៍ភេទទី៣ ដែលពួកគាត់ក៏ជាមនុស្សមានតម្លៃរស់ នៅក្នុងសង្គមដូចគ្នា៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?