ជីវិតកម្សាន្ដ
ធ្លាយដំណឹងថា តារាបាល់ទាត់ Son Heung Min ត្រៀមរៀបការជាមួយ Moon Ga Young
វាបានក្លាយជាពាក្យចចាមអារ៉ាមដែលបានអង្រួនបណ្តាញសង្គមកូរ៉េជាថ្មីម្ដងទៀត ជាមួយនឹងព័ត៌មានថា Son Heung Min កីឡាករបាល់ទាត់របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បច្ចុប្បន្នកំពុងរៀបចំពិធីមង្គលការជាមួយតារាសម្តែងដ៏ល្បី Moon Ga Young ។
ពាក្យចចាមអារ៉ាមនេះបានកើតឡើងនៅពេលដែលគណនី Twitter មួយដែលមានឈ្មោះថា kkvnoi បានបង្ហោះសារអះអាងថា Son Heung Min កំពុងរៀបចំរៀបការជាមួយតារាសម្ដែង Moon Ga Young ។ ក្រោយមក សំណេរមួយនោះត្រូវបានលុបចោលភ្លាមៗ ដែលបង្កឲ្យមានការសង្ស័យក្នុងចំណោមអ្នកលេងអ៊ីនធឺណិតជាច្រើន។
លើសពីនេះទៀតដែរ Tweet ដែលត្រូវបានលុបឥឡូវនេះបានទាក់ទាញអ្នកចូលមើលជិត ១ លានដង និងបង្កឲ្យមានការសន្ទនាដ៏ធំក្នុងចំណោមអ្នកនិយមលេងអ៊ីនធឺណិតកូរ៉េ។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/image-1901.png)
ដំណឹងនេះហាក់ដូចជាអាចជឿជាក់ជាងមុន។ បន្ទាប់ពីអ្នករាយការណ៍ដ៏ល្បី Park Jung Ho ថ្មីៗនេះបានបង្ហើបប្រាប់ពីអាពាហ៍ពិពាហ៍ជិតមកដល់របស់គូស្នេហ៍ដ៏ល្បីមួយគូ និងអត្តពលិកកូរ៉េធំម្នាក់។ តម្រុយនេះបានធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណិតភ្ជាប់ចំណុច ហើយចង្អុលទៅអ្នកណាក្រៅពី Son Heung Min ខណៈ Moon Ga Young ត្រូវបានគេចាប់បាននៅនឹងកន្លែង ដោយសារតែនាងធ្លាប់រស់នៅក្នុងប្រទេសអាល្លឺម៉ង់ និងអាចនិយាយភាសាអាល្លឺម៉ង់បានយ៉ាងស្ទាត់ជំនាញ ដែលស្របតាមប្រវត្តិរបស់ Son Heung Min ។
ដោយឡែក កាលពិពេលថ្មីៗនេះ Son Heung Min បានបញ្ចេញមតិដំបូង ចំពេលមានពាក្យចចាមអារ៉ាមថារៀបការ។ យ៉ាងណាមិញ លោកមិនបានបង្ហាញព័ត៌មានលម្អិតអំពីជីវិតផ្ទាល់ខ្លួនរបស់លោកឡើយ។ ផ្ទុយទៅវិញ កីឡាករបាល់ទាត់ជម្រើសជាតិនៃក្លឹបមាន់ខ្នាយមាស Tottenham Hotspur រូបនេះបែរផ្តោតលើប្រធានបទបាល់ទាត់ទៅវិញ។
Son Heung-min បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី ២៨ ខែតុលាកន្លងមកថា “សូម្បីតែនៅរដូវកាលមុនៗ ខ្ញុំត្រូវស៊ូទ្រាំនឹងរឿងជាច្រើន ខ្ញុំនៅតែរីករាយនឹងការលេងបាល់ទាត់។ ដោយសារតែបាល់ទាត់គឺជាជីវិតរបស់ខ្ញុំ រដូវកាលនេះខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបានលេងក្នុងកម្រិតខ្ពស់បំផុតក្នុងទីតាំងប្រយុទ្ធ និងរកគ្រាប់បាល់បាន” ។
![](https://www.kampucheathmey.com/wp-content/uploads/2023/10/image-1903.png)
ពីសេចក្តីថ្លែងការណ៍ថ្មីៗនេះរបស់ Son Heung Min អ្នកគាំទ្រអាចសន្និដ្ឋានថាគាត់កំពុងលះបង់ពេលវេលាទាំងអស់របស់គាត់ដើម្បីបាល់ទាត់។ នេះធ្វើឲ្យអនាគតនៃអាពាហ៍ពិពាហ៍ហាក់ដូចជាមិនទំនងនៅពេលនេះ។ អ្នកគាំទ្រជាច្រើនរបស់លោក ក៏បានបញ្ជាក់ផងដែរថា Idol របស់ពួកគេនឹងពិចារណាលើការរៀបការនៅពេលដែលគាត់បានចូលនិវត្តន៍ ដែលត្រូវបាននិយាយកាលពីប៉ុន្មានខែមុន។
ទោះយ៉ាងណាក៏ដោយ ព័ត៌មានចុងក្រោយនេះបានធ្វើទស្សនិកជនចាប់អារម្មណ៍ខ្លាំង ព្រោះវាជាលើកដំបូងដែល Son Heung Min មានពាក្យចចាមអារ៉ាមថានឹងរៀបការជាមួយតារាកូរ៉េ៕
![](https://www.kampucheathmey.com/wp-content/uploads/2023/10/image-1902.png)
![](https://www.kampucheathmey.com/wp-content/uploads/2023/10/image-1904.png)
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ធ្លាយដំណឹងថា តារាបាល់ទាត់ Son Heung Min ត្រៀមរៀបការជាមួយ Moon Ga Young
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត