Connect with us

ជីវិតកម្សាន្ដ

ម្ចាស់ពាន Mister Glam ពេជ្រ ទិព្វវិបុល ប្តេជ្ញានាំយកវប្បធម៌ អរិយធម៌កម្ពុជាទៅកាន់ឆាកអន្តរជាតិ

បានផុស

នៅ

ក្រោយ​ទទួល​បាន​ជ័យជំនះ​បុរស​ឯក​នៃ​កម្មវិធី​ប្រកួត Mister Glam Cambodia 2023 លោក ពេជ្រ ទិព្វវិបុល បាន​ប្រកាស​ជំហរ​របស់​ខ្លួន ហើយ​សន្យា​ថា​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​នាំ​ប្រទេស​កម្ពុជា​ដ៏​ល្អ​មួយ​នេះ​ទៅ​កាន់​ឆាក​អន្តរជាតិ​នៃ Mister Glam International 2023។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​មួយ​គ្នា​នៃ​ការ​ប្រកាស​ប្ដេជ្ញា​ដោយ​ភាព​ជឿជាក់​នេះ​ដែរ លោក ពេជ្រ ទិព្វវិបុល បាន​អរគុណ​ចំពោះ​ការ​គាំទ្រ​ពី​សំណាក់​មហាជន​ខ្មែរ​​ពិសេស​អ្នក​និយម​តាម​ដាន​កម្មវិធី​ប្រកួត​មួយ​នេះ​ផង​ដែរ​។

លោក​និយាយ​ថា «​ជា​ដំបូង​ខ្ញុំ​បាទ​សូម​អរគុណ​ដល់​អ្នក​មាន​គុណ​របស់​ខ្ញុំ​ទាំង​ពីរ ​ដែល​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន​ បង្រៀន​កូន ឲ្យ​ក្លាយ​ជា​មនុស្ស​រឹងមាំ​មាន​ការ​តស៊ូ​តាំង​ពី​តូច​មក​»។

ពេជ្រ ទិព្វវិបុល បាន​បន្ត​ថា «សូម​អរគុណ​ចំពោះ​ក្តី​ស្រលាញ់​របស់​បង​ប្អូន​ក្រុម​ការងារ Mister Glam ដែល​តែង​តែ​ផ្តល់​កម្លាំង​ចិត្ត​ ផ្តល់​ចំណេះ​ដឹង​ ចែក​រំលែក​បទពិសោធន៍​ ពេល​វេលា​ល្អ​ៗ​ដោយ​មិន​ខ្លាច​នឿយ​ហត់។ មួយ​វិញ​ទៀត ​អរគុណ​ដល់​មិត្ត​រួម​ការងារ មិត្ត​ភក្តិ​បង​ប្អូន​អ្នក​គាំទ្រ​នា​ពេល​កន្លង​មក មាន​អ្នក​ទាំង​អស់​គ្នា​ ទើបខ្ញុំមានថ្ងៃនេះ»។

ម្ចាស់​ពាន​ Mister Glam  ពេជ្រ ទិព្វវិបុល បញ្ជាក់​ថា “ខ្ញុំ​បាទ​សូម​សន្យា​ថា​នឹងខិតខំ​ប្រឹងប្រែង​ឲ្យអស់​ពីសមត្ថភាព​ដើម្បី​នាំ​ប្រទេសកម្ពុជា​ដ៏​ល្អ​មួយ​នេះ​ទៅ​កាន់​​ឆាក​អន្តរជាតិ​នៃ Mister Glam International 2023 សង្ឃឹម​ថាពុកម៉ែបងប្អូន​នៅ​តែ​បន្តការ​គាំទ្រ​មកដល់​រូបខ្ញុំ​​បាទផង​ ខ្ញុំ​ពិត​ជាត្រូវការ​អ្នកទាំង​អស់គ្នា​ដើម្បី​រួមដំណើរ​មួយ​នេះជា​មួយនឹងខ្ញុំណាស់​»។

សូម​បញ្ជាក់​ថា លោក ពេជ្រ ទិព្វវិបុល បន្ទាប់​ពី​ក្លាយ​ជា​ម្ចាស់​ពាន​ក្នុង​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​នៃ​កម្មវិធី  Mister Glam Cambodia 2023 គឺ​លោក​មាន​តួនាទី​តំណាង​ឲ្យ​កម្ពុជា ដើម្បី​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ក្នុង​ប្រទេស​ហ្វីលីពីន​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម