Connect with us

ជីវិតកម្សាន្ដ

ម៉ា ដូណា សុំចិត្តអ្នកសិល្បៈគ្រប់រូបបើកចិត្តទូលាយពេលឃើញខុសឆ្គងអ្វីមួយចេះអធ្យាស្រ័យគ្នា

បានផុស

នៅ

តារា​សម្តែង និង​កំប្លែង​ភេទ​ទី៣ លោក​ម៉ា ដូណា បាន​ធ្វើ​ឲ្យ​អ្នកគាំ​ទ្រ​ភ្ញាក់​ផ្អើល​ និង​ចាប់​អារម្មណ៍​ជាថ្មី ក្រោយ​ឃើញ​លោក​បង្ហោះ​រូបភាព​ក្នុង​ដៃ​ជាប់​សេរ៉ូម​កាល​ពី​យប់​ថ្ងៃទី៣០ ខែ​តុលា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាព​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​​សង្គម​របស់​លោក ម៉ា ដូណា បាន​ធ្វើ​ឲ្យ​មហាជន​អ្នក​គាំទ្រ​បង្ហាញ​ការ​ព្រួយ​បារម្ភ និង​សួរ​នាំ​គ្រប់គ្នា។ ប៉ុន្តែ​អ្វី​ដែល​ចាប់​អារម្មណ៍​ថែម​ទៀត​នោះ​តារា​កំប្លែង ម៉ា ដូណា បាន​បញ្ចេញ​សារ​ទទូច​ទាំង​ដៃ​ជាប់​សេរ៉ូម ស្នើ​សុំ​ចិត្ត​អ្នក​សិល្ប​: គ្រប់​រូប​បើក​ចិត្ត​ទូលាយ​ពេល​ឃើញ​ខុស​ឆ្គង​អ្វី​មួយ​ចេះ​អធ្យាស្រ័យ​គ្នា។

លោក ម៉ា ដូណា បាន​បញ្ជាក់​ថា​ «នេះ​ហើយ​ជីវិត​សិល្បៈ​  អុកស៊ីសែន​បាន​សម្រេច​មាន​ពេល​ខ្លះ​យំ សើច របួស ក្រិច តែ​ដើម្បី​ឲ្យ​កម្មវិធី​ទាំង​មូល​រលូន​ដើម្បី​បម្រើ​អារម្មណ៍​ពុកម៉ែ​បងប្អូន។ សង្ឃឹម​ថា​សិល្បៈ​គ្រប់​រូប​នៅ​ពល​ខុស​​ឆ្គង​​អ្វីមួយ​សុំចិត្ត​អធ្យាស្រ័យ​នឹង​សន្ដោស​ប្រណី​ផង​ណា។

តាម​រយៈ​នេះ​ដែរ ក៏​មាន​អ្នក​​សិល្បៈ​រួម​អាជីព​បាន​ប្រាប់ ម៉ា ដូណា ឲ្យ​ថែរក្សា​សុខភាព​ខណៈ​តារា​ចម្រៀង យក់ ឋិតរដ្ឋា បាន​បញ្ចេញ​យោបល់​ថា​ ដឹង​ថា​ខ្លួនឯង​ខ្សោយ​ដែរ ម្តេច​បាន​ខំ​ទៅ​លេង​ម្លេះ​មិត្ត។ ឆ្លើយតប ម៉ា ដូណា បញ្ជាក់​ថា​ដើម្បី​លុយ​ចិញ្ចឹម​ប្រុសមិត្ត៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងព័ត៌មាន ៖ មន្ទីរ​ព័ត៌មានជា​សេនាធិការរបស់រដ្ឋបាលរាជធានីខេត្ត​ត្រូវ​ខិតខំ​បន្តផលិតនិងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើននិងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ

សន្តិសុខសង្គម១០ ម៉ោង មុន

សមត្ថកិច្ចរំដោះមនុស្ស១៤នាក់ និងឃាត់ខ្លួន១២នាក់ ក្នុងកាស៊ីណូនៅស្វាយរៀង ក្រោយមានការបង្ហោះវីដេអូហិង្សាលើបណ្ដាញសង្គម

ព័ត៌មានជាតិ១១ ម៉ោង មុន

អាជ្ញាធរខណ្ឌឬស្សីកែវបន្តចុះយុទ្ធនាការ បាញ់ថ្នាំមូសនៅតាមដងប្រឡាយក្នុងមូលដ្ឋាន

ព័ត៌មានជាតិ១៣ ម៉ោង មុន

មូលដ្ឋានសុខាភិបាល និងសហជីព​ថា ការ​ពង្រឹង​តួនាទី​ភារកិច្ច​របស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ជា​ការ​បង្ហាញតម្លាភាព និង​ប្រសិទ្ធភាពក្នុងការផ្តល់សេវាថែទាំសុខភាព

ព័ត៌មានជាតិ១៣ ម៉ោង មុន

ប្រជាពលរដ្ឋស្ងប់ស្ងែងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជួយដោះស្រាយបញ្ហាជូនពួកគាត់ដល់មូលដ្ឋាន

Sokha Hotels

ព័ត៌មានពេញនិយម