ជីវិតកម្សាន្ដ
ជិត២ឆ្នាំមកនេះ Kris Wu យកជីវិតក្នុងពន្ធនាគារមកសរសេរបទចម្រៀងថ្មី
ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានដកស្រង់សេចក្តីជូនដំណឹងរបស់មេធាវី អំពីស្ថានភាពនៅក្នុងពន្ធនាគារ អតីតតារាប្រុស Wu Yifan ឬ Kris Wu ព័ត៌មាននេះទទួលបានពីកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយប៉ូលិសក្នុងពន្ធនាគារ។
មេធាវីរបស់តារាល្បីរូបនេះបាននិយាយថា Kris Wu កំពុងតែរស់នៅក្នុងពន្ធនាគារយ៉ាងធម្មតា ហើយថាគាត់ហាក់មានការរីកចម្រើនបន្តិចម្តងៗ។ គាត់បានសម្របខ្លួនទៅនឹងជីវិតនៅក្នុងគុកយ៉ាងពេញលេញ មិនដូចកាលចូលមកដំបូងនោះទេ។

មេធាវីដដែលបាននិយាយថា “រៀងរាល់ព្រឹក គាត់ក្រោកពីគេងនៅម៉ោង ៨ ព្រឹក ដើម្បីងូតទឹក។ បន្ទាប់មកពួកគេចេញទៅធ្វើការជាក្រុម ពេលទៅដល់រោងចក្រចាប់ផ្តើមដើរលើម៉ាស៊ីនដេរ ហើយធ្វើសិប្បកម្មតិចតួចរាប់ម៉ោង”។
យ៉ាងណាមិញ សម្រាប់ Kris Wu ដែលជាកូនអ្នកមានទ្រព្យគួរសមក្នុងសង្គមចិននិងកាណាដា ច្បាស់ជាមិនធ្លាប់ដោះស្រាយជាមួយនឹងកិច្ចការទាំងនេះពីមុនមកទេ ដូច្នេះវាពិតជាប្រឈមនឹងការអត់ធ្មត់ខ្លាំងមិនខាន។
ប៉ុន្តែតារាសញ្ជាតិកាណាដារូបនេះ នៅតែអាចប្រឈមមុខបានដោយរលូន។ បន្ទាប់ពីអាហារថ្ងៃត្រង់មានរយៈពេលប្រហែល ១ ទៅ ២ ម៉ោង ការងារចាប់ផ្តើមម្តងទៀតនៅពេលរសៀលចាប់ពីម៉ោង ១:៣០ រសៀលរហូតដល់ម៉ោង ៥:០០ ល្ងាច ហើយក្រោយការងារបានបញ្ចប់ ទើបត្រលប់ទៅពន្ធនាគារវិញ។ ក្នុងអំឡុងពេលនេះ អ្នកទោសមានសេរីភាពក្នុងការផ្លាស់ទីលំនៅ ដោយបានជួបជុំគ្នាវិញបន្ទាប់ពីប្រហែលពីរម៉ោង ហើយត្រឡប់ទៅបន្ទប់របស់ពួកគេម្តងមួយៗ ដើម្បីមើលព័ត៌មាន។ នៅម៉ោង ១០:០០ យប់ ភ្លើងត្រូវតែបិទ ហើយពួកគេត្រូវចូលគេងរៀងៗខ្លួន។
មេធាវីក៏បាននិយាយដែរថា Wu Yifan ជាប់ពាក់ព័ន្ធយ៉ាងខ្លាំងក្នុងសកម្មភាពក្នុងពន្ធនាគារ។ គាត់កំពុងសរសេរបទចម្រៀងថាមពលវិជ្ជមានយ៉ាងសកម្ម ហើយក៏ចូលរួមក្នុងការប្រគំតន្ត្រីនៅក្នុងពន្ធនាគារផងដែរ។ ដោយសារតែអាកប្បកិរិយាខាងលើនឹងបង្កើនពិន្ទុវាយតម្លៃរបស់គាត់ ដែលនឹងកាត់បន្ថយការកាត់ទោស និងផ្តល់ឲ្យគាត់នូវការលើកលែងទោសជាមុន។
ទោះជាយ៉ាងណា ភស្តុតាងសំខាន់គឺគាត់បានសារភាព ហើយមេធាវីបានបន្ថែមថា “ប្រសិនបើអ្នកមិនសារភាពកំហុស ហើយប្រែចិត្តទេ វានឹងគ្មានវិធីកាត់បន្ថយទោសរបស់អ្នកឡើយ”។
សូមរម្លឹកដែរថា អតីតតួថាងចេងដែលសម្ដែងក្នុងរឿង “ដំណើរផ្សងព្រេងទៅទិសខាងលិច” នាឆ្នាំ ២០១៧ រូបនេះត្រូវបានចាប់ខ្លួននៅចុងខែកក្កដា ឆ្នាំ ២០២១ ហើយត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទរំលោភសេពសន្ថវៈ ដោយកាត់ទោសឲ្យជាប់គុក ១១ ឆ្នាំ ៦ ខែ និងក្រោមការចោទប្រកាន់ពីបទបង្ហាញភាពមិនសមរម្យដាក់ពន្ធនាគាររយៈពេល ១ ឆ្នាំ១១ ខែ រួមទាំងការជាប់ពន្ធនាគារសរុប ១៣ ឆ្នាំ និងត្រូវនិរទេសចេញពីប្រទេស ខណៈដែលបច្ចុប្បន្ននេះលោកជាប់គុកជាង២ឆ្នាំហើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្ទុះការវែកញែក ក្រោយអតីតតួ ថាងចេង ជាប់ពន្ធនាគារ ១៣ ឆ្នាំ និងអាចនិរទេសចេញពីចិន

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត