ជីវិតកម្សាន្ដ
តារារៀមច្បង សាវិន ហ្វីលីព ប្រាប់គន្លឹះដើម្បីក្លាយជាតារាសម្ដែងបានល្អ
តារាសម្ដែងប្រុសមានប្រជាប្រិយភាព និងល្បីល្បាញតាមរយៈខ្សែភាពយន្តរឿង “អ្នកទោសហែកគុក” គឺលោក សាវិន ហ្វីលីព ខណៈពេលដែលអាជីពសិល្ប:បានដំណើរការជោគជ័យនោះ បច្ចុប្បន្នកាន់តែធ្វើ ឲ្យលោកមានទំនុកចិត្តខ្ពស់ទាំងអាជីពមួយនេះស្របពេលទីផ្សារសម្ដែងកន្លងមកក៏ទទួលបានការគាំទ្រ។

ទន្ទឹមគ្នានឹងភាពជោគជ័យលើអាជីពសិល្បៈស្រាប់តែតារាសម្ដែងរៀមច្បងលោក សាវិន ហ្វីលីព បានចែករំលែកគន្លឹះ និងបទពិសោធន៍ដើម្បីក្លាយជាតារាសម្ដែងបានល្អពេញចិត្តពីសំណាក់ផលិតករ និងមហាជនអ្នកគាំទ្រឈានទៅរកភាពល្បីល្បាញហើយមានទីផ្សារកាន់តែច្រើនថែមទៀត។
ចំពោះគន្លឹះដែលត្រូវបានតារាសម្ដែងលោកសាវិន ហ្វីលីពលើកមកបង្ហាញពេលនេះគឺលោកបញ្ជាក់ថារឿងទីមួយ ដើម្បីក្លាយជាតារាសម្ដែងល្អគឺដាច់ខាតត្រូវលុបបំបាត់ឲ្យបាននូវការភ័យខ្លាចពីមុខកាមេរ៉ាភាពយន្ត។ ខ្លឹមសារនេះបានធ្វើឲ្យសិល្បករ-សិល្បការិនីជំនាន់ក្រោយបង្ហាញការគាំទ្រ និងអាចយកទៅអនុវត្តន៍នៅពេលក្រោយ។

សូមបញ្ជាក់ដែរថា តារាសម្ដែងជើងចាស់លោក សាវិន ហ្វីលីព ក៏ជាតារាជើងចាស់ដែលគំរូល្អផងដែរ ខណៈកាលពីថ្មីៗកន្លងទៅនេះ បានចេញមកប្រកាសរក្សាជំហររបស់ខ្លួនជាសាធារណៈថា តាំងពីដំបូងរហូតមកទល់ពេលបច្ចុប្បន្ន គឺលោកមិនដែលទទួលធ្វើជាទូតសុឆន្ទៈឲ្យក្រុមហ៊ុនល្បែង និងស្រាបៀឡើយ។

គួរកត់សម្គាល់ដែរថា នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក សាវិន ហ្វីលីព កន្លងមកលោកមិនដែលបង្ហោះពាក់ព័ន្ធនឹងការពិសាគ្រឿងស្រវឹងឡើយ ផ្ទុយមកវិញលោកតែងបញ្ចេញសារដាស់តឿន និងបំផុសឲ្យចៀសឆ្ងាយពីការពិសាគ្រឿងស្រវឹង៕
អទ្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច