Connect with us

ជីវិតកម្សាន្ដ

សាយ ចាត់ទុកការរើសអើងជារឿងមិនគប្បីចំពោះមនុស្សជាតិ

បានផុស

នៅ

ស្រប​ពេល​ដែល​ប៉ុន្មាន​ថ្ងៃ​នេះ​ផ្ទុះ​ការ​វែកញែក និង​រិះគន់​រឿង​តារា​កំប្លែង​នាយ ក្រឹម និយាយ​ប៉ះពាល់​ដល់​ភេទ​ទី៣ នាំ​ឲ្យ​មាន​ការ​រើសអើង​នោះ ​គេ​ឃើញ​មាន​ប្រតិកម្ម​ច្រើន​ពី​មហាជន​ពិសេស​អ្នក​មាន​​ទំនោរ​ស្រឡាញ់​ភេទ​ដូចគ្នា​មាន​ការ​ថ្នាំងថ្នាក់​យ៉ាង​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​​ឡែក​ងាក​មក​​មើល​លោក អ៊ួន បឋម ហៅ សាយ ដែល​ជា​តារា​ចម្រៀង Original Song បាន​បញ្ចេញ​ទស្សនៈ របស់​ខ្លួន​ហាក់​រម្លឹក​ស្មារតី​មហាជន​ និង​អ្នកគាំទ្រ​កុំឲ្យមាន​ការរើសអើង​ប្រកាន់​ពូជសាសន៍ សាសនា ឋានៈ វណ្ណៈ ពណ៌ សម្បុរ និង​ការរើសអើង​ភេទ​ជាដើម។ ក្នុង​នោះ​ដែរ​លោក សាយ​ បាន​ចាត់​ទុក​ការរើសអើង​ជា​រឿង​មិន​គប្បី​ចំពោះ​មនុស្សជាតិ។

តារា​ចម្រៀង Original Song លោក សាយ បាន​លើក​ឡើង​ជា​ទស្សនៈ​ថា “រើសអើង​ពូជសាសន៍ សាសនា ឋានៈ វណ្ណៈ ពណ៌ សម្បុរ និង​ការ​រើសអើង​ភេទ គឺ​ជារឿង​មិន​គប្បី​ចំពោះ​មនុស្សជាតិ​តាំង​ពីដើម​មក​ម្ល៉េះ សូម​មេត្តា​កុំ​បន្ត​ទៅ​ថ្ងៃ​អនាគត​ទៀត”។ គំនិត​នេះ​ទទួល​បានការ​គាំទ្រ​ពីសំណាក់​អ្នក​គាំទ្រ​ក្នុង​ការ​លុប​បំបាត់​ការ​រើសអើង​។

លោក អ៊ួន បឋម ហៅ សាយ ដែល​គេ​ស្គាល់​ថា​ជា​​តារា​ចម្រៀង​ប្រុស Original Song បច្ចុប្បន្ន​កត់​សម្គាល់​ឃើញ​ថា​ លោក​កាន់​តែ​មាន​ការ​គាំទ្រ និង​មាន​ប្រជាប្រិយភាព​ខ្លាំង​តាមរយៈ​ការងារ​សប្បុរសធម៌​ជួយ​សង្គម និង​វិស័យ​សិល្បៈ​ជាដើម។ លោក សាយ កាល​ពី​ថ្មី​ៗ​ក៏​ប្រកាស​ការ​ព្រឹត្តិការណ៍ “ទី​កែប​រត់​អបអរសាទរ​បុណ្យ​ឯករាជ្យជាតិ” “K EP SEA-MOUNTAIN RUN” ដែល​កម្មវិធី​នេះ​រៀប​ចំឡើង​នៅ​ដើម​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣ ខាងមុខ​នេះ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ជប៉ុន សម្រេច​បន្ត​ដាក់​ទណ្ឌកម្ម​កូរ៉េ​ខាង​ជើង​រយៈពេល​២ឆ្នាំ​ទៀត

ព័ត៌មានជាតិ១២ នាទីutes មុន

ស្អែក RACនឹងរៀបចំវេទិកាពិសេសស្ដីពីមិត្តភាពដែកថែមកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម

កីឡា១៨ នាទីutes មុន

ភ្ញាក់ផ្អើល! ប្រវត្តិជួបគ្នានៅ UCL ក្រុម​ខ្លាំង Real Madrid មិនធ្លាប់​ឈ្នះ Arsenal សោះ

ជីវិតកម្សាន្ដ២១ នាទីutes មុន

អ្នករៀបចំសង្ក្រាន្តវិទ្យាល័យបរសេដ្ឋ ចេញមុខសុំទោសតារាចម្រៀងម្នាក់ រឿងដេញឱ្យឈប់ច្រៀងកណ្តាលទី

ក្រសួងការងារ
ព័ត៌មានជាតិ៣៣ នាទីutes មុន

ថ្នាក់ដឹកនាំក្រសួងការងារ សម្តែងការកោតសរ​សើរ​​ស្មារតីតស៊ូរបស់នាយទាហានកងពល​តូចអន្តរាគមន៍លេខ៧​ ដែលបានការពារបូរណភាពទឹកដីកម្ពុជា

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម