ជីវិតកម្សាន្ដ
ពេជ្រ វត្តីសារ៉ាវឌ្ឍី ទីផ្សារកាន់តែផ្ទុះខ្លាំងនៅថៃ ទោះឆ្នាំនេះនាងបានបញ្ចប់តួនាទី
តាមប្រភពច្បាស់ការបានចេញមកទម្លាយថា ម្ចាស់មកុដ Miss Grand Cambodia ២០២២ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ទោះបីឆ្នាំនេះបញ្ចប់តួនាទីក៏ពិតមែន ប៉ុន្តែសម្រាប់ទីផ្សារការងាររបស់នាងទាំងក្នុង និងក្រៅស្រុក កាន់តែមានភាពលេចធ្លោខ្លាំង។

តួយ៉ាងថ្មីៗនេះ បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវបានបណ្ដាក្រុមហ៊ុននៅប្រទេសថៃមួយចំនួន កំពុងទាក់ទងដើម្បីផ្តល់ការងារសម្រាប់នាង ខណៈអ្នកគាំទ្រសម្លឹងឃើញថា ទីផ្សាររបស់ វត្តីសារ៉ាវឌ្ឍី ហក់ឡើងស្រឺតៗ ដូចកាំជណ្ដើរ ដែលអាចធ្វើឲ្យស្រីស្អាតរូបនេះ ប្រមូលលុយបានច្រើនពីការងារមួយនេះ។

ជាមួយគ្នានេះ មានការលើកឡើងនៅលើបណ្ដាញសង្គមថា «Pichy នៅតែមានទីផ្សារ បើទោះបីឆ្នាំរបស់នាងបានបញ្ចប់ក៏ដោយ ក្នុងឆ្នាំ ២០២៤ គឺ តីតី ត្រូវបាន ND Miss Grand Thailand មួយចំនួន បានទាក់ទងការងារមកបណ្ដើរៗ ហើយ ដើម្បីឲ្យនាងក្លាយទៅជា….(ប្រាប់ពេលនេះម៉េច surprise)»។

ជាការពិតណាស់ម្ចាស់មកុដ Miss Grand Cambodia២០២២ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បច្ចុប្បន្នគេសង្កេតឃើញថា ទាំងប្រជាប្រិយភាព និងសន្ទុះ នៃការគាំទ្រ ហាក់ហក់ឡើងមិនចាញ់តារាឯទៀតនោះឡើយ។ មិនតែប៉ុណ្ណោះរូបសម្ផស្សរបស់នាង ក៏ជាផលវិជ្ជមានក្នុងការទាក់ទាញបុរសៗ ឲ្យលង់ស្រលាញ់ទៀតផង។

គួររម្លឹកថា កន្លងមក កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជាបវរកញ្ញាតំណាងកម្ពុជាក្នុងការចេញទៅប្រកួតលើឆាកអន្តរជាតិនាអំឡុងខែតុលា ចុងឆ្នាំ ២០២២។ យ៉ាងណាមិញ ទោះបីនាងមិនអាចឆ្លងចូលTop5 ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ MGI 2022 នៅឯប្រទេសឥណ្ឌូណេស៊ី ពិតមែន តែបវរកញ្ញារូបនេះ រក្សាបានការគាំទ្រលើកទឹកចិត្តខ្លាំងពីសំណាក់ប្រជាជនកម្ពុជាគ្រប់រូប៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ