Connect with us

ជីវិតកម្សាន្ដ

G-Dragon បង្ហោះធម៌​អប់រំចិត្ត ក្រោយជួបរឿងអាស្រូវពាក់ព័ន្ធនឹងគ្រឿងញៀន

បានផុស

នៅ

បន្ទាប់ពីក្លាយជាប្រធានបទពាក់ព័ន្ធនឹងរឿអាស្រូវតារា​ចម្រៀង G-Dragon ប្រញាប់ប្រញាល់ធ្វើដំណើរទៅជួបអង្គភាព​ស៊ើបអង្កេត​បទល្មើស​គ្រឿងញៀន​នៃ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដើម្បីបញ្ចប់បញ្ហាមួយនេះជាបន្ទាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ ក្រោយបង្ហាញវត្តមាននៅអង្គភាព​ស៊ើបអង្កេត​បទល្មើស​គ្រឿងញៀនរួចរាល់ សមាជិកក្រុម Big Bang រូបនេះស្រាប់តែបង្ហោះ​សម្រង់​ព្រះធម៌​ដែល​បង្កប់​អត្ថន័យ​ក្នុង​ចិត្ត​របស់​លោកដែលមានន័យថា

“ទស្សនៈត្រឹមត្រូវ៖ ការមើលឃើញត្រឹមត្រូវ។

ការត្រិះរិះត្រឹមត្រូវ៖ ការគិតត្រូវ

ការនិយាយត្រូវ៖ ការនិយាយត្រឹមត្រូវ

សកម្មភាពសមស្រប៖ អនុវត្តភារកិច្ចឲ្យបានត្រឹមត្រូវ។

ការរស់នៅត្រឹមត្រូវ៖ ការរស់នៅឲ្យមានសេចក្ដីសុខសប្បាយ។

ការ​ប្រឹងប្រែង​ត្រឹម​ត្រូវ : ការ​ខិត​ខំ​ត្រឹម​ត្រូវ។

សតិសម្បជញ្ញៈ សម្មាទិដ្ឋិ

ការផ្តោតអារម្មណ៍ត្រឹមត្រូវ៖ ការផ្តោតអារម្មណ៍ត្រឹមត្រូវនឹងខ្លួនឯង។

ព្រះនិព្វានជាទីបំផុត​, គោលដៅចុងក្រោយរបស់យើងគឺការត្រាស់ដឹង, យើងត្រូវតែត្រូវបានបំភ្លឺ, យើងគួរស្វែងរកសុភមង្គលដែលឆ្លងផុតជីវិត និងសេចក្តីស្លាប់។ ប្រសិនបើយើងតោងជាប់នឹងការសប្បាយតូចៗក្នុងពេលនេះ ហើយមិនគិតពីសុភមង្គលធំជាង និងជាមូលដ្ឋាននោះ វាមិនត្រឹមត្រូវទេ។ ការផ្លាស់ប្តូរស្មារតីជាបន្ទាន់ ដែលនាំកម្លាំងរបស់យើងទៅកាន់ស្នូលគឺចាំបាច់”។

សម្រង់សម្ដីធម៌ដែលលោកបានបង្ហោះ

បន្ទាប់ពីរូបលោកបង្ហោះមិនប៉ុន្មានផងលើបណ្ដាញអ៉ិនធើណេតក្នុងនោះមានអ្នកគាំទ្ររបស់ G-Dragon ជាច្រើនបានចូលមកបញ្ចេញមតិលើកទឹកចិត្តនិងផ្ដល់ជាកម្លាំងឲ្យតារាប្រុសរូបនេះគិតល្អនិងសាងល្អ។

សូមរម្លឹកដែរថា កាលពីថ្ងៃពុធ ទី២៥ ខែតុលា ភ្នាក់ងារប៉ូលិសទីក្រុង Incheon បានកត់ឈ្មោះ G Dragon ទុក ពីបទប្រើប្រាស់គ្រឿងញៀន ខណ់ដែលអង្គភាពស៊ើបអង្កេតគ្រឿងញៀនរបស់ប៉ូលិស Incheon ធ្លាប់បានដាក់ពាក្យសុំដីកាស្វែងរកកំណត់ត្រាទំនាក់ទំនងរបស់លោក ក្រោមការសង្ស័យនៃបទល្មើសគ្រឿងញៀនក្រោមច្បាប់គ្រប់គ្រងគ្រឿងញៀន។ ទោះជាយ៉ាងណាក៏ដោយ តុលាការស្រុក Incheon បានបដិសេធដោយហេតុផលថា ភស្តុតាងមិនគ្រប់គ្រាន់ឡើយសម្រាប់ការចាប់ខ្លួនលោកឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Hwa Sa រួចទោស​ចោទ​ប្រកាន់ ក្រោយបញ្ចេញសកម្មភាពអាសអាភាស​កំឡុង​ពេល​សម្តែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម