Connect with us

ជីវិតកម្សាន្ដ

រម្លឹកឡើងវិញពីមូលហេតុដែល Lisa ត្រូវបានហាមប្រាមមិនឲ្យចូលទឹកដីចិន

បានផុស

នៅ

កាលពីប៉ុន្មានខែមុន Lisa សមាជិកក្រុម​ BLACKPINK បានក្លាយជា​ប្រធាន​បទ​ក្ដៅ​គគុក​ដោយត្រូវហាមឃាត់នៅក្នុងប្រទេសចិន នៅពេលដែលគណនីរបស់ខ្លួននៅលើ Weibo ដែលជាគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រទេសមួយនេះ ត្រូវបិទដោយមិនដឹងមូលហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វាបានកើតឡើងដោយសារតែ Lisa បានទៅសម្តែងនៅ Crazy House Paris កាលពីខែតុលាឆ្នាំមុន។ កម្មវិធី​នេះ​តម្រូវឲ្យស្លៀកពាក់សិចស៊ីដូចដែលតារាហូលីវូដជាច្រើនស្លៀកពាក់ និងបង្ហាញសាច់ដូចធម្មតា។ ប៉ុន្តែនៅពេលដែលរូបភាពរបស់នាងក្នុងកម្មវិធីត្រូវបានបង្ហោះនៅលើបណ្តាញសង្គមចិនដូចជា weibo និង douyin ប្រជាជនចិនជាច្រើនបានឆ្លើយតបថាមិនអាចទទួលយកបានទេ ហើយនិយាយថា Lisa ធ្វើមិនសមរម្យ ធ្វើជាគំរូអាក្រក់សម្រាប់អ្នកដទៃ។

ព្រឹត្តិការណ៍​នេះ​មិន​ត្រឹម​តែ​ប៉ះ​ Lisa ទេ ក្នុងនោះសូម្បីតែតារាចិន​ Angela baby និង Zhang Jia បានភៀសខ្លួនទៅមើល Lisa ក្នុងកម្មវិធី ហើយត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតចិន រិះគន់ដូចគ្នា។ ​ប៉ុន្តែ​មាន​ជនជាតិ​ចិន​មួយ​ចំនួន​​ ដែល​មិន​គិត​ថា​នេះ​ជា​បញ្ហា។ អ្នក​ខ្លះ​ថែម​ទាំង​បាន​ទៅ​ទីក្រុង​ប៉ារីស​ ដើម្បី​មើល​ការ​សម្ដែង​ដោយ​ដើរ​តាម​គន្លង​របស់ Lisa ដោយមានទាំងចរន្តវិជ្ជមាននិងអវិជ្ជមាន។

រហូតមកដល់ថ្ងៃទី ០១ ខែវិច្ឆិកា គណនីរបស់ Lisa ទាំងពីរគឺ lalaalalisa_m និងគណនី Baan Base (fan club) របស់ Lisa នៅលើ Weibo ត្រូវបានលុបចោល ខណៈដែលតារាចិនដែលទៅមើល Lisa សម្តែងត្រូវបានចាក់សោគណនីរបស់ពួកគេរៀងៗខ្លួន។

ទោះបី​ជា​គេ​មិន​ដឹង​មូលហេតុ​ ប៉ុន្តែទាំងគណនីរបស់ Lisa ត្រូវបានបិទ។ សារមួយបានលេចឡើងថាវាត្រូវបានលុបដោយសារតែការរំលោភលើបទប្បញ្ញត្តិរបស់វេទិកា។

ជាការពិតណាស់ គណនីរបស់ Lisa ត្រូវបានលុបចេញ។ វា​បាន​ក្លាយ​ជា​រឿង​ធំ​មួយ​ភ្លាមៗ​នៅ​ប្រទេស​ចិន។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​បាន​រាយការណ៍​ព័ត៌មាន​នេះ ដោយ​គិត​ថា​មូលហេតុ​គឺ​មក​ពី​កម្មវិធី​នៅ​ប៉ារីស។ ទន្ទឹម​នឹង​នោះ​មាន​អ្នក​ប្រឆាំង​ជា​ច្រើន​ចេញ​មក​ពេញ​ចិត្ត​ជា​ខ្លាំង​ រួមទាំងនិយាយអាក្រក់អំពីសមាជិកក្រុម BLACKPINK ។​ មនុស្សជាច្រើននិយាយថា Lisa គួរតែបញ្ចប់អាជីពរបស់នាងនៅប្រទេសចិនឥឡូវនេះថែមទៀតផង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រោយស្ងប់ភាពចម្រូងចម្រាសនៅចិន ២ប្រេនលំដាប់​ពិភពលោក ងាកមករក Lisa វិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣៣ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម