Connect with us

ជីវិតកម្សាន្ដ

ផលិតករភាពយន្ត លើកទឹកចិត្ត ព្រំ សំណាង យកឈ្នះ ដាវ លីឌុច ឆក់ឱកាសក្លាយជាស្ដេចប្រដាល់គុនខ្មែរ

បានផុស

នៅ

ក្នុង​ជំនួប​ប្រកួត​រវាង​កីឡាករ​ល្បី​កម្ពុជា ព្រំ សំណាង និង ស្ដេច​ប្រដាល់​ដ៏​ល្បី​ជនជាតិ​មីយ៉ាន់ម៉ា ដាវ លីឌុច នៅ​ថ្ងៃ​ទី ០៥ ខែ​វិច្ឆិកា ខាងមុខ​នេះ គេ​សង្កេត​ឃើញ​មាន​អ្នកគាំទ្រ និង អ្នក​ស្នេហា​វិស័យ​កីឡា​ប្រដាល់​នៅ​កម្ពុជា ទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសា។ ក្នុង​នោះ អ្នក​គាំទ្រ​កីឡាករ​កម្ពុជា ព្រំ សំណាង ក៏បាន​លើក​ទឹកចិត្ត សំណាង ប្រកួត​យក​ឈ្នះ ដាវ លីឌុច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​ងាក​មក​ចាប់​អារម្មណ៍​ផលិតករ​ភាពយន្ត​លោក ហ៊ុយ យ៉ាឡេង ក៏បាន​លើកទឹកចិត្ត​កីឡាករ ព្រំ សំណាង ត្រូវ​ខិតខំ​ប្រឹង​ប្រកួត​យក​ឈ្នះ ដាវ លីឌុច។ លោក ហ៊ុយ យ៉ាឡេង បាន​និយាយ​ថា «ព្រំ សំណាង ចាញ់​លើក​មុន​ជា​ប្រផ្នូល​ដូនតា​ដែល​ត្រូវ​ដាស់​ស្មារតី ព្រំ សំណាង កុំ​ឲ្យ​អំនួត​ពេក លេង​សើច​ពេក មុន​ប្រកួត​អ្នក​ឈ្នះ​មុន​ហាក់​ទះកំផ្លៀង ព្រំ សំណាង ឲ្យ​ស្វាង ហើយ​ខំប្រឹង​ប្រយ័ត្នប្រយែង»។

លោក ហ៊ុយ យ៉ាឡេង បញ្ជាក់​ដោយ​លើក​ទឹកចិត្ត​ដែរ​ថា «ការ​ប្រកួត​រវាង ដាវ លីឌុច និង ព្រំ សំណាង លើក​នេះ ខ្ញុំ​សូម​និយាយ​ថា ព្រំ សំណាង នឹង​ឈ្នះ ហើយ​លើក​មុខមាត់​ជាតិ​ផ្នែក​វិស័យ​គុន​ខ្មែរ​ឲ្យ​សុះសាយ​ទៅកាន់​ពិភពលោក សូម​ផ្តាំ​ទៅ ព្រំ សំណាង ឱកាស​ក្លាយ​ជា​ស្តេច​ប្រដាល់​គុន​ខ្មែរ មាន​តែ​លើក​នេះ​ទេ ប្រឹង​ឲ្យ​ដាច់​សរសៃ​កូន​ទៅ​បង»។

សូម​បញ្ជាក់​ថា លោក ដាវ លីឌុច បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា​ហើយ​នៅ​ថ្ងៃ​ទី ០១ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ ដើម្បី​ប្រកួត​ជាមួយ​កីឡាប្រដាល់​ខ្មែរ ព្រំ សំណាង នា​ថ្ងៃ​ទី ០៥ ខែ​វិច្ឆិកា ខាងមុខនេះ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៤ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៦ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៧ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម