ជីវិតកម្សាន្ដ
ពេជ្រ សូលីកា អំពាវនាវបញ្ឈប់ការរើសអើងភេទខុសគ្នា
ខណៈដែលថ្មីៗនេះ មហាជនផ្ទុះការវែកញែកជុំវិញរឿងរើសភើងភេទខុសគ្នា ពេលនេះស្រាប់តារាចម្រៀងចាយសម្រស់កូនមួយ ពេជ្រ សូលីកា បានចេញមកលើកឡើងពីចំណុចល្អៗរបស់ភេទទី៣ ដែលធ្លាប់ជួយនាង។ មិនតែប៉ុណ្ណោះ ពេជ្រ សូលីកា អំពាវនាវសុំឲ្យបញ្ឈប់ការរើសអើងភេទខុសគ្នាផងដែរ។

ខ្លឹមសាររបស់តារាស្រី ពេជ្រ សូលីកា បានបញ្ជាក់ថា «ភេទទី៣ ឬអ្នករើសអើងហៅថា «ខ្ទើយ» អាចនិយាយបានថា ៩០ភាគរយ ដែលមានភេទដូចជាពួកគាត់នៅក្បែរខ្លួននាងរាល់ថ្ងៃនឹងបានជួយការងារដល់នាងជាច្រើន រួមការងារផង រួមសុខរួមទុក្ខផង។នាងថាមនុស្សដែលពេញលក្ខណៈខ្លះសន្ដានមិនបាននឹងពួកគាត់ផង គ្មានទំនួលខុសត្រូវ មិនឲ្យតម្លៃមនុស្សស្រី លើកដៃវាយស្រីអាងអី្វអាងខ្លួនជាប្រុស»។
អ្នកនាង ពេជ្រ សូលីកា បាននិយាយបន្តថា ទោះពួកគាត់ជាភេទអ្វីក៏ពួកគាត់នៅតែប្រឹងប្រែងខំធ្វើការដោយកម្លាំងញើសឈាមរបស់គាត់ដូចតែយើងអ៊ីចឹងដែរ។


ពេជ្រ សូលីកា សង្កត់ធ្ងន់ថា «លើលោកនេះគ្មានអ្នកណាអាចកំណត់ជោគវាសនាខ្លួនឯងបានទេ ហើយកាន់តែមិនអាចហាមឃាត់ធម្មជាតិបាន ចូលរួមបញ្ឈប់ការរើសអើងជាមួយខ្ញុំភេទខុសគ្នាតែក៏ជាមនុស្ស»។
ជាមួយគ្នានេះ ក៏មានការបញ្ចេញទស្សនៈរបស់អ្នកគាំទ្រដែរថា សន្ដានមនុស្សមួយចំនួនការរើសអើងនៅតែមានមិនថាភេទ ទ្រព្យសម្បត្តិ ការងារតែងតែជួបនៅក្នុងសង្គម។ ភាគច្រើននៃពួកគាត់ គឺជាមនុស្សមានទឹកចិត្តស្មោះត្រង់នឹងគោរពចំពោះអ្នកដ៏ទៃណាស់ ហេតុអី្វក៏រើសអើងពួកគាត់អ៊ីចឹង។ ភាគច្រើននៃពួកគាត់ គឺជាមនុស្សល្អមានទឹកចិត្តល្អស្មោះស ស្មោះត្រង់ ចូលចិត្តគោរព និងឲ្យតម្លៃដល់គ្នាវិញ ទៅមក។


សូមបញ្ជាក់ថាអ្នកនាង ពេជ្រ សូលីកា បច្ចុប្បន្នសម្ពាយឈ្មោះជាស្ត្រីមេម៉ាកូនមួយបន្ទាប់ពីចំណងស្នេហ៍កូន១ រវាងតារាស្រីនាង និងស្វាមីខ្មែររស់នៅក្រៅប្រទេសឈ្មោះ គីម ហាន គឺបានឈានដល់ផ្លូវបែកបាក់មួយរយៈធំកន្លងមកនេះ។ យ៉ាងណាសព្វថ្ងៃ សូលីកា បានខំប្រឹងដើម្បីចិញ្ចឹមកូនផងដែរ៕
អត្ថបទ៖ចាន់រ៉ា

-
សន្តិសុខសង្គម១៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច