ជីវិតកម្សាន្ដ
ប៉េង ប៉ោង ត្អូញត្អែរគ្មានលុយព្យាបាលជំងឺ ខណៈដីលក់មិនទាន់ដាច់
កន្លងទៅ តារាកំប្លែងអ្នកនាង មឿន និមល ហៅ ប៉េង ប៉ោង បានធ្វើឲ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍គ្រប់គ្នា បន្ទាប់ពីតារាកំប្លែងរូបនេះ ទម្លាយពីអាការជំងឺទឹកនោមប្រៃកាន់តែធ្វើទុក្ខខ្លាំងលើរូបនាង។ ជាមួយនោះ ដោយសារអត់លទ្ធភាពរកលុយព្យាបាល ប៉េង ប៉ោង ក៏ធ្លាប់បានប្រកាសលក់ដី ១ កន្លែង នៅកំបូល ដើម្បីយកលុយមើលខ្លួន។

ថ្វីត្បិតតែយ៉ាងនេះក្តី អាការជំងឺរបស់តារាកំប្លែងអ្នកនាង ប៉េង ប៉ោង មកដល់ពេលនេះក៏កំពុងស្ថិតក្នុងការតាមដាន និងព្យាបាលនៅឡើយ។ ម្យ៉ាងទៀត ដោយសារខ្វះលទ្ធភាព អ្នកនាង ប៉េង ប៉ោង បានចេញមុខត្អូញត្អែរគ្មានលុយព្យាបាលជំងឺ ខណៈដីលក់ក៏មិនទាន់ដាច់ផងនោះ។

អ្នកនាង ប៉េង ប៉ោង បានបញ្ជាក់ថា «ជីវិតអើយជីវិត ជិតដល់ថ្ងៃពេទ្យណាត់ហើយ ថ្នាំក៏អស់ លុយក៏អត់ ដីក៏លក់អត់ដាច់ សូមពុកម៉ែបងប្អូនជួយទិញ ទិញដី ប៉េង ប៉ោង ផង ក្បាល ៩×២១ នៅកំបូល ក្នុងតម្លៃសមរម្យ ដើម្បីយកលុយព្យាបាលសុខភាព បើពុកម៉ែបងប្អូនចង់បាន អាចទំនាក់ទំនងនាងខ្ញុំបានតាមរយៈលេខ,០ ៩៨ ៦៥៨ ៩៥៦ ,០១២ ៥៥៣ ៨៦៥ អរគុណ»។

កាលពីថ្មីៗនេះ លោក ឱម ពីណែល ដែលជាស្វាមីអ្នកនាង ប៉េង ប៉ោង បានបញ្ជាក់ដែរថា «ពេលនេះ អាការរបស់ភរិយាស្ថិតតែក្នុងភាពតាមដានរបស់គ្រូពេទ្យ ខ្ញុំបាទសូមអរគុណដល់ពុកម៉ែបងប្អូនដែលបានបារម្ភពីសុខភាពរបស់ប្រពន្ធខ្ញុំបាទ និងជូនពរដល់គាត់»។

គួររម្លឹកថា ជំងឺកាន់តែធ្វើទុក្ខខ្លាំង តារាកំប្លែងអ្នកនាង មឿន និមល ហៅ ប៉េង ប៉ោង បានសម្រេចប្រកាសលក់ដីបន្ទាន់ ដើម្បីយកលុយព្យាបាលជំងឺ ស្របពេលមានដំណឹងថា អ្នកនាង ចេញទៅព្យាបាលនៅប្រទេសថៃផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ