Connect with us

ជីវិតកម្សាន្ដ

អ្នកគាំទ្រព្រួយបារម្ភអតីតគូស្នេហ៍ Jisoo-Ahn Bohyun ក្រោយបែក​គ្នា​ ម្នាក់ស្ងាត់ ម្នាក់ទៀតកាន់តែស្គម

បានផុស

នៅ

នេះ​ជា​ដំណឹង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ក្រោយប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍កាលពីថ្ងៃទី២៤ ខែតុលាថា Jisoo សមាជិកក្រុម BLACKPINK និងតារាសម្ដែង Ahn Bo-hyun បានសម្រេចបែកគ្នាដោយសារតែការងាររវល់រៀងៗខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះផងដែរ ខាងផលិតកម្ម YG Entertainment ភ្នាក់ងាររបស់ BLACKPINK ក៏បានចេញមុខបញ្ជាក់ពី មូលហេតុដែលពួកគេបែកបាក់គ្នាគឺថា “វាជាការពិតដែល Jisoo និង Ahn Bohyun បែកគ្នា ដោយសារតែរវល់ការងាររកពេលឲ្យគ្នាមិនបាន”។

យ៉ាងណាក៏ដោយកាលពីពេលថ្មីៗនេះ អ្នកគាំទ្រមានការព្រួយបារម្មណ៍ចំពោះគូស្នេហ៍មួយគូនេះ នៅពេលដែលគេកត់សម្គាល់ឃើញថា Ahn Bo Hyun បាន​ស្ងប់ស្ងាត់​តាំង​ពី​មាន​ដំណឹង​បែក​បាក់​ជាមួយ Jisoo។ ជាធម្មតា​លោក​តែងតែ​អាប់​ដេត​បណ្តាញ​សង្គម​ឲ្យអ្នកគាំទ្រ​បានឃើញ​។ ការបង្ហោះចុងក្រោយរបស់ Ahn Bo Hyun គឺចាប់ពីថ្ងៃទី ០៧ ខែតុលា ជិតមួយខែពេញចាប់តាំងពីប្រេះឆាស្នេហា។

ចំណែកឯ Jisoo វិញ អ្នក​គាំទ្រ​បាន​និយាយ​ថា​នាង​មើល​ទៅ​ស្គម​ជាង​មុន ហើយ​ស្នាម​ញញឹម​ក៏​មិនស្រស់ថ្លាដូចពីមុនដែរ។ ដែលនេះជាអ្វីធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំង ពីសុខទុក្ខរបស់អ្នកទាំងពីរ។ ត្បិតគូនេះមិនបានបង្ហាញពីភាពរីករាយដល់ទស្សនិកជនដូចពីមុនទៀតឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គណនីសមាជិក BLACKPINK ៣រូបមកធម្មតា ក្រោយ Weibo របស់ Lisa បាត់សូន្យឈឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៨ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១០ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម១០ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៩ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម