ជីវិតកម្សាន្ដ
ហេង ឡុង ៖ ការស៊ែរ ឬ យកវីដេអូដែលជាន់ពន្លិចអរិយធម៌ខ្មែរផុសតាមបណ្ដាញសង្គមគឺជាការចូល រួមគាំទ្រអំពើខុសច្បាប់!
ភ្នំពេញ ៖ លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមបានបញ្ជាក់ថា ចំពោះជនណាដែលធ្វើសកម្មភាពដែលបន្តការស៊ែរចែករំលែក ឬ បង្ហោះវីដេអូមានចរិតជាន់ពន្លិចអរិយធម៌ខ្មែរផុសតាមបណ្ដាញសង្គមយូធូប គឺជាការចូលរួមគាំទ្រអំពើខុសច្បាប់។
ការលើកឡើងរបស់លោក ហេង ឡុង នេះបានធ្វើ ឡើងខណៈពេលដែលករណីរបស់ក្រុមសម្តែងរឿង ទុំទាវ២០២១កំពុងផ្ទុះការរិះគន់ខ្លាំង រហូតមានការចេញលិខិតកោះហៅពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីធ្វើការព្រមាននិងដាក់ពិន័យលើក្រុមនេះនៅពេលឆាប់ៗខាងមុខ។
ទាក់ទងនឹងរឿងរ៉ាវដ៏ក្តៅគគុករបស់ក្រុមសម្តែង រឿង ទុំទាវ២០២១ ដែលបានការឡៃធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សាសនា វប្បធម៌ សីលធម៌និងប្រពៃណីនេះដែរ លោក ហេង ឡុង ក៏បានបញ្ចេញប្រតិកម្មដោយលើកឡើងថា គួរមានច្បាប់ពិន័យជាប្រាក់ និង ដាក់ទោសទៅលើអ្នកប្រព្រឹត្តប៉ះពាល់សីលធម៌សង្គម និងសាសនា ហើយការសូមទោសគឺទទួលយកមិនបាន។
លោក ហេង ឡុងបានបន្ថែមថា ថ្វីត្បិតករណីនេះខុសពីចំប៉ីខ្មៅ ប៉ុន្តែដាច់ខាតក្រុមនេះ ត្រូវតែរងការពិន័យ។ ដូច្នេះមានតែរង់ចាំមើលលទ្ធផលនៅថ្ងៃទី១០ ខែកុម្ភៈ វេលាម៉ោង១០ព្រឹក។ ខណៈដែលក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចេញលិខិតកោះហៅក្រុមនេះទៅបំភ្លឺដោយកំហិតផងនោះ៕
ដោយ ៖ ចាន់រ៉ា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់