ជីវិតកម្សាន្ដ
ស្រលាញ់គ្នា៣ឆ្នាំ! អេននី ហ្សាម ប្រកាសសុំបែក គូស្នេហ៍ភេទដូចគ្នាតាមលួងសុំត្រូវវិញ
ការពិតមហាជនកន្លងបានដឹងហើយចំពោះរឿងរ៉ាវនៃសម្ព័ន្ធភាពស្នេហាស្រលាញ់ស្រីភេទដូចគ្នារបស់តារាស្រី អេននី ហ្សាម និងនារីស្រស់ស្អាត់ម្នាក់ ទៀតបង្កការចាប់អារម្មណ៍ដល់អ្នកគាំទ្រ និងមហាជន។

តាមការគត់សម្គាល់រហូតមកទល់ពេលនេះ គឺទំនាក់ ទំនងរបស់ពួកគេគឺមានរយៈពេលប្រមាណ ៣ឆ្នាំទៅហើយ ខណៈដែលសម្ព័ន្ធភាពនេះមានភាពផ្អែមល្ហែមហើយស្អិតល្មួតជាមួយគ្នាគួរឲ្យច្រណែនទៀតផង។ ប៉ុន្តែថ្មីៗនេះ អេននី ហ្សាម បានប្រកាសយ៉ាងភ្ញាក់ផ្អើលជុំវិញរឿងសុំបែកសង្សាស្របពេលខួប ៣ឆ្នាំនៃចំណងស្នេហ៍ក៏ចូលមកដល់។
អតីតតារាចម្រៀង អេននី ហ្សាម បានរៀបរាប់ថា Happy anniversary 3 year my love សុំបែកព្រោះខឹងអន់ចិត្តដែលនៅឆ្ងាយគ្នាទុកគេចោលមិនមែនសុំបែកព្រោះអីទេ សុំគេបែកព្រោះគេពូកែទុកចោលតែឥឡូវលែងអីហើយគេថាមកពីគេចង់ Prank អរគុណបងស្រលាញ់ខ្លាំងៗ Nona Ra។


ឆ្លើយតបដំណឹងនេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Nona Ra បានបញ្ជាក់ដែរថា «ពូកែខឹងពេក ទៅតាមលួងដល់ ស្រែណូយ គេអន់ចិត្ត គេខូចចិត្ត ព្រោះគេថាខ្ញុំមិនខ្វល់ពីគេ គេសុំខ្ញុំបែកម្សិលមិញថ្ងៃនេះ Happy Anniversary My love 3 yearគេនិយាយមិនចេញ គេរំភើបគេ សុខៗគេឃើញខ្ញុំឈរនៅនឹងមុខគេ អរគុណដែលស៊ូរលំបាកជាមួយខ្ញុំ 3yearមកនេះ Anny Realបងស្រឡាញ់អូនខ្លាំងណាស់។

ប្រាកដណាស់កន្លងមកតារាចម្រៀង អេននី ហ្សាម ក្លាហានបានទម្លាយរឿងបង្កាត់ភ្លើងស្នេហ៍ភេទដូចគ្នាបង្ហាញជាសាធារណៈ។ យ៉ាងណានាងបានបង្ហាញភាពផ្អែមល្ហែមខ្លាំងរួមជាមួយសង្សាស្រីបណ្ដូលចិត្តជាសាធារណៈ តាមរយៈការធ្វើដំណើរកម្សាន្តផ្សេងៗនឹងលើឆ្នេរសមុទ្រជាដើម៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ