Connect with us

ជីវិតកម្សាន្ដ

វីជេ អាណូ អួលដើម.ក អង្វរភ្ញៀវមួយចំនួនតូចយោគយល់

បានផុស

នៅ

អតីត​តារា​ចម្រៀង និង​ពិធី​ការិនី​អ្នកនាង សួន ភក្តី ហៅ វីជេ អាណូ បច្ចុប្បន្ន​ក្រៅពី​ការងារ​លក់ដូរ​អន​ឡាញ​(​បាយ​ស្រូប​ម្ហូបអាហារ​ច្រើន​មុខ និង​សម្លៀកបំពាក់​ជាដើម​) ថ្មីៗ​មុន​នេះ នាង​ក៏​ប្រកាស​ចង់​រក​ការងារ​បន្ថែម​ផ្សេងទៀត ដើម្បី​រក​ចំណូល​សម្រាប់​ជីវភាព​ និង​ថែទាំ​ព្យាបាល​ជំងឺ​កូនស្រី​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿង​ដែល​អ្នកគាំទ្រ​ចាប់អារម្មណ៍​ និង​អាណិត អាណូ ពេលនេះ ស្រប​ពេល​នាង​បាន​ចេញ​មក​និយាយ​ដោយ​ក្តី​អង្វរ​ទៅ​កាន់​ភ្ញៀវ​មួយ​ចំនួន​តូច កុម្ម៉ង់​ម្ហូប​ហើយ បែរជា​លុបចោល​វិញ ធ្វើ​ឲ្យ​នាង​ខាតបង់​ទាំង​ពេលវេលា និង​លុយកាក់​ជាដើម។ នាង​ថា ពេលនេះ​ខ្លួន​កំពុង​ត្រូវការ​លុយ ដើម្បី​ឲ្យ​ថ្លៃ​ពេទ្យ និង​ការ​សិក្សា​កូន ដូច្នេះ​សុំ​ឲ្យ​ភ្ញៀវ​ខ្លះ​យោគយល់​ដល់​នាង​ផង។

អាណូ បាន​រៀបរាប់​យ៉ាង​កម្សត់​ថា «ជា​ដំបូង ខ្ញុំ​សូម​ទោស​ទៅ​ដល់​ភ្ញៀវ​ល្អៗ ការ​ពិត​ខ្ញុំ​បាន​ធ្វើ video ដែរ​ តែ​ទឹកភ្នែក​ពេក​ ក៏​សម្រេច​ថា​សរសេរ​វិញ ខ្ញុំ​ជា​អ្នកលក់ ​ខ្ញុំ​សង្វាត​ផុស​ សង្វាត​លក់​ និង​ធ្វើ​ជូន​ភ្ញៀវ​ ហើយ​ខ្ញុំ​តែងតែ​ប្រាប់​ថា​ ខ្ញុំ​ធ្វើ​ថ្មីៗ​ មិន​មាន​ការ​ធ្វើ​ទុក​នោះ​ទេ ម្ហូប​ខ្លះ​ក៏​លឿន​ ម្ហូប​ខ្លះ​ក៏​យឺត​ តម្រូវ​ទៅ​តាម​ម្ហូប​ និង​ការ​កុម្ម៉ង់ ​ម្ហូប​ខ្លះ​ខ្ញុំ​ធ្វើ​អត់​ល្អ​ ក៏​ខ្ញុំ​អត់​លក់ ​ឬ​ដឹក​ជូន​ភ្ញៀវ​ដែរ​ ខ្ញុំ​មាន​តែ​សូមទោស​គាត់ ព្រោះ​ខ្លាច​បាត់បង់​គាត់​ដែល​ជា​ភ្ញៀវ​ល្អ​ អញ្ចឹង​ខ្ញុំ​សុខចិត្ត​ខាត​វិញ​ ទោះបី​ខ្ញុំ​បាន​ធ្វើ​ហើយ​ក៏ដោយ»។

អ្នកនាង អា​ណូ លើក​ឡើង​ថា «​ម្ហូប​ខ្លះ​ទៀត​ខ្ញុំ​ធ្វើ​ទាំង​ឆ្ងាញ់​ទាំង​ល្អ​ហើយ​ គ្រាន់តែ​ដឹក​យឺត​ ហេតុអ្វី​ក៏​មក​ cancel​ ទៅ​វិញ​ ជា​ set​ ជា​ set អញ្ចឹង​ៗ ​គិត​ជា​លុយ​ច្រើន​ណាស់​សម្រាប់​ខ្ញុំ គេ​ជា​អ្នក​ដឹក​យឺត មិនមែន​ខ្ញុំ​ជា​អ្នក​ធ្វើ​យឺត​នោះ​ទេ ​ហេតុអ្វី​មក​ cancel​ ខ្ញុំ​ទៅវិញ​ ទាំង​ដែល​ខ្ញុំ​ធ្វើ​ឆ្អិន​រួចរាល់​ហើយ​។​ ខ្ញុំ​យក​លុយ​ទៅ​ទិញ​ បងៗ ​ប្អូនៗ​ (​ចំនួន​តូច​) អញ្ចឹង​ខ្ញុំ​ក៏​ត្រូវ​ការ​លុយ​របស់​ខ្ញុំ​ត្រឡប់​មក​វិញ​ ក្រោយ​ពេល​បងៗ​ ប្អូនៗ បាន​ទទួល​របស់​ពី​ខ្ញុំ​ដែរ​ ព្រោះ​រាល់​ថ្ងៃនេះ​ខ្ញុំ​ត្រូវ​បង់ថ្លៃ​ពេទ្យ ​ខ្ញុំ​ត្រូវ​ឲ្យ​ថ្លៃ​ពេទ្យ​ជា​រៀងរាល់​ថ្ងៃ»។

វីជេ អាណូ បញ្ជាក់​ថា នេះ​ជា​អ្វី​ដែល​នាង​ប្រឹង រំពឹង​លុយ​ចំណេញ និង​ថ្លៃ​ដើម ទុក​ធ្វើ​ត​ទៅ​មុខ​ទៀត ហើយ​បើ​ភ្ញៀវ​(​ចំនួន​តូច​) cancel​ អ៊ីចឹង​ តើ​នាង​ត្រូវ​ធ្វើ​យ៉ាងម៉េច​ទៅ ​ត្រូវ​លក់​ឲ្យ​អ្នកណា​ទៅ?។ នាង​ថា «​ខ្ញុំ​សុំ​ចិត្ត​អ្នក​ទាំងអស់​គ្នា​វិញ ​(​ចំនួន​តូច​)​ អាណិត​ខ្ញុំ​ផង​ ហើយ​អាណិត​អ្នក​ដឹក​ដែល​ខ្ញុំ​អត់​ដឹង​ថា តាម​ផ្លូវ​គាត់​ជួប​អ្វី​ខ្លះ​ បើ​ខ្ញុំ​យឺត ​ខ្ញុំ​សូមទោស​ភ្ញៀវ​ ព្រោះ​ខ្ញុំ​ខ្លាច​បាត់បង់​ភ្ញៀវ​ណាស់»៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

កំណើន​ឱកាស​ការងារ និងការវិនិយោគ ក្នុងឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

រាជធានីភ្នំពេញ៖ ជំងឺគ្រុនឈាមបានថយចុះប្រមាណជាង៤០% បើប្រៀបធៀបឆ្នាំ២០២៣ និងឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព​នៅ​កម្ពុជា និង​ប្រជាពលរដ្ឋ​ថា លិមគិមយ៉ា គ្មាន​តម្លៃ​នឹង​ឱ្យ​រដ្ឋាភិបាលសម្លាប់ទេ ព្រោះ​ជា​អ្នក​នយោបាយ​គ្មាន​សំឡេង

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រះរាជ​ដំណាក់​ស្តេច ជា​កន្លែងកត់ត្រា ទុក​ជា​ប្រវត្តិសាស្ត្រ​របស់​យុវជន​ជំនាន់​ក្រោយ

អត្ថាធិប្បាយ២ ម៉ោង មុន

បណ្ឌិត គិន ភា៖ ៤០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បានកសាងសមិទ្ធផលធំៗចំនួន៩ជូនប្រជាជាតិកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ភូមិគ្រឹះនៅ LA តម្លៃជិត ៩លានដុល្លារ ឈរយ៉ាងរឹងមាំ ទោះជាភ្លើងឆេះជុំវិញសល់តែផេះក្ដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រលកខ្យល់ល្បឿនជាង១០០គ.ម/ម៉ោង នឹងធ្វើឲ្យ LA កើតភ្លើងឆេះព្រៃ កាន់តែសាហាវៗថែមទៀត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ្នក​រក​រ៉ែ១០០នាក់​​​ជាប់​គាំង​ក្នុង​អណ្តូង​រ៉ែស្លាប់​ដោយសារ​​ការ​អត់អាហារ​​​​ជាច្រើន​ខែ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រថយន្ត៤៣គ្រឿងបុកបន្តគ្នាក្នុង​ក្រុង Goyang ​នៅ​កូរ៉េខាងត្បូង អ្នក​បើកបរ​៩នាក់​របួស​​

Sokha Hotels

ព័ត៌មានពេញនិយម