Connect with us

ជីវិតកម្សាន្ដ

អ្នកគាំទ្រ​ចិន​ខឹង​ខ្លាំង ក្រោយបុរសម្នាក់តែងខ្លួនជា Lisa

បានផុស

នៅ

បញ្ហា​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​ក្នុង​ចំណោម​អ្នក​លេង​អ៊ីនធឺណិត​ចិន​ម្ដង​ទៀត។ បន្ទាប់ពីព្រឹត្តិការណ៍ Halloween ចុងក្រោយ មានរូបភាពរបស់យុវជនម្នាក់តុបតែងខ្លួនជា Lisa សមាជិកក្រុម BLACKPINK សម្តែងក្នុងកម្មវិធី Crazy Horse Paris cabaret ដែលកំពុងតែមានការរិះគន់នៅក្នុងបណ្ដាញសង្គមចិនយ៉ាងខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការតុបតែង cosplay របស់យុវជនម្នាក់នេះ បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណែតនៅប្រទេសចិនមានការខឹងសម្បារយ៉ាងខ្លាំង ព្រមទាំងរិះគន់គាត់ថា លេងសើចពីបញ្ហារសើបរបស់អ្នកដទៃ និងមិនគាំទ្រការ cosplay នេះ ដែលអាចធ្វើឲ្យយុវវ័យចម្លងតាមថែមទៀត។

យ៉ាងណាមិញ ទាក់ទងនឹងបញ្ហានៃការ cosplay ជា Lisa ក្នុង Crazy Horse Paris មើលទៅ មិនត្រូវបានមហាជនចិនជំទាស់ទាំងស្រុងនោះទេ ព្រោះមនុស្សជាច្រើនគិតថា សព្វថ្ងៃពិធីបុណ្យ Halloween ផ្តល់ឱកាសឲ្យមនុស្សបាន cosplay ដូចតួអង្គផ្សេងៗទៀត ក្រៅពីគ្រាន់តែស្លៀកពាក់ជាខ្មោច ការ​ស្លៀកពាក់​ឲ្យ​ដូច​មនុស្ស​ល្បី​គឺ​មិន​មាន​អ្វី​ថ្មី​នោះ​ទេ។

សូមរម្លឹកដែរ គណនី Weibo របស់ Lisa ត្រូវ​បាន​លុបចេញនិងមាន​ប្រតិកម្ម​តប​វិញ​ពី​អ្នក​គាំទ្រ​ចិន​ ដែលចាត់ទុកអាកប្បកិរិយារបស់សមាជិកក្រុម BLACKPINK ថាផ្ទុយនឹងសីលធម៌ល្អនៃវប្បធម៌អាស៊ី។ នេះ​ត្រូវ​បាន​គេ​គិត​ថា ​ជា​លទ្ធផល​នៃ​ការ​សម្តែង​ដ៏​ចម្រូងចម្រាស​របស់នាងនៅ​ក្នុងក្លិបកម្សាន្ត Crazy Horse ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំងកន្លងមក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គណនីសមាជិក BLACKPINK ៣រូបមកធម្មតា ក្រោយ Weibo របស់ Lisa បាត់សូន្យឈឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

ជំងឺផ្តាសាយបក្សីប្រភេទថ្មី ឆ្លង​ដល់​សត្វគោយកទឹកដោះ​នៅ​សហរដ្ឋអាមេរិក បង្កក្តីបារម្ភ​ខ្លាំង​

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

​ថៃ​សង្គ្រោះ​ជនរងគ្រោះ៦១នាក់​ពីកន្លែងឆបោកនៅមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

ក្រសួងការងារ
ព័ត៌មានជាតិ១ ម៉ោង មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ១ ម៉ោង មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ភ្នំសំពៅ
សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សេង សារី និង មុត ចន្ថា
នយោបាយ២ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ផ្សារក្រមួន
សន្តិសុខសង្គម៥ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម