Connect with us

ជីវិតកម្សាន្ដ

ការពិតគួរឲ្យភ្ញាក់ផ្អើល ចំពេលមានពាក្យចចាមអារ៉ាមថា Lisa ត្រូវដាក់ក្នុងបញ្ជីខ្មៅ

បានផុស

នៅ

អ្នកខាងក្នុងឧស្សាហកម្មបានបង្ហាញព័ត៌មានលម្អិតគួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយចិនមួយចំនួនបានប្រកាសថា Lisa សមាជិកក្រុម BLACKPINK នឹងត្រូវលុបចោលកិច្ចសន្យា​ហើយជាប់ក្នុងបញ្ចីខ្មៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសង្ស័យជុំវិញ Lisa ត្រូវបានដាក់ក្នុងបញ្ជីខ្មៅនៅក្នុងទីផ្សារប្រទេសចិននៅតែបន្តទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន។​ យីហោបរទេសដែលសហការជាមួយ Lisa ត្រូវបានគេនិយាយថា ម្តងមួយៗប្រកាសពីការបញ្ចប់កិច្ចសន្យាជាមួយនាង។ ព័ត៌មាននេះធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភយ៉ាងខ្លាំង។

ទោះយ៉ាងណាក្នុងព័ត៌មានពីខាងក្នុងបានបញ្ចាក់ទៀតថា Lisa ធ្លាប់សង្ឃឹមថាការសម្តែងនៅ Crazy Horse នឹងជួយនាងឲ្យនាងកាន់តែប្រសើរឡើងនូវមុខតំណែងនៅក្នុងឧស្សាហកម្មកម្សាន្ត។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែការហាមប្រាមក្នុងទីផ្សារប្រទេសចិន តម្លៃពាណិជ្ជកម្មរបស់នាងបានធ្លាក់ចុះភ្លាមៗ។

នេះមិនត្រឹមតែធ្វើឲ្យតារាដើមកំណើតថៃរូបនេះបាត់បង់អ្នកគាំទ្រមួយចំនួនធំនៅក្នុងប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យមានស្រមោលលើការរំពឹងទុកនៃការអភិវឌ្ឍន៍អាជីពជាសកលរបស់នាងផងដែរ។ ជាពិសេស ការប្រកាសរបស់យីហោបរទេសអំពីការបញ្ចប់កិច្ចសន្យានឹងជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាជីពរបស់ Lisa ។ ក្នុង​ស្ថានភាព​វឹកវរ​នេះ ជម្លោះ​រវាង​ផលប្រយោជន៍​អាជីវកម្ម និង​ការ​ព្រួយ​បារម្ភ​ខាង​សីលធម៌​កាន់តែ​ច្បាស់​ឡើង។

ព័ត៌មានដ៏រសើបនោះបានបន្តទៀតថា កាលពីមុន គេគិតថា មានតែអ្នកនិយមលេងអ៊ីនធឺណិតនៅអាស៊ីទេ ដែលមានភាពរសើបជាពិសេសចំពោះភាពចម្រូងចម្រាសជុំវិញកម្មវិធី Crazy Horse របស់ Lisa ។ ប៉ុន្តែការពិតគឺខុសគ្នា! រឿងរ៉ាវនៅ Crazy Horse បានហួសពីឧស្សាហកម្មកម្សាន្ត ហើយបណ្តាលឲ្យស្ត្រីនៅជុំវិញពិភពលោកនិយាយឡើង។ ពួក​គេ​ចាប់​ផ្តើម​ដឹង​ថា​សេចក្តី​ថ្លៃថ្នូរ រូប​កាយ និង​សិទ្ធិ​របស់​ពួក​គេ​ត្រូវ​បាន​រំលោភ​បំពាន។

ដោយឡែក ថ្មីៗនេះ ចំពេលមានពាក្យចចាមអារ៉ាមថានាងកំពុងជាប់ក្នុងបញ្ជីខ្មៅក្នុងប្រទេសចិន និងពាក្យចចាមអារ៉ាមអំពីការបែកបាក់ជាមួយអ្នកស្នងមរតក Frédéric Arnault។

ទោះយ៉ាងណាក៏ដោយ Lisa បែរជាចែករំលែករូបថតឆ្កែរបស់នាងដោយដាក់ខេបសិនថា Love ដើម្បីឧទ្ទិសដល់សត្វចិញ្ចឹមរបស់នាង។ មុននេះទៀត សហគមន៍អនឡាញក៏មានការភ្ញាក់ផ្អើលជាមួយនឹងរូបភាពរបស់ Lisa ដើរទិញឥវ៉ាន់យ៉ាងសុខស្រួលក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។ ការ​បង្ហាញ​ខ្លួន​នេះ​ស្រប​ពេល​នឹង​ពេលវេលា​ដែល​នាង​ស្ថិត​នៅ​កណ្តាល​នៃ​ការ​សង្ស័យ​ក្នុង​បញ្ជី​ខ្មៅផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកគាំទ្រ​ចិន​ខឹង​ខ្លាំង ក្រោយបុរសម្នាក់តែងខ្លួនជា Lisa

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម