ជីវិតកម្សាន្ដ
លទ្ធផលតេស្តរកថ្នាំញៀនចុងក្រោយរបស់ G -DRAGON បានបង្ហាញការពិត
នៅថ្ងៃ ០៦ ខែវិច្ឆិកានេះ ពីតារាចម្រៀងប្រុស Kwon Jiyong ឬ G-DRAGON សមាជិកក្រុម BIGBANG បានមកជួបប៉ូលិសនៅទីក្រុង Incheon ដើម្បីចូលរួមការស៊ើបអង្កេតលើករណីដែលលោកត្រូវចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀន។

បន្ទាប់ពីការស៊ើបអង្កេតរយៈពេល ៤ម៉ោង លោកបានដើរចេញមកក្រៅប៉ុស៍ប៉ូលិស ខណៈដែលក្រុមអ្នកសារព័ត៌មានសួរអំពីលទ្ធផលតេស្តបឋម G-Dragon បង្ហាញថា លទ្ធផលចេញមកអវិជ្ជមាន បានន័យថារកមិនឃើញថ្នាំញៀនក្នុងខ្លួនតារាប្រុសរូបនេះទេ។
ទោះយ៉ាងណាក៏ដោយ មុនពេលត្រូវបានគេស៊ើបអង្កេតសមាជិកក្រុម BIGBANG រូបនេះបានបើកចំហដល់ប្រព័ន្ធផ្សព្វផ្សាយខ្លីមួយប៉ុណ្ណោះ។ ក្នុងនោះលោកបានបញ្ចាក់ថា នឹងត្រៀមខ្លួនបញ្ជាក់ពីភាពគ្មានកំហុសរបស់ខ្លួននោះដោយថា“ខ្ញុំពិតជាមិនពាក់ព័ន្ធគ្រឿងញៀនទេ! ខ្ញុំនៅទីនេះដើម្បីបញ្ជាក់វាសម្រាប់អ្នកគ្រប់គ្នា”។
សូមរម្លឹកដែរថា កាលពីថ្ងៃពុធ ទី២៥ ខែតុលា ភ្នាក់ងារប៉ូលិសទីក្រុង Incheon បានកត់ឈ្មោះ G Dragon ទុក ពីបទប្រើប្រាស់គ្រឿងញៀន ស្របពេលដែលអង្គភាពស៊ើបអង្កេតគ្រឿងញៀនរបស់ប៉ូលិស Incheon ធ្លាប់បានដាក់ពាក្យសុំដីកាស្វែងរកកំណត់ត្រាទំនាក់ទំនងរបស់លោក ក្រោមការសង្ស័យនៃបទល្មើសគ្រឿងញៀនក្រោមច្បាប់គ្រប់គ្រងគ្រឿងញៀន។ ទោះជាយ៉ាងណាក៏ដោយ តុលាការស្រុក Incheon បានបដិសេធដោយហេតុផលថា ភស្តុតាងមិនគ្រប់គ្រាន់ឡើយសម្រាប់ការចាប់ខ្លួនលោកឡើយ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគាំទ្រចិនខឹងខ្លាំង ក្រោយបុរសម្នាក់តែងខ្លួនជា Lisa

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ