ជីវិតកម្សាន្ដ
តារាចម្រៀងសិចស៊ី Kratae ជួបឧបទ្ទវហេតុដួលបាក់ចង្កា ដេរ៧ថ្នេរ
តារាចម្រៀងថៃនាង Kratae Rsiam បានជួបឧបទ្ទវហេតុមួយក្នុងទីក្រុង Venice ប្រទេសអ៊ីតាលី បណ្តាលឲ្យបាក់ចង្កា ហូរឈាម និងរបួសយ៉ាងធ្ងន់ធ្ងរគួរឲ្យខ្លាចរហូតដល់ថ្នាក់ដេរអស់៧ថ្នេរ។

តាមរយៈឃ្លិបវីដេអូដែលបង្ហាញពីហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង នៅពេលដែលនាងទើបទៅដល់បន្ទប់គេងដើម្បីផ្លាស់សំលៀកបំពាក់ ហៀបនឹងចុះទៅថតរូបទូក តែបែរជារអិលជើងដួលបោកក្បាលចង្កៀងក្នុងបន្ទប់។ ភ្លាមៗនោះដែរមុខរបស់នាងស្រាប់តែមានឈាមស្រោចលើពាសពេញ រហូតធ្វើឲ្យអ្នកទស្សនាមានការភ័យរន្ធត់យ៉ាងខ្លាំង។
នៅក្នុងព្រឹត្តិការណ៍នេះ អ្នកលេងអ៊ីនធឺណិតមួយចំនួនបានចូលមកបញ្ចេញមតិ និងរិះគន់ក្នុងន័យអវិជ្ជមាន។ អ្នកខ្លះថា នាងហ៊ានបោះទុនច្រើន ដើម្បីបង្កើតព័ត៌មានឲ្យកក្រើកឬចង់ល្បីប៉ុណ្ណោះ។
ទោះយ៉ាងណាក៏ដោយ កាលថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្រាប់តែចេញមុខមកបង្ហោះ វាយបកអ្នកលេងអ៊ីនធឺណិតថា “ខ្ញុំដួលទាំងចង្ការបស់ខ្ញុំដូចនេះ។ នៅតែមានអ្នកបញ្ចេញមតិនិយាយថា ខ្ញុំថតឃ្លិបបែបចង់ល្បីទៅវិញ។ យកនិន្នាការ? ហា!! តើអ្នកគិតយ៉ាងណា? តើអ្នកគិតថាខ្ញុំលេងសើចណាស់?”


ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច