ជីវិតកម្សាន្ដ
ការប្រគំតន្ត្រី Maroon 5 នៅកោះ Phu Quoc ធ្វើឲ្យតម្លៃសំបុត្រយន្ដហោះឡើងថ្លៃ
ថ្លៃសំបុត្រយន្តហោះពីទីក្រុងហាណូយ និងហូជីមិញទៅកោះ Phu Quoc បានកើនឡើងទ្វេដងសម្រាប់ថ្ងៃទី ១៥ និង ១៦ ខែធ្នូ ដោយសារមានការប្រគំតន្ត្រីនៃក្រុម Maroon 5 ។

សំបុត្រពីហាណូយទៅ Phu Quoc នៅថ្ងៃនោះនឹងមានតម្លៃ ១៤៣ ដុល្លារ ដល់ ២១៧ ដុល្លារ ។ ចំណែកសំបុត្រ Business class នឹងមានតម្លៃ ៥៣៥ ដុល្លារ ឯណោះ ។ ដូច្នេះសណ្ឋាគារមួយចំនួននៅភាពខាងជើងនៃកោះ Phu Quoc នឹងត្រៀមបញ្ចុះតម្លៃ ព្រោះមិនចង់បន្ថែមបន្ទុកដល់ភ្ញៀវទេសចរ ។
សណ្ឋាគារធ្វើការបញ្ចុះតម្លៃ ២៥ ភាគរយសម្រាប់អ្នកទិញសំបុត្រការប្រគំតន្ត្រី រួមមាន Vinpearl Phu Quoc, Wyndham Grand, Radisson Blu និង Wyndham Garden ពីថ្ងៃទី១៤ ដល់ ១៩ ខែធ្នូ និងបញ្ចុះតម្លៃ ៥០ ភាគរយទៅលើកន្លែងកម្សាន្ត VinWonders នៅថ្ងៃទី១៦ ខែធ្នូ ផងដែរ ។

សូមជម្រាបថា សំបុត្រចូលទស្សនាការប្រគំតន្ត្រី Maroon 5 នឹងមានតម្លៃចាប់ពី ៤១ ដល់ ៤០៧ ដុល្លារទៅតាមកន្លែងអង្គុយ ។ ប្រាកដណាស់ ការប្រគុំតន្ត្រីដូចជា Maroon 5 គឺជាឱកាសមួយសម្រាប់កោះ Phu Quoc ដើម្បីផ្សព្វផ្សាយខ្លួនឯងដល់ភ្ញៀវទេសចរក្នុងស្រុក និងបរទេសយ៉ាងមានប្រសិទ្ធភាព ៕
ប្រែសម្រួល៖ វារី

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?