ជីវិតកម្សាន្ដ
ក្រុមចោរប្រដាប់អាវុធ ចូលប្លន់ផ្ទះមិត្តស្រី Neymar នៅប្រេស៊ីល
ក្រុមចោរប្រដាប់អាវុធមានគ្នា ៣ នាក់ បានចូលប្លន់ផ្ទះរបស់ Bruna Biancardi ដែលជាមិត្តស្រីកីឡាករបាល់ទាត់ Neymar នៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល ។

ប៉ុន្តែ Bruna Biancardi និងកូនស្រី Neymar មិននៅផ្ទះទេ មានតែឪពុកម្ដាយនាងប៉ុណ្ណោះដែលនៅក្នុងហេតុការណ៍ ។ ពេលនោះក្រុមចោរបានរត់គេចខ្លួនយ៉ាងឆាប់រហ័ស ដោយសារអ្នកជិតខាងហៅសន្តិសុខមករារាំងពួកគេ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ នាយកដ្ឋានសន្តិសុខសាធារណៈទីក្រុង Sao Paulo បាននិយាយថា “យោងតាមរបាយការណ៍ បុរសប្រដាប់អាវុធ ៣ នាក់ត្រូវចោទប្រកាន់ពីបទ ចូលទៅក្នុងលំនៅដ្ឋាន ហើយវាយទៅលើជនរងគ្រោះអាយុ ៥០ ឆ្នាំម្នាក់ និង ៥២ ឆ្នាំម្នាក់ ។”

នាយកដ្ឋានសន្តិសុខបន្តទៀតថា “ជនសង្ស័យបានលួចកាបូប នាឡិកា និងគ្រឿងអលង្ការទៀតផង ។ យ៉ាងណាមិញ បុរសអាយុ ២០ ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួន ចំណែកឯជនល្មើសទីពីរត្រូវបានកំណត់អត្តសញ្ញាណរួចហើយ សម្រាប់ជនទីបីវិញក៏កំពុងព្យាយាមកំណត់អត្តសញ្ញាណដើម្បីចាប់ខ្លួនដែរ ។”
ក្រោយមក Biancardi បានបង្ហោះនៅលើ Instagram ថា នាងយកសម្ភារៈដែលចោរលួចមកវិញដោយសុវត្ថិភាព សំខាន់គ្រប់គ្នាមិនមានបញ្ហាអ្វីទេ ហើយអ្នកដែលប្រព្រឹត្តនឹងត្រូវគេចាប់ខ្លួនជាក់ជាមិនខាន ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ Neymar ចូលក្លិប Al-Hilal រស់នៅដូចមហាសេដ្ឋីក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ