ជីវិតកម្សាន្ដ
បវកញ្ញាវៀតណាម Nguyễn Thúc Thùy Tiên សង្ស័យជាប់ពាក់ព័ន្ធរឿងពេស្យាចារ
កាលពីថ្ងៃទី ០៦ ខែវិច្ឆិកា រូបភាពរបស់ Nguyễn Thúc Thùy Tiên ម្ចាស់មកុដ Miss Grand International 2021 ស្និតស្នាលជាមួយបុរសពីរនាក់ដែលជាប់ទោសពីបទឈ្មួញកណ្តាលពេស្យាចារកាលពីថ្ងៃទី ០៣ ខែវិច្ឆិកា បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅក្នុងមតិសាធារណៈ។

លើសពីនេះ នៅក្នុងរូបថតដែលបានបង្ហោះ Thuy Tien ក៏បានបង្ហាញខ្លួននៅក្បែរបុរសម្នាក់ Le Hoang Long ដែលត្រូវបានចាប់ខ្លួនពីបទឈ្មួញកណ្តាលពេស្យាចារសម្រាប់សម្រស់ស្រីៗលើបណ្ដាញ showbiz ក្នុងខែកញ្ញា ឆ្នាំ ២០២២។
ទោះយ៉ាងណាក៏ដោយ ក្រោយមានរឿងរ៉ាវអាក្រក់នេះភ្លាម អ្នកគ្រប់គ្រងរបស់នាងបានមចេញមុខមកបញ្ចាក់ច្បាស់ៗថា “ការសង្ស័យថា Thuy Tien ពាក់ព័ន្ធករណីពេស្យាចារ គឺជាព័ត៌មានប្រឌិតនិងបង្កាច់បង្ខូច។ ក្រុមហ៊ុននិង Thuy Tien នឹងមិនផ្តល់ចម្លើយអំពីករណីនេះទេ។ ជុំវិញរឿងនេះ មេធាវី Thuy Tien នឹងធ្វើការប្រកាសជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ”។
កាលពីខែកញ្ញា ឆ្នាំ ២០២២ ម្ចាស់មកុដ MGI រូបនេះ ក៏ជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវផងដែរ នៅពេលដែល បុរស Le Hoang Long ត្រូវបានចាប់ខ្លួន។ សារភាពចំពោះភ្នាក់ងារស៊ើបអង្កេត បុរសនោះបានណែនាំសម្រស់ពីរនាក់ឈ្មោះ T.H. និង T.T. ល្បីខ្លាំងនៅក្នុងពិភព showbiz របស់វៀតណាម ដែលជាតារាល្បីក្នុងបញ្ជី A ស្របពេលដែលThuy Tienក៏ត្រូវបានសហគមន៍អនឡាញចោទសួរផងដែរ។ ក្រោយមក តំណាងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា បវរកញ្ញា Thuy Tien មិនមានជាប់ពាក់ព័ន្ធនឹងពេស្យាចារនេះទេ។
នាពេលនោះផងដែរ លោកស្រី Pham Kim Dung អគ្គនាយកក្រុមហ៊ុន សែន វ៉ាង ប្រធានគណៈកម្មាធិការរៀបចំកម្មវិធី Miss Grand Vietnam បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា “បវរកញ្ញា និងជ័យលាភីទាំងអស់នៅក្រោមអង្គភាពគ្រប់គ្រង គឺជាក្មេងស្រីដែលឆ្លាតវៃ មានចំណេះដឹង មានទេពកោសល្យ និងមានបុគ្គលិកលក្ខណៈ សីលធម៌ និងរស់នៅប្រកបដោយការទទួលខុសត្រូវជាមួយសហគមន៍”។ ពួកគេជាក្មេងស្រីដែលតែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពស្ម័គ្រចិត្ត។ មិនដែលធ្លាប់មាន និងមិនដែលមានរឿងដូចបណ្តាញសង្គមផ្សព្វផ្សាយពាក្យចចាមអារ៉ាមអំពីពេស្យាចារ។ យើងខិតខំប្រឹងប្រែង និងលះបង់ខ្លួនឯងដោយឧស្សាហ៍ព្យាយាម និងកសាងគុណតម្លៃសម្រាប់ជីវិត។ យើងនឹង ប្តឹងអ្នកដែលធ្វើបាបយើងដល់ទីបំផុត”។

សូមបញ្ចាក់ដែរថាបវរកញ្ញាវៀតណាមនាង Nguyễn Thúc Thùy Tiên បានគ្រងមកុដក្នុងកម្មវិធី Miss Grand International 2021 ដែលធ្វើឡើងនៅប្រទេសថៃ កាលពីយប់ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២១៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគាំទ្រជីកកកាយរូបថតគ្រួសាររបស់ Liu Yifei ទើបដឹងថាមួយផ្ទះនេះសុទ្ធតែជារាជិនីសម្រស់

-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច