Connect with us

ជីវិតកម្សាន្ដ

ម៉េង កែវពេជ្ជតា សរសើរអ្នកផ្តល់តម្លៃចំពោះ សិល្បៈជើងចាស់លោកគ្រូ នូ ស៊ឹប

បានផុស

នៅ

កំពូល​តារា​ចម្រៀង​សម្លេង​ពីរោះ​​រណ្តំ​ចិត្ត​អ្នកនាង ម៉េង កែវពេជ្ជតា បាន​សរសើរ​មិន​ដាច់​ពី​មាត់​ចំពោះ​អ្នក​ផ្ដល់​តម្លៃ​ដល់​អ្នក​សិល្ប:​ជើង​​ចាស់​លោកគ្រូ នូ ស៊ឹប ខណៈ​ឃើញ​រូបថត​សន្លឹក​ដែល​បាន​បង្ហោះ​នៅ​លើបណ្តាញ​សង្គម​ហ្វេសប៊ុក​កាល​ពីថ្មីៗ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតា បាន​លើក​ឡើង​ថា «ខ្ញុំ​ពិតជា​កោតសរសើរ​អ្នកធ្វើរូប​ឃោនា​​នេះខ្លាំងណាស់​ គាត់ផ្តល់​​តម្លៃដល់​លោក​ពូ បើ​ទោះ​ជា​លោក​មានវ័យ​ចំណាស់​ មិន​ហ៊ឺហារ​ មិន​ឆើតឆាយ​ ប៉ុន្តែ​លោក​ គឺជា​រៀម​ច្បង​សិល្បៈមួយ​​រូប​ដែល​បន្សល់​ទុក​នូវ​ស្នា​ដៃ​បទ​ចម្រៀង​ល្បីៗ​ជា​ច្រើន​ដែល​មិន​គួរ​ដាក់​រូប​​នៅ​ក្រោម ឬស្មើនឹងក្មេង​ជំនាន់​ក្រោយ​ឡើយ​ ។

អ្នកនាង ម៉េង កែវពេជ្ជតា បាន​និយាយ​ទៀត​ថា​ «លោកពូ​ នូ​ ស៊ឹប​ ម្ចាស់​សំនៀង​ដើម​ដៃគូ​ជា​​មួយ​ខ្ញុំ​នៃ​បទ​” អនិច្ចា​អ្នកស្រែ “។ លោក​គឺ​ជា​តារា​ចម្រៀង​​រៀម​ច្បង​ច្រើន​ជំនាន់​ ។​ ដូច្នេះ​​ការ​រៀប​​ចំ​រូបភាព​ Design នេះ​អាច​បញ្ជាក់​ពី​​ចំណេះ​ដឹង​ការ​គោរព​ចំពោះ​រៀម​ច្បង​ និង​សេចក្ដី​ថ្លៃថ្នូរ​ជា​សិល្បករ​ជឿនលឿន​ម្នាក់ ​ដែល​អ្នក​ Design ផ្សេង​ទៀត​គួរ​យក​ជា​គំរូ​។

ជា​មួយគ្នា​នេះ​ ក៏​មាន​ការ​លើក​ឡើង​ដែរថា​ បង​និយាយ​ត្រូវ​ចិត្ត​ប្អូនណាស់​ក្រុម​ខ្លះ​អាង​តែខ្លួន​ឯង​មេ​អាហ្វែឡង់សេ​តែ​រូប​ខ្លួនឯង​រហូត​តួ​រធំ​ជាង​គេ​រហូត​ ម្យ៉ាង​ទៀត​សម្លេង​​វិញ​អត់​ពិរោះទៀត​តាំង​ខ្លួន​តួឯក​មួយ​ជីវិត។ ឯ​ខ្លះ​ទៀត​បាន​និយាយដែរថា ពិតណាស់​លោក​ធ្លាប់​បានបំពេរអារម្មណ៍​ដល់​បងប្អូនទាំងអស់គ្នា។

សូម​ជម្រាប​ដែរ​ថា អ្នកនាង ម៉េង កែវពេជ្ជតា គឺ​ជា​​តារា​​ចម្រៀង​ជើង​ចាស់​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ និង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
នយោបាយ៤ នាទីutes មុន

ប្រធានសភាថា ការទប់ស្កាត់អំពើជ្រុលនិយមហិង្សាត្រូវធ្វើឱ្យបានមុនពេលវាកើតឡើង

ព័ត៌មានជាតិ២២ នាទីutes មុន

វិស័យឧស្សាហកម្មត្រូវបានព្យាករថា នឹងកើនឡើងក្នុងរង្វង់ ៨,៦% នៅឆ្នាំនេះ

ឡេង ណាវ៉ាត់ត្រា
សេចក្ដីជូនដំណឹង២៦ នាទីutes មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អញ្ជើញចូលរួមកម្មវិធីសង្ក្រាន្ត សាកលវិទ្យាល័យ ឌីជីថលកម្ពុជា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ

ព័ត៌មានជាតិ៣២ នាទីutes មុន

សម្ដេចសភាធិបតី៖ សន្តិភាពគឺពិបាកក្នុងការកសាង ហើយរឹតតែពិបាកក្នុងការថែរក្សា

ព័ត៌មានជាតិ៥០ នាទីutes មុន

ពលរដ្ឋជាង ៧ ម៉ឺននាក់ ចំណេញថវិកាជាង ១ លាន ២ សែនដុល្លារ ពីការដឹកជញ្ជូនដោយរថយន្តក្រុងមិនគិតថ្លៃ នៅឆ្នាំ ២០២៤

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

កីឡា២១ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម២១ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ចិនសងសឹក ដោយដំឡើងពន្ធលើអាមេរិក ដល់ ១២៥ ភាគរយ

Sokha Hotels

ព័ត៌មានពេញនិយម