Connect with us

ជីវិតកម្សាន្ដ

ករុណា ពេជ្រ ប្រកាសប្រាប់អ្នកស្គាល់ប្រុងប្រយ័ត្នករណីកុហកបោកប្រាស់ ឬសុំខ្ចីលុយ

បានផុស

នៅ

តារា​ចម្រៀង​ចាស់​វស្សា​​លោក ករុណា ពេជ្រ បាន​ចេញ​​មុខ​ប្រកាស​ប្រាប់​អ្នក​ដែល​ស្គាល់​លោក​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ បន្ទាប់​ពី​រូបថត​របស់​លោក​ត្រូវ​​បាន​ជន​ខិល​ខូច​បាន​លួច​យក​ទៅ​បង្កើត Account Facebook ក្លែងក្លាយ​ក្នុង​​ចេតនា​មិន​ល្អ​ ឬ​បោក​ប្រាស់​​ជា​ដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​សង្កេត​ឃើញ​សកម្មភាព​​មិន​ល្អ​​បែប​​នេះ​លោក ករុណា ពេជ្រ បាន​​ចេញ​មក​បញ្ជាក់​ថា Wow! ករុណា ចាស់​ហើយ​ទុក ករុណា មួយ​​យក​តែ​បុណ្យ​កុំ Fake អី្វ​យក​រូប​គេ​ក្មេង​ៗ​ទៅ fake ទៅ​បង​ប្អូន យក​រូប​មនុស្ស​ចាស់​អ៊ី​ចឹង​ទៅ​បោក​គេ​អ្នក​ណា​គេ​ជឿ។ ករុណា មាន តែ​ឈ្មោះ​មួយ​នេះ​ទេ​អត់​មាន​ឈ្មោះ Next Name Sokhom Arun រស្មី​ ភក្តី​មាន​រិទ្ធិ​ អី្វ​នោះ​ទេ។

លោក ករុណា ពេជ្រ ​​បាន​លើក​ឡើង​ទៀត​ថា និយាយ​​លេង​​ទេ​បង​ប្អូន ប៉ុន្តែ​សូម​បញ្ជាក់​មែន​ទែន​សូម​បង​ប្អូន​​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​មេត្តា​ប្រុង​ប្រយ័ត្ន​បើ Account​Facebook  នេះ​ឆាត​លេង ឬ​ក៏​មាន​​គោល​បំណង​ធ្វើ​ជា​ករណី​បោក​ប្រាស់​ កុហក ឬ​សុំ​ខ្ចី​លុយ​អី្វ​​រូប​ខ្ញុំ​បាទ ម៉ុក ករុណា ឬ​ករុណា ពេជ្រ សុំ​​មិន​ទទួល​ខុស​ត្រូវ​ទេ​ ព្រោះ​មិន​មែន Account Facebook ពិត​ប្រាកដ​របស់​ខ្ញុំ​បាទ​ទេ។

តារា​ចម្រៀង​លោក ករុណា ពេជ្រ បាន​​បញ្ជាក់​បន្ថែម​ថា បើ​បង​ប្អូន​ស្រលាញ់​គោរព​រាប់អាន​ខ្ញុំ​ សុំ​ជួយ​​ស៊ែរ ម្នាក់​មួយ​ផង ដើម្បី​ចៀស​​វាង​​ការ​ចាញ់​​បោក​​ប្រាស់​​គេ​អោយ​សោះ“។

តាម​ការ​កត់​សម្គាល់​ នេះ​ពុំ​មែន​ទើប​តែ​កើត​ឡើង​លើក​ទី​១ ចំពោះ​តារា​​ចម្រៀង​លោក ករុណា ពេជ្រ ខណៈ​កន្លង​មក​ធ្លាប់​​មាន​តារា​សិល្បៈ​ប្រុស-ស្រី ខ្មែរ​ច្រើន​នាក់​មក​ហើយ​ក៏​ធ្លាប់​ប្រកាស​ពី​ដំណឹង​ដូច​គ្នា​នឹង​លោក ករុណា ពេជ្រ ផង​ដែរ៕

អត្ថបទ​៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម