Connect with us

ជីវិតកម្សាន្ដ

ជិន នារីរ័ត្ន ស្នើកូនខ្មែរទាំងអស់គួរសិក្សាស្វែងយល់ពីវប្បធម៌ អរិយធម៌ខ្លួនឯងឲ្យបានច្រើន

បានផុស

នៅ

បន្ទាប់​ពី​ផ្ទុះ​ការ​វែកញែក​ពាក់ព័ន្ធ​វីដេអូ​នៃ​ការ​សម្តែង​”របាំ​ព្រះរាជ​ទ្រព្យ” ដែល​សម្តែង​ដោយ​សិល្ប: ការិនី​ដ៏​ឆ្នើម Kon Ant ស្រាប់​តែ​បវរកញ្ញា​លំដាប់​រង​ទី២ នៃ​កម្មវិធី​ប្រកួត​បវរកញ្ញា​ឆ្លាត​វៃ ឬ Miss Wisdom 2021 កញ្ញា ជិន នារីរ័ត្ន បាន​ចេញ​មុខ​ស្នើ​ដល់​កូន​ខ្មែរ​ទាំង​អស់​គួរ​សិក្សា​ស្វែង​យល់​​អំពី​វប្បធម៌ អរិយធម៌ ខ្លួន​ឯង​ឲ្យ​បាន​ច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​អតីត​បវរកញ្ញា​វ័យ​ក្មេង​កញ្ញា ជិន នារីរ័ត្ន​បាន​ធ្វើ​ការ​បន្ត​ចែក​រំលែក​រូបភាព​ដោយ​ភ្ជាប់​ខ្លឹមសារ​ដូច្នេះ​ថា សូម​ការ​អធ្យាស្រ័យ​ទុកជា​មុន​​បើ​សិន​ជា​នាង​ខ្ញុំ​និយាយ​លើស​លួស​ត្រង់​ប្រការ​ណា​មួយ​ហើយ​ក៏​ជា​លើក​ទី​មួយ ដែល​នាង​ខ្ញុំ​ស៊ែ​ដែល​ទាក់ទង​ទៅ​នឹង​ខម​មិន​បែប​អញ្ចឹង តាម​ពិត​ទៅ​អ្វី​​ដែល​នាង​ខ្ញុំ​ចង់​និយាយ​ គឺ​ចង់​ឲ្យ​កូន​ខ្មែរ​ទាំងអស់​គួរ​តែ​សិក្សា​ស្វែង​យល់ អំពី​វប្បធម៌​ អរិយធម៌ ខ្លួនឯង​ឲ្យ​បាន​ច្រើន ។

កញ្ញា ជិន នារីរ័ត្ន បាន​និយាយ​បន្ត​ថា ហើយ​ក៏​ដូចជា​ការ​​លើក​ឡើង​របស់​ពួកគាត់​ទាក់ទង​នឹង​ការ​​រាំ របាំ​នេះ​អញ្ចឹង នាង​ខ្ញុំ​ឃើញ​កូន​ខ្មែរ​មួយ​ចំនួន​ពុំ ទាន់​មាន​ការ​បែង​ចែក​ច្បាស់លាស់​ថា​អ្វី​ទៅ ជា​សំលៀកបំពាក់​ខ្មែរ ម៉ូត​សក់​​ខ្មែរ​ក៏ដូច​ជា​របាំ​​របស់ជាតិ​យើង​ផង​ដែរ(នាង ខ្ញុំ​លើក​ឡើង​មិន​មែន​ជា​អ្នក​​ចេះ​​ដឹង ឬ​ក៏​ដឹង​ច្រើន​នោះ​ទេ តែ​ចង់​សូម​សំណូមពរ​ឲ្យ​កូន​ខ្មែរ​ទាំង​អស់​គួរតែ​ស្វែង​​យល់​ឲ្យ​បាន​ច្រើន​ថា​ មួយ​ណា​ជា​របស់​យើង ហើយ​មួយ​ណា​ជា​របស់​អ្នក​ជិត​ខាង។

បវរកញ្ញាលំដាប់រងទី២កម្មវិធីប្រកួតបវរកញ្ញាឆ្លាតវៃ (Miss Wisdo m2021)កញ្ញា ជិន នារីរ័ត្ន បញ្ជាក់​បន្ថែម​ទៀត​ថា «កុំ​យក​របស់​ខ្លួន​ឯង​ហើយ​ច្រំថា​ជារបស់អ្នកដ៏ទៃ ដល់​ពេលបាត់បង់​ទើបភ្ញាក់​ខ្លួន​ប្រយ័ត្ន​​ស្តាយ​ក្រោយ»។ ចំណែក​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ឈ្មោះ Kon Ant បាន​លើក​ឡើង​ដែ​រថា​កិច្ច​ការពារ​បេតិកភណ្ឌ​ វប្បធម៌ ជា​ភារកិច្ច​របស់​កូន​ខ្មែរ​គ្រប់​រូប៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម