ជីវិតកម្សាន្ដ
Miss Tourism 2023 សេន ស្រីឡៃ តំណាងកម្ពុជាកាន់ទង់ជាតិទៅប្រកួតនៅម៉ាឡេស៊ី
បវរកញ្ញាតំណាងកម្ពុជាកញ្ញា សេន ស្រីឡៃ ជា Miss TourismCambodia 2023បាននាំយកទង់ជាតិអរិយធម៌វប្បធម៌ដ៏ល្អផូផង់របស់ខ្មែរចេញទៅប្រកួតនៅលើឆាកអន្តរជាតិនៃប្រទេសម៉ាឡេស៊ីដែលមានបវរកញ្ញាជាច្រើនប្រទេសចូលរួមបង្អូតសម្រស់។

ការចេញដំណើររបស់ស្រីស្អាតកម្ពុជាកញ្ញា សេន ស្រីឡៃ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ គេឃើញមានការលើកទឹកចិត្ត និងការជូនដំណើរពីសំណាក់អ្នកគាំទ្រព្រមទាំងមិត្តភក្តិ និងក្រុមគ្រួសារមួយចំនួន។ ក្នុងដំណើរចេញទៅប្រកួតនេះ គឺនាងបានត្រៀមខ្លួនរួចរាល់សម្រាប់ព្រឹត្ដិការណ៍លក្ខណៈអន្ដរជាតិនោះ។

អ្វីដែលកត់សម្គាល់ទៀតនោះ កញ្ញា សេន ស្រីឡៃ មិនត្រឹមតែបង្ហាញភាពជឿជាក់ដោយស្នាមញញឹមនោះទេ នាងក៏បានរំលេចសម្រស់ជាមួយការបង្ហាញទង់ជាតិកម្ពុជាដោយភាពថ្លៃថ្នូរបង្ហាញភាពជាកុលស្រ្តីទៅកាន់ឆាកអន្តរជាតិ។ កន្លងមកនាងក៏លេចមុខស្នើសុំឲ្យមានការផ្តល់កំលាំងចិត្តពីមហាជនអ្នកគាំទ្រ និងប្រជាជនកម្ពុជាផងដែរ។

សូមបញ្ជាក់ដែរថា ការចេញទៅប្រកួតរបស់ សេន ស្រីឡៃ នៅក្នុងកម្មវិធី Miss TourismInternational 2023 នេះនឹងនាំយកប្រទេសកម្ពុជាទង់ជាតិរបស់កម្ពុជា វប្បធម៌ អរិយធម៌ ដ៏ស្រស់ផូផង់របស់កម្ពុជា ទៅបង្ហាញនៅលើឆាកអន្តរជាតិផងដែរ។ ជាការកត់សម្គាល់មុនពេលចេញទៅប្រកួតស្រី ឡៃ បានត្រៀមខ្លួនរួចជាស្រេចពោរពេញដោយភាពជឿជាក់ក្លាហានក្នុងនាមបវរកញ្ញាដែលតំណាងកម្ពុជា ចូលរួមប្រកួតលើឆាកអន្តរជាតិឆ្នាំនេះ៕
អត្ថបទ៖ ចាន់រ៉ា




-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១២ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង