Connect with us

ជីវិតកម្សាន្ដ

ក្រោយទទួល​ដំណឹងថាឈឺ តារារ៉េបវណ្ណដា ចុះ​ទៅ​ជួបព្រឹទ្ធាចារ្យ គង់ ណៃ ដល់​គេហដ្ឋាន

បានផុស

នៅ

លោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បច្ចុប្បន្នកំពុងមានជំងឺសួត និងជំងឺទឹកនោមផ្អែមសម្រាកព្យាបាលនៅគេហដ្ឋានភូមិដូងឃុំស្វាយទង ស្រុកកំពង់ត្រាចខេត្តកំពត។ ដំណឹងនេះបានធ្វើឲ្យមហាជននិងអ្នកគាំទ្រសម្តែងក្តីព្រួយបារម្ភហើយជូនពរគ្រប់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកកំពូលតារាចម្រៀងរ៉េបល្បីប្រចាំប្រទេសកម្ពុជា លោក វណ្ណដា បន្ទាប់ពីទទួលដំណឹងនៃការធ្លាក់ខ្លួនឈឺពីសំណាក់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋានក៏បានធ្វើដំណើរស្កាត់ទៅសុខទុក្ខដោយផ្ទាល់។

ក្រោយបានជួបសួរសុខទុក្ខលោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ តារារ៉េប វណ្ណដា បានទម្លាយអារម្មណ៍យ៉ាងក្តុកក្តួល។ នៅយប់ថ្ងៃទី ១១ ខែវិច្ឆិកា តារាចម្រៀងរ៉េប វណ្ណដា បានថាឆ្លៀតពេល ចុះសួរសុខទុក្ខលោកគ្រូតាព្រឹទ្ធាចារ្យ គង់ណៃ ជូនពរលោកគ្រូឆាប់ជាសះស្បើយ សុខភាពល្អ មានទាំងកម្លាំមង​និងបញ្ញាជាម្លប់ដល់កូនចៅព្រមទាំងផ្ញើក្តីស្រ លាញ់និងក្តីរលឹកដល់លោកយាយដូចគ្នាពីចៅ វណ្ណដា។

បើតាមការបញ្ជាក់ឲ្យដឹងពី លោក គង់ សម័យ ដែលជាកូនប្រុសបង្កើតរបស់លោកតា គង់ ណៃ បានប្រាប់ថា ដោយទទួលបានដំណឹងធ្លាក់ខ្លួនឈឺព្រឹទ្ធាចារ្យកោ សល្យវោហារ គង់ ណៃ តារារ៉េប វណ្ណដាក៏បានចុះទៅសួរសុខទុក្ខដោយផ្ទាល់កាលពីថ្ងៃទី១០ខែវិច្ឆិកា។ តាមរយ:នេះដែរក៏​មានអ្នកគាំទ្រជាច្រើនបានសរសើរទឹកចិត្ត វណ្ណដា ជាមួយការជូនពរលោកតា គង់ ណៃ ឆាប់ជាសះស្បើយពីជំងឺផងដែរ។

អ្នកគាំទ្រធ្លាប់ដឹងហើយស្នាដៃបទចម្រៀងដំបូងដែលពុំធ្លាប់មានរបស់តារារ៉េបវណ្ណដា ដែលបានចាប់ដៃគូជាមួយលោកតា គង់ ណៃ ក្នុងបទចម្រៀងមានចំណង់ជើងថា“ Time to Rise “ កាលពីកន្លងទៅគឺបានផ្ទុះការគាំទ្រខ្លាំងលើស្រទាប់មហាជនទូទៅ។ ដោយសារហេតុផលនេះទើបវណ្ណដា តែងដឹងគុណចំពោះព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។

លោក វណ្ណដា ក៏ត្រូវបានគេចាត់ទុកថាជាតារាចម្រៀងរ៉េបវ័យក្មេងដែលកំពុងសាងកេរ្តិ៍ល្បីល្បាញខ្លាំងទាំងទីផ្សារក្នុងនិងក្រៅស្រុក។ វណ្ណដា ក៏ជាតារាចម្រៀងខ្មែរមួយរូបបានធ្វើឲ្យប្រទេសជិតខាងជាច្រើនបានស្គាល់តម្លៃសិល្ប:នៅកម្ពុជាព្រោះ លោកតែងនាំយកវប្បធម៌អរិយធម៌ខ្មែរទៅបង្ហាញលើឆាកអន្តរជាតិអោយពិភពលោកបានដឹងនិងទទួលស្គាល់៕

អត្ថបទ៖ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម