ជីវិតកម្សាន្ដ
នាមម្ចាស់ផ្ទះ ! ដាំ សុភ័ក្រស៊ីនឌី រៀបចំវត្ថុអនុស្សាវរីយ៍ដល់បេក្ខភាពជាង ៤០ ប្រទេស មកប្រកួតនៅកម្ពុជា
បវរកញ្ញាភពផែនដីកម្ពុជា កញ្ញា ដាំ សុភ័ក្រស៊ីនឌី នាមជាម្ចាស់ផ្ទះ និងជាការទទួលស្វាគមន៍ដោយភាពកក់ក្ដៅដល់បណ្ដាបេក្ខភាពមកពីប្រទេសផ្សេងៗ ក្នុងការចូលរួមប្រកួតកម្មវិធី Miss Planet International 2023 នាងបានត្រៀមវត្ថុអនុស្សាវរីយ៍ជូនបេក្ខភាពជាង ៤០ ប្រទេស មកប្រកួតនៅកម្ពុជា។

បើតាមការបញ្ជាក់បានឲ្យដឹងថា នេះជាកាដូអនុស្សាវរីយ៍ដែលកញ្ញា ដាំ សុភ័ក្រស៊ីនឌី នឹងផ្ដល់ជូនទៅកាន់បេក្ខភាពទាំងអស់ដែលមកចូលរួមប្រកួតនៅទឹកដីប្រទេសកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងការប្រើប្រាស់ផលិតផលក្នុងស្រុក និងផលិតផលបរិស្ថាន ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។

ទន្ទឹមនោះ កញ្ញា ដាំ សុភ័ក្រស៊ីនឌី ក៏បានស្នើដល់អ្នកគាំទ្រដែរថា «សូមបងប្អូនទាំងអស់គ្នា កុំភ្លេចចូលរួមគាំទ្រនាងខ្ញុំផង នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះដល់ថ្ងៃប្រកួតបវរកញ្ញាភពផែនដីលើកទី ៣ ឆ្នាំ ២០២៣ ដែលកម្ពុជាយើងជាម្ចាស់ផ្ទះ»។

សូមបញ្ជាក់ថា បវរកញ្ញាឯកភពផែនដីអន្តរជាតិមកពី ៤២ ប្រទេស ជុំវិញពិភពលោក បានមកដល់ទឹកដី នៃប្រទេសកម្ពុជាហើយ ដើម្បីចូលរួមប្រកួតកម្មវិធីបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ ២០២៣ (Miss Planet International 2023) និងជាការរៀបចំជាលើកទី ៣ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដែលជាកម្មវិធីប្រកួតសម្រស់អន្តរជាតិ ដើម្បីលើកកម្ពស់មនសិការថែរក្សាបរិស្ថានភាពសម្បូរបែប នៃវប្បធម៌ និងការពង្រឹងនូវអំណាចរបស់ស្ត្រី។

ក្នុងនោះ កម្មវិធីបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ ២០២៣ (Miss Planet International 2023) ចាប់ ផ្ដើមពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣។ ចំណែកនៅថ្ងៃទី ១៤ បេក្ខនារី នឹងធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីថតផ្សព្វផ្សាយពីតំបន់អរិយធម៌ និងវប្បធម៌ ជាមួយនឹងការរៀបកម្មវិធីទាក់ទងនឹងបរិស្ថាន ជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗជាដើម៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?