Connect with us

ជីវិតកម្សាន្ដ

សោភា ទេពី ថា កុំវាយតម្លៃនាងតែសំបកក្រៅ

បានផុស

នៅ

តារា​ចម្រៀង​វ័យ​ក្មេង ញឹម​សួន សោភា​ទេពី ក្រោយ​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​រយៈពេល​ប៉ុន្មានឆ្នាំមក​នេះ បច្ចុប្បន្ន​គេ​កត់​សម្គាល់​ថា ទាំង​ប្រជាប្រិយភាព និង​សន្ទុះ​នៃ​ការ​គាំទ្រ​ហក់​ឡើង​មិន​ចាញ់​តារា​រៀមច្បង​ឡើយ។ មិនតែ​ប៉ុណ្ណោះ រូប​សម្ផស្ស​របស់​នាង ថែម​ទាំង​ស្រស់​ស្អាត គួរ​ជា​ទី​ចាប់​អារម្មណ៍ និង​ស្រឡាញ់​ពេញ​ចិត្ត​ពី​មហាជន​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​នោះអ្វី​ដែល​ធ្វើឲ្យ​អ្នកគាំទ្រ និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ចាប់​អារម្មណ៍​ខ្លាំង​ជាងនេះ គឺ​តារា​ស្រី​សម្បូរ​ទ្រលុក​ទ្រលន់​កញ្ញា ទេពី ជារឿយ​ៗ​តែ​បង្ហោះ​រូប​ថតបង្ហាញ​ពីភាព​សិចស៊ី​នៅ​លើបណ្តាញ​សង្គម​បញ្ចេញ​សាច់​ខ្ចី​​គួរ​ឲ្យ​គយគន់​។

តាមរយៈ​រូបភាព​នេះ​សោភា ទេពី ក៏​ទទួល​បាន​ការ​សរសើរផង និង​រិះគន់​ផងដែរ​ពី​សំណាក់​មហាជន​ និង​អ្នក​​ប្រើប្រាស់​បណ្តាញ​សង្គម។ ខណៈ​កន្លង​មក ទេពី ហាក់​គ្មាន​ការឆ្លើយ​តប ឬប្រតិកម្ម​អ្វី​ឡើយ​ចំពោះ​រឿង​នេះ​។ ទោះ​បីយ៉ាង​ណា​ ទើប​តែ​មុន​នេះ​ស្រាប់តែ សោភា ទេពី បាន ពន្លយ​ពាក្យ​មួយ​ឃ្លា​ទៅកាន់​អ្នក​គាំទ្រ​ថា” សូម​កុំ​វាយ​តម្លៃ​ខ្ញុំ​តែ​សំបក​ក្រៅ”។

ប្រាកដ​ណាស់​កញ្ញា សោភា ទេពី សព្វ​ថ្ងៃ​ក៏​បាន​កំពុង​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​របស់​មហាជន និង​អ្នក​គាំទ្រ​ផង​ដែរ​តាម​រយៈ​ទេពកោសល្យ​សិល្បៈ និង​ទឹក​ដម​សម្លេង​ច្រៀង​យ៉ាង​ពីរោះ​ផ្អែម​បំពេ​អារម្មណ៍​អ្នក​ស្តាប់។ ម្យ៉ាង​ទៀត​ នាង​ក៏ត្រូវបាន​ទស្សនិកជន​សរសើរ​ព្រោះតារាវ័យ ២០ឆ្នាំ​រូបនេះ អាចច្រៀងចម្រៀង​បានគ្រប់​ចង្វាក់​ហើ​យបានច្រើនភាសារថែមទៀត។

បើ​តាម​ការ​ឲ្យដឹង​ពី​ស្រីស្អាត​ ញឹម​សួន សោភាទេពី កាល​ពី​កន្លង​ទៅ​នាង​បាន​បញ្ជាក់​ថា សម្រាប់​ខ្លួននាង គឺ​អាចច្រៀង​ចម្រៀង​ទាំង​ភាសារខ្មែរ និង​បរទេស​បាន​រហូតដល់​ ៨​ភាសារ​ឯណ្ណោះ។ ចំនួន​នេះ​ត្រូវ​បាន​អ្នក​គាំទ្រ​យល់​ថា ​នាង​ជា​តារា​ខ្មែរ​ម្នាក់​ដែល​មាន​ទេពកោសល្យ និង​សមត្ថភាព​ខ្ពស់​ដែល​តារា​មួយ​ចំនួន​ទៀត​ពុំ​ទាន់​អាច​ធ្វើ​បាន​ទេ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

អ៊ីស្រាអែល កោះហៅ​ទ័ព​បម្រុងប្រមូល​ផ្ដុំ​គ្នា ត្រៀម​ខ្លួន​ពេល​បទ​ឈប់​បាញ់​ត្រូវ​រំសាយ

ព័ត៌មានជាតិ១៦ នាទីutes មុន

តំណាងសម្ដេចធិបតី ជំរុញឱ្យក្រសួងកិច្ចការនារីបន្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងទប់ស្កាត់អំពើហិង្សា

ព័ត៌មានជាតិ២២ នាទីutes មុន

គិតត្រឹមខែកុម្ភៈ មានអ្នកចុះឈ្មោះក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបជាង ១ ម៉ឺន

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ក្រុម​ឆបោក​មីយ៉ាន់ម៉ា ដោះលែង​មនុស្ស ២៦១​នាក់ ក្រោយថៃផ្ដាច់អគ្គិសនី

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ២៧ នាទីutes មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជ័យ ចាប
ជីវិតកម្សាន្ដ២១ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានជាតិ២៤ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ដាណឺម៉ាក ព្រមានថា ៥ឆ្នាំទៀត រុស្ស៊ី អាចបញ្ឆេះសង្គ្រាមធំនៅអឺរ៉ុប

Sokha Hotels

ព័ត៌មានពេញនិយម