ជីវិតកម្សាន្ដ
Bebe Rexha យល់ឃើញថា Nicki Minaj មានសមត្ថភាពជាង Cardi B
Bebe Rexha ជាតារាច្រៀងអាមេរិកមួយរូប នាងយល់ឃើញថា Nicki Minaj មានសមត្ថភាពជាង Cardi B ប៉ុន្តែ Cardi B ក៏មានបុគ្គលិកលក្ខណៈល្អដែរ ។

នៅថ្ងៃទី១២ ខែវិច្ឆិកា Bebe Rexha បានផ្សាយផ្ទាល់ពី IG ដែលក្នុងនោះ នាងនិងមិត្តភ័ក្ដិម្នាក់ទៀតនាំគ្នានិយាយពីតារារ៉េប Nicki Minaj និង Cardi B ។ អ្នកគាំទ្រធ្លាប់ដឹងរួចមកហើយថា Nicki និង Cardi មិនត្រូវគ្នាឡើយ ដោយសារជម្លោះក្នុងអាជីព ។

ទោះជាយ៉ាងណា Bebe Rexha បានប្រៀបធៀបអ្នកទាំង ២ ដោយមានសីលធម៌ថា Cardi B ជាមនុស្សល្អ គួរឲ្យស្រលាញ់ ប៉ុន្តែ Nicki Minaj ពូកែក្នុងវិស័យចម្រៀងរ៉េបជាង ព្រោះនាងចេះនិពន្ធភ្លេងខ្លួនឯង និងល្បីយូរហើយ ។
គិតត្រឹមឆ្នាំ ២០២៣ Nicki Minaj មានទ្រព្យសម្បត្តិប្រហែល ១៥០ លានដុល្លារ ខណៈ Cardi B មានប្រហែល ៨០ លានដុល្លារ តិចជាង Nicki ជិត ២ ដង ។ គួរបញ្ជាក់ថា Nicki Minaj ចូលប្រឡូកវិស័យចម្រៀងរ៉េបតាំងពីអាយុ ១២ ឆ្នាំមកម្ល៉េះ ចំណែកឯ Cardi វិញទើបតែ ចាប់ផ្ដើមនៅឆ្នាំ ២០១៥ ប៉ុណ្ណោះ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ធ្លាប់តែឃើញរ៉េប និងស្លៀកពាក់សិចស៊ី តាមពិត Cardi B ជាមនុស្សអៀនប្រៀនខ្លាំង

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?