ជីវិតកម្សាន្ដ
សហគមន៍សុខាភិបាលខ្មែរនៅអាមេរិក បង្កើតកម្មវិធីជួបជុំ រកថវិកាជួយព្យាបាលជំងឺឥតគិតថ្លៃ នៅកម្ពុជា
តាមរយៈលោក យស បូវណ្ណៈ អតីតតារាភាពយន្តជើងចាស់ល្បីឈ្មោះរបស់ខ្មែរ ឲ្យដឹងថា ថ្មីៗនេះ សហគមន៍សុខាភិបាលខ្មែរនៅសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីជួបជុំលើកទី ១៣ ឆ្នាំ ដើម្បីរកថវិកាពីសប្បុរសជនជួយព្យាបាលជំងឺឥតគិតថ្លៃនៅកម្ពុជា។

លោក យស បូវណ្ណៈ បានឲ្យដឹងបន្ថែមថា គោលបំណង នៃកម្មវិធីជួបជុំនេះ ដើម្បីរកថវិកាពីសប្បុរសជនជួយគាំទ្រដល់ក្រុមវេជ្ជបណ្ឌិតខ្មែរ និងលោកគ្រូពេទ្យស្ម័គ្រចិត្ត ទៅព្យាបាលជំងឺដោយឥតគិតថ្លៃនៅឯប្រទេសកម្ពុជា ដោយមានការចូលរួមពីពលរដ្ឋខ្មែរជាច្រើនរស់នៅទីនោះ។

តារាភាពយន្តជើងចាស់រូបនេះ បញ្ជាក់ថា «ខ្ញុំ យស បូវណ្ណៈ និងភរិយាខ្ញុំ ក៏បានចូលរួមគាំទ្រក្នុងកម្មវិធីលើកទី ១៣ ឆ្នាំ របស់សហគមន៍សុខាភិបាលខ្មែរនៅសហរដ្ឋអាមេរិក ដើម្បីរកថវិកាពីសប្បុរសជនដែលជួយគាំទ្រដល់ក្រុមវេជ្ជបណ្ឌិតខ្មែរ និងលោកគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីទៅព្យាបាលជំងឺដោយឥតគិតថ្លៃនៅឯប្រទេសកម្ពុជាផង»។

តាមការកត់សម្គាល់ លោក យស បូវណ្ណៈ កន្លងមក តែងតែផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិខ្មែរ ទោះជាហត់នឿយពីការងារស្នូលយ៉ាងណាក៏ដោយ ក៏ក្រុមគ្រួសារលោកស៊ូខំប្រឹងបង្ហាញឲ្យបរទេសបានស្គាល់អំពីអត្តសញ្ញាណសិល្បៈ វប្បធម៌ ដ៏សម្បូរបែបរបស់ខ្មែរ។

គួរជម្រាបថា លោក យស បូវណ្ណៈ ត្រូវបានគេស្គាល់ថាជាតារាភាពយន្តខ្មែរជើងចាស់ដែលល្បីល្បាញក្នុងជំនាន់តារារួមជំនាន់អ្នកនាង ចាន់ តារាទី និង អ្នកនាង អម្ពរ ទេវី ជាដើម៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?