ជីវិតកម្សាន្ដ
Sandara ទម្លាយអារម្មណ៍តូចចិត្តថា អ្នកគាំទ្រថយចុះ ហើយងាកទៅរក BLACKPINK ជំនួសវិញ
កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៣ Sandara Park អតីតសមាជិកក្រុម 2NE1 បានចូមរួមកម្មវិធីមួយរបស់ឆានែល Bam House ក្នុងនាមជាភ្ញៀវពិសេស ខណៈដែលនាងបានទម្លាយអារម្មណ៍តូចចិត្តពុំសូវមានអ្នកគាំត្រដូចមុន។
ប៉ុស្តិ៍ YouTube របស់ BamBam បានសាកសួរតារាចម្រៀងកូរ៉េរូបនេះពីអាជីពសព្វថ្ងៃ រហូតឈានដល់ចំណុចមួយចំនួនក្នុងបទសម្ភាសន៍ Sandara បានប្រៀបធៀបអ្នកគាំទ្រពេលនេះទៅនឹងអ្នកគាំទ្រពេលដែល 2NE1 កំពុងផ្សព្វផ្សាយកាលពីមុន។

នាងបាននិយាយថា “ចំនួនអ្នកគាំទ្របានថយចុះគួរឲ្យកត់សម្គាល់។ ដោយសារតែក្រុមរបស់យើងបែកគ្នា ហើយអ្នកគាំទ្របានផ្លាស់ទៅក្រុមផ្សេង។ អ្នកគាំទ្រជាច្រើនបានផ្លាស់ប្តូរទៅជាអ្នកគាំទ្រ BLACKPINK អ្នកគាំទ្រដែលចូលចិត្តស្ទីលរបស់ 2NE1 ក៏ផ្លាស់ប្តូរទៅក្រុម BLACKPINK ដែរ ព្រោះពួកគេមានបរិយាកាសស្រដៀងគ្នា”។

ទោះយ៉ាងណាក៏ដោយ BamBam បានលួងចិត្តនាងវិញថា “អារម្មណ៍របស់ខ្ញុំនិយាយថា កាលពីមុន ខ្ញុំបានស្តាប់បទចម្រៀងរបស់ 2NE1 ហើយប្រសិនបើ 2NE1 ត្រលប់មកវិញ មិនថាអ្នកគាំទ្រប៉ុន្មាននាក់បន្តទៅមុខ ឬធ្វើអ្វីផ្សេងទៀត ខ្ញុំគិតថាអ្នកគាំទ្រទាំងអស់នឹងត្រលប់មកវិញ តោះទៅជាមួយគ្នា។”
សូមបញ្ចាក់ដែរថា 2NE1 គឺជាក្រុមចម្រៀងនារីកូរ៉េខាងត្បូងដែលបង្កើតឡើងដោយផលិតកម្ម YG Entertainment ដែលមានសកម្មភាពចន្លោះឆ្នាំ ២០០៩ និង 2២០១៦ ។ ក្រុមនេះមានសមាជិកបួននាក់គឺ Bom, CL, Dara និង Minzy និងធ្លាងសាងកេរ្ត៍ឈ្មោះល្បីរន្ទឺរហូតធ្វើឲ្យទស្សនិកជនស្គាល់ពីតន្រ្តី K PoP តាំងពីពេលនោះមក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គ្រូមត្តេយ្យនៅចិន វិះត្រូវបណ្ដេញចេញ ដោយសារតែមុខដូច Angelababy ពេក

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ