ជីវិតកម្សាន្ដ
ចំរើន សុភ័ក្ត្រ បកស្រាយការផ្សព្វផ្សាយមួយចំនួនយល់ច្រឡំឈ្មោះស្វាមី
តារាចម្រៀងអ្នកនាង ចំរើន សុភ័ក្ត្រ ដែលទើបរៀបការថ្មីៗនេះ បានចេញមុខប្រតិកម្មបកស្រាយភ្លាមៗ បន្ទាប់ពីមានការវែកញែកពាក់ព័ន្ធរឿងផ្សព្វផ្សាយយល់ច្រឡំឈ្មោះស្វាមី ពោលយល់ខុសពីឈ្មោះរបស់ស្វាមីនាង នាំឲ្យមានការភ័ន្តច្រឡំពីសំណាក់មហាជន។

ការចេញមុខបកស្រាយរបស់តារាចម្រៀងវ័យក្មេងអ្នកនាង ចំរើន សុភ័ក្ត្រ នេះ ក្រោយមានការផ្សព្វផ្សាយមួយចំនួនបានប្រើឈ្មោះ និងរូបភាពស្វាមីរបស់នាងខុសការពិត។ ក្នុងនោះ ស្វាមីនាងមានឈ្មោះ ថុន ច័ន្ទមុន្នី ប៉ុន្តែការសរសេរផ្សាយខ្លះបានដាក់រូបភាពខុសទៅជាឈ្មោះលោក ឃុន វុត្ថា វិញ។ មូលហេតុនេះ ទើប សុភ័ក្ត្រ ចេញមកបញ្ជាក់ប្រាប់ទៅអនាគតភរិយាតារាប្រុស លោក ឃុន វុត្ថា កុំឲ្យយល់ច្រឡំ ឬ កើតរឿងមិនសប្បាយចិត្ត។

អ្នកនាង ចំរើន សុភ័ក្ត្រ បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថ្ងៃនេះថា «នាងខ្ញុំ សុំបកស្រាយថា ស្វាមីរបស់នាងខ្ញុំ គឺ លោក ថុន ច័ន្ទមុន្នី មិនមែនលោក ឃុន វុត្ថា ទេ សូមអនាគតភរិយាលោក វុត្ថា កុំមានការយល់ច្រឡំអីណា»។ ជាមួយគ្នានេះ ចំរើន សុភ័ក្ត្រ បន្ថែមថា នាង នឹងធ្វើការ Live បកស្រាយនៅយប់នេះបន្ថែមទៀតផងដែរ។

សូមបញ្ជាក់ថា តារាចម្រៀងក្នុងទ្រនំហង្សមាស ចំរើន សុភ័ក្ត្រ ដែលជាសិល្បការិនីពហុជំនាញ បានបញ្ចប់ភាពនៅលីវរបស់ខ្លួន ដោយសម្រេចចិត្តរៀបមង្គលការ កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ និងមានសិល្បករ-សិល្បការិនីល្បីៗ ជាច្រើនរូប ចូលរួមអបអរពោរពេញដោយស្នាមញញឹម និងជូនពរជ័យពីមិត្តរួមអាជីពយ៉ាងច្រើនកុះករ៕
អត្ថបទ ៖ ចាន់រ៉ា




-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច