ជីវិតកម្សាន្ដ
សេន រ៉ានុត ជាចំណែកមួយធ្លាប់មានគុណជួយ ករុណា ពេជ្រ កាលពី ១៩ ឆ្នាំមុន
តារាចម្រៀងលោក ករុណា ពេជ្រ ថ្មីៗនេះបានដាច់ចិត្តទម្លាយរឿងរ៉ាវអតីត កាលពី ១៩ឆ្នាំមុនជាមួយអតីតតារាចម្រៀងលោក សេន រ៉ានុត បន្ទាប់ពីរូបលោកបែកគ្នាយូរឆ្នាំកន្លងទៅនេះ។ ខ្លឹមសារយ៉ាងអន្លាយរបស់ ករុណា ពេជ្រ គឺបានរម្លឹកពីការដឹងគុណចំពោះលោក សេន រ៉ានុត អំឡុងពេលបម្រើអាជីពសិល្បៈដូចគ្នា។
បើតាមការបង្ហោះភ្ជាប់រូបភាពជាច្រើនសន្លឹកលោក ករុណា ពេជ្រ បានរៀបរាប់ថា បងប្អូននៅចាំអាយដលម្នាក់នេះទេ…? ថ្ងៃនេះខ្ញុំសូមនិទានរឿងមួយចុះ ប៉ុន្តែជារឿងពិត ពិតមែនទែន ដំបូងអរគុណអាយដល Ranuth Sen និងក្រុមគ្រួសារបានឆ្លៀតឱកាសរហូតដល់សុខចិត្តបិទហាងមាសរបស់គាត់ដើម្បីណាត់ជួបញ៉ាំអាហារមួយពេលជុំគ្នានេះសម្រាប់ខ្ញុំពិតជារំភើប និងជាពេលវេលាដែលខ្ញុំរងចាំអស់រយៈពេលប្រហែល ១៩ឆ្នាំមកហើយ ដើម្បីនិយាយផ្ទាល់មាត់ ផ្ទាល់មុខ ជាមួយគាត់សារជាថ្មីនូវពាក្យថាអរគុណម្តងទៀតចំពោះគាត់។
តារាប្រុស ករុណា ពេជ្រ បានបន្តថា «បើខ្ញុំចាំមិនខុសទេ កាលពីកំឡុងឆ្នាំ២០០៤ រ៉ានុត គឺជាតារាលំដាប់ល្បីខ្លាំងមួយរូបក្នុងចំណោមតារាចម្រៀងល្បីៗដទៃទៀត ហើយឡានកាលនោះគាត់ជិះ Corolla សម័យនោះតារាណាជិះរថយន្តប្រភេទនេះក៏ ចូលជាតារាកាលីបមួយទៅហើយ កាលនោះខ្ញុំបានច្រៀងខនសឺតតាមខេត្តរួមឆាកជាមួយគាត់ក្រោមការរៀបចំកម្មវិធីដោយបងប្រុស ហ៊ុយ វាសនា តាមរយៈការណែនាំពីបងស្រី Heng Sovanna ដែលខ្ញុំច្រៀងតាមខេត្តបានត្រឹមតែ ៣០ដុល្លារក្នុងមួយខេត្ត»។
តារារូបនេះបញ្ជាក់ថា កាលណោះ គឺត្រូវងើបទៅចាំធ្វើដំណើរជាមួយក្រុមការងារមុន ៣ឬ ៤ម៉ោងមុន ពេលច្រៀងចប់ក្នុងនាមអ្នកច្រៀងកំដរឆាកមុនគេ ត្រូវអង្គុយចាំគេដល់ចប់កម្មវិធីបានអាចធ្វើដំណើររួមគ្នាជាមួយក្រុមការងារត្រឡប់មកភ្នំពេញវិញ ហើយខេត្តខ្លះទល់ព្រឹកបានមកដល់ភ្នំពេញដែរ តែដោយសារពេលចប់ខនសឺតវាពិបាកពេកមិនដឹងហេតុផលអី្វ រ៉ានុត និងមិត្តគាត់ពេលច្រៀងចប់ឃើញខ្ញុំអង្គុយកៀនឆាកម្នាក់ឯងគាត់ក៏មកសួរខ្ញុំនិយាយលេងជាមួយខ្ញុំទាំងមិនដែលស្គាល់ខ្ញុំពីមុនទេ។
ករុណា ពេជ្រ បន្តថា ពេលនោះ រ៉ានុត ក៏សួរថា ឃើញច្រៀងចប់យូរហើយ ម្តេចអត់ទៅផ្ទះ ខ្ញុំក៏និយាយថា ខ្ញុំត្រូវចាំគេចប់ខនសឺតអស់បានទៅជាមួយក្រុមការងារវិញ ព្រោះមកជាមួយគ្នា…លឺ ដូច្នោះអាយដល រ៉ានុត ក៏ភ្ញាក់ផ្អើលរួចនិយាយថា យូរណាស់ អ៊ីចឹងក៏បបួលខ្ញុំថា មិនបាច់ចាំទេបើអាចទៅប្រាប់ក្រុមការងារថាមកជាមួយគាត់ និងមិត្តគាត់ចាំគាត់ជូនទៅផ្ទះ អារម្មណ៍ពេលនោះខ្ញុំពិតជារំភើបណាស់រកពាក្យអ្វីនិយាយមិនបាន ព្រោះសូម្បីតែនិយាយជាមួយគាត់ឬ មើលមុខគាត់ចំ ក៏មិនហ៊ាននឹងនិយាយ ឬមើលគាត់ផងតើមានចិត្តណាហ៊ានសុំគាត់ដែលជាតារាល្បីជិះឡានឡូយមកផ្ទះជាមួយ..។
លោក ករុណា ពេជ្រ និយាយទៀតថា បន្ទាប់មកចាប់ ពីពេលនោះនៅសល់ខនសឺត ៣ខេត្តទៀតដែលច្រៀងរួមឆាកជាមួយគាត់ ហើយគាត់ថាឈប់ជិះឡានជាមួយក្រុមការងារទៀតទៅបើអាច ករុណា ពេជ្រ ឯងចាំជិះជាមួយគ្នា និងមិត្តលោកមកបានគ្នា។ លោកថា រាល់ពេលចប់ខនសឺតលោក សេន រ៉ានុត តែងជូនខ្លួនមកដល់ផ្ទះ ហើយម្តងៗលោកតែងអរគុណដល់គាត់គ្រប់ពេល។
ករុណា ពេជ្រ លើកឡើងថា «ខ្ញុំបានជួបគាត់តែប៉ុណ្ណឹង ក្រោយមកខ្ញុំ និងគាត់មិនសូវបានជួបគ្នាទៀតទេ រហូតដល់គាត់មករស់នៅ (USA) ហើយខ្ញុំតែងតែគិតថា នៅថ្ងៃណាមួយខ្ញុំមានវាសនាល្អ ហើយបើបានជួបគាត់ម្តងទៀតខ្ញុំនឹងចាប់ដៃគាត់រួចបាននិយាយពាក្យអរគុណនូវទង្វើរបស់គាត់ចំពោះខ្ញុំកាលនោះ ឲ្យខានតែបាន ប៉ុន្តែមិននឹកស្មានថា រយៈពេល ១៩ឆ្នាំកន្លងផុតទៅត្រូវបានខ្ញុំជួបគាត់លើទឹកដី (USA) នេះមែនហើយបាននិយាយពាក្យអស់ទាំងនេះចេញពីចិត្តរបស់ខ្ញុំ នៅមុខភរិយា និងឪពុកក្មេករបស់គាត់ដោយអស់ពីចិត្តដោយក្តីគោរព និងអរគុណជាទីបំផុត»។
លោកបន្ថែមថាទង្វើរ សេន រ៉ានុត ធ្វើចំពោះខ្ញុំនេះហើយបានខ្ញុំតែងតែយកគំរូនេះដាក់ជាប់ខ្លួន ហើយខ្ញុំតែងតែធ្វើរឿងបែបនេះត្រឡប់ទៅកាន់ប្អូនៗសិល្បៈ ក្រុមការងារជំនាន់ក្រោយៗដែលគ្មានលទ្ធភាព ឬអត់អីជិះ ហើយមើលទៅអាណិតយល់ពីទុក្ខលំបាកនេះដែលខ្ញុំធ្លាប់ឆ្លងកាត់ ខ្ញុំតែងតែហៅបបួលពួកគាត់មកជិះឡានមកផ្ទះជាមួយខ្ញុំគ្រប់ពេលដែលខ្ញុំអាចធ្វើបាន៕
អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច