ជីវិតកម្សាន្ដ
Britney Spears ធ្លាប់ជួប Taylor Swift តាំងពីនាងនៅក្មេង មិនទាន់ល្បីម្ល៉េះ
កាលពីថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា Britney Spears បានបង្ហោះរូបជាមួយតារាចម្រៀង Taylor Swift ហើយថែមទាំងបានទម្លាយទៀតថា នាងធ្លាប់ជួបគ្នា តាំងតែពី Taylor មានអាយុ ១៤ ឆ្នាំមកម្ល៉េះ ។
អ្នកទាំង ២ បានជួបគ្នានៅក្រោយឆាកនៃការប្រគំតន្ត្រីរបស់ Britney Spears នៅឆ្នាំ ២០០៣ ។ គ្រានោះ Britney Spears មានអាយុ ២២ ឆ្នាំ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញទៅហើយ ។
Britney Spears រៀបរាប់ថា មិត្តភ័ក្ដិរបស់នាងម្នាក់បាននាំ Taylor Swift មកច្រៀងឲ្យនាងស្ដាប់ ហើយពេលនោះ Taylor ច្រៀងបានពិរោះណាស់ ថែមទាំងចេះលេងហ្គីតាទៀតផង បន្ទាប់មកពួកគេបានថតរូបជាមួយគ្នាទុកជាអនុស្សាវរីយ៍ ។
ថ្មីៗនេះ Taylor Swift ក្លាយជានារីជោគជ័យទាំងរឿងស្នេហា និងអាជីព ខណៈ Britney Spears មានបញ្ហាឥតឈប់ឈរ ជាពិសេសទើបតែបែកបាក់ស្វាមីវ័យក្មេងលោក Sam Asghari ។
គួររំលឹកថា Britney Spears បានចេញសៀវភៅមួយក្បាលនិយាយពីជីវិតរបស់នាងដែលមានចំណងជើង “The Woman in Me” ហើយបើតាមមហាជនដែលធ្លាប់អាន បានឲ្យដឹងថា Britney Spears ជាស្ត្រីគួរឲ្យអាណិត រឹងមាំ និងពូកែណាស់ ទើបនាងអាចមានថ្ងៃនេះ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ មកដឹងរឿងរ៉ាវដែល Britney Spears សរសេរក្នុងសៀវភៅអំពីអតីតស្វាមីក្មេង
ចុចអាន៖ Taylor Swift ឈ្នះពានដល់ទៅ ២០ ក្នុងកម្មវិធី Billboard Music Awards ឆ្នាំ ២០២៣
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា