ជីវិតកម្សាន្ដ
ណាន ណាន សម្រេចក្តីស្រមៃទិញរថយន្តតម្លៃរាប់ ម៉ឺនដុល្លារ ខណៈបំណងធំបន្ទាប់ផ្ទះវីឡា
ខណៈទីផ្សារការងារសិល្បៈកាន់តែមានសន្ទុះកញ្ញា ង៉ា ស្រីណាន ហៅ ណាន ណាន ជាកូនស្រីបង្កើតរបស់អ្នកនាង ស្រីអ៊ីត បានបង្ហាញក្តីរំភើបដោយបានបញ្ជាក់ថា ទីបំផុតនាងបានសម្រេចបំណងប្រាថ្នារបស់ខ្លួន ពោលគឺការដូររថយន្តថ្មីតម្លៃរាប់ម៉ឺនដុល្លារ។

ស្រីស្អាត ណាន ណាន ដែលមានឈាមជ័រម្តាយជាអ្នកសិល្បៈដែរនោះ គឺក៏ត្រូវបានគេកត់សម្គាល់ថានាងមានទេពកោសល្យ និងសមត្ថភាពសិល្បៈមិនចាញ់ម្តាយប៉ុន្មានឡើយ ខណៈកាលពីថ្មីៗ ណាន ណាន ទើបដណ្តើមបានជ័យលាភីលំដាប់រងទី៣ នៃកម្មវិធីប្រកួតបវរកញ្ញាយុវតីកម្ពុជា២០២៣ (Miss Preteen International Cambodia 2023)។ លទ្ធផលនេះត្រូវបានអ្នកគាំទ្រចាត់ទុកថា ជាជោគជ័យមួយសម្រាប់ ណានណាន ផងដែរ។

ទន្ទឹមគ្នានេះដែរស្រីស្អាត ណាន ណាន បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ជាថ្មី បន្ទាប់ពីនាងបានប្រកាសថាក្តីប្រាថ្នារបស់ខ្លួនបានសម្រេចដូចបំណង។ តារាស្រីវ័យក្មេង ណាន ណាន បានឲ្យដឹងថាបំណងប្រាថ្នារបស់ខ្ញុំក្លាយជាការពិតស្រី សរបស់ ណាន ណាន។
ណាន ណាន បានបញ្ជាក់ថា” អរគុណម៉ាក់ៗ ពុកម៉ែបងប្អូន អ៊ំ ពូមីង តែងតែគាំទ្រលើកទឹកចិត្ត ណាន ខ្ញុំនឹងខំប្រឹងតស៊ូបន្តទៀតជំហានទី២ បានហើយនៅ ជំហ៊ានទី៣ផ្ទះវីឡា សកម្មភាពមុនម៉ាក់ surprise ខ្ញុំអរគុណម៉ាក់គ្រប់យ៉ាងដែលតែងតែធើ្វរឿងល្អៗឲ្យកូនរហូតក៏អរគុណយាយតា បងប្អូន FanFan ធើ្វឲ ណាន ណាន មានថៃ្ងនេះ“។

ចំណែកតារាកំប្លែងអ្នកនាង ស្រីអ៊ិត ដែលជាម្តាយបានជូនពរកូនស្រីដែរថា ហេង ហេងកូនស្រីម្ដាយ ស៊ូរៗបន្ដទៀតកូន ម៉ាក់នឹងខំដើម្បីកូន កូនខំដើម្បីម្ដាយ អរគុណបងប្អូននៅការស្រលាញ់ចំពោះពួកខ្ញុំ។ ស្រីស្អាត ណានណាន ក៏មានទេពកោសល្យក្នុងវិស័យសិល្បៈ មិនចាញ់អ្នកម្ដាយប៉ុន្មានដែរ ដោយនាងមានជំនាញផ្នែកចម្រៀង,រាំ និងដើរម៉ូដផងដែរ។

គេក៏នៅចាំបានថាកន្លងមក គឺមហាជនធ្លាប់បានឃើញវត្តមានរបស់កញ្ញា ណាន ណាន ផងដែរក្នុងការចូលរួមប្រកួតក្នុងកម្មវីធី X Factor Cambodia នាអំឡុងឆ្នាំ២០១៩ កន្លងទៅតែកាលណោះ ណាន ណាន ពុំបានជោគជ័យទៅវគ្គបន្តឡើយ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ