ជីវិតកម្សាន្ដ
បវរកញ្ញាកម្ពុជា សេន ស្រីឡៃ គ្រងឈុត”នាងទេពអប្សរ”លេចធ្លោខ្លាំង
បវរកញ្ញាតំណាងកម្ពុជា កញ្ញា សេន ស្រីឡៃ MissTourism Cambodia 2023 ថ្មីៗនេះ បានចាកចេញពីប្រទេសកម្ពុជាដោយនាំយកទង់ជាតិ អរិយធម៌ វប្បធម៌ ដ៏ល្អផូរផង់របស់ខ្មែរ ទៅប្រកួតនៅលើឆាកអន្តរជាតិ នៃប្រទេសម៉ាឡេស៊ី ដែលមានបវរកញ្ញាជាច្រើនប្រទេសចូលរួមបង្អួតសម្រស់ផងដែរ។

ស្របពេលស្រីស្អាត សេន ស្រីឡៃ កំពុងតែមានវត្តមានដើម្បីប្រកួតនៅប្រទេសម៉ាឡេស៊ី គេសង្កេតឃើញមានអ្នកគាំទ្រ ពិសេសអ្នកនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជា បានផ្តល់ការលើកទឹកចិត្ត និងជូនពរឲ្យបវរកញ្ញារូបនេះជោគជ័យសម្រាប់ការប្រកួតមួយនេះ។

បើចាប់អារម្មណ៍នៅលើផេក Miss Tourism International Cambodia បានបញ្ចេញរូបភាពភ្ជាប់ជាមួយឈុតឈ្មោះថា “នាងទេពអប្សរ” ដែលមានភាពលេចធ្លោ និងអស្ចារ្យខ្លាំង។ តាមការបញ្ជាក់ ឈុតនេះ ត្រូវបានរចនាឡើងជាទម្រង់សិល្បៈសហសម័យ មានការរួមបញ្ចូល នៃគ្រឿងអលង្ការ តាមលំនាំ នៃចម្លាក់សម័យកណ្តាល និងអង្គរ ជាមួយនឹងសម្លៀកបំពាក់បែបទំនើប រួមបញ្ចូលគ្នាបង្កើតជារូបភាពថ្មីមួយ។

ការរចនាឈុត”នាងទេពអប្សរ”នេះ ធ្វើឡើងដើម្បីបង្ហាញពីភាពសម្បូរបែប នៃគំនិតច្នៃប្រឌិត និងរូបារម្មណ៍មនុស្សជំនាន់ថ្មី បុរាណ និងសម័យ ដើរទៅមុខរួមគ្នា មិនអាចខ្វះបាន ព្រោះរបស់ថ្មីមួយត្រូវបានបង្កើតថ្មីបាន ក៏ត្រូវមានរបស់ចាស់ជាគ្រឹះបុរាណអភិរក្សថែរក្សា សម័យនៅតែអភិវឌ្ឍន៍ទៅមុខជានិច្ច។

សូមបញ្ជាក់ថា ការចេញទៅប្រកួតរបស់ សេន ស្រីឡៃ នៅក្នុងកម្មវិធី Miss Tourism International 2023 នេះ នឹងនាំយកប្រទេសកម្ពុជា ទង់ជាតិ វប្បធម៌ និងអរិយធម៌ ដ៏ស្រស់ផូរផង់របស់កម្ពុជា ទៅបង្ហាញនៅលើឆាកអន្តរជាតិផងដែរ។ ជាការកត់សម្គាល់មុនពេលចេញទៅប្រកួត ស្រីឡៃ បានត្រៀមខ្លួនរួចជាស្រេចពោរពេញដោយភាពជឿជាក់ក្លាហានក្នុងនាមបវរកញ្ញាដែលតំណាងកម្ពុជា ចូលរួមប្រកួតលើឆាកអន្តរជាតិឆ្នាំនេះ៕
អត្ថបទ ៖ ចាន់រ៉ា




-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត